ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលពីដំណើរឯងហើយ
២ របាក្សត្រ 19:11 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមើល អ័ម៉ារា ជាសំដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើពូជអំបូរយូដា ក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មើល៍! អ័ម៉ារា ជាសម្ដេចសង្ឃ លោកត្រួតលើអ្នករាល់គ្នាក្នុងអស់ទាំងកិច្ចការខាងឯព្រះយេហូវ៉ា ហើយសេបាឌាជាកូនអ៊ីសម៉ាអែល លោកជាចៅហ្វាយលើកុលសម្ព័ន្ធយូដា ក្នុងគ្រប់ទាំងការខាងឯស្តេច ហើយពួកលេវីក៏នៅចំពោះអ្នករាល់គ្នាទុកជាអាជ្ញា ចូរធ្វើការដោយចិត្តក្លាហានចុះ សូមព្រះយេហូវ៉ាគង់នៅខាងណាដែលត្រឹមត្រូវផង»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមហាបូជាចារ្យអម៉ារានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងព្រះអម្ចាស់។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្ដេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមព្រះអម្ចាស់ គង់ជាមួយអ្នកដែលបំពេញមុខងារបានល្អ»។ អាល់គីតាប មូស្ទីអម៉ារា នឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងអុលឡោះតាអាឡា។ លោកសេបាឌាជាកូនរបស់លោកអ៊ីស្មាអែល និងជាទេសាភិបាលរបស់ប្រជាជនយូដានឹងដឹកនាំអស់លោកក្នុងការវិនិច្ឆ័យទាំងប៉ុន្មាន ដែលទាក់ទងនឹងស្តេច។ រីឯពួកលេវីបំពេញមុខងារជាអាជ្ញាធរ។ ចូរតាំងចិត្តក្លាហាន ហើយបំពេញមុខងារនេះចុះ សូមអុលឡោះតាអាឡា នៅជាមួយអ្នកដែលបំពេញមុខងារបានល្អ»។ |
ដូច្នេះ កូនអើយ សូមឲ្យព្រះយេហូវ៉ាគង់ជាមួយនឹងឯង ហើយសូមឲ្យឯងបានចំរើនឡើង ដើម្បីស្អាងព្រះវិហារនៃព្រះយេហូវ៉ា ជាព្រះនៃឯង ដូចជាទ្រង់បានមានបន្ទូលពីដំណើរឯងហើយ
ខាងឯមាស ប្រាក់ លង្ហិន នឹងដែក នោះមានជាច្រើនឥតគណនា ដូច្នេះ ចូរឯងរៀបចំឡើង ចាប់ធ្វើចុះ សូមឲ្យព្រះយេហូវ៉ាគង់នៅជាមួយនឹងឯងផង។
ដូច្នេះ ចូរអ្នករាល់គ្នាតាំងចិត្ត តាំងព្រលឹង ដើម្បីរកតាមព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នាចុះ ចូរខំប្រឹងឡើង ស្អាងទីបរិសុទ្ធផងព្រះយេហូវ៉ាដ៏ជាព្រះ ដើម្បីនឹងនាំហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់បរិសុទ្ធរបស់ទ្រង់ មកក្នុងព្រះវិហារ ដែលនឹងត្រូវស្អាង សំរាប់ព្រះនាមទ្រង់។
ក្នុងពួកហេប្រុនមានហាសាបយ៉ា នឹងបងប្អូនគាត់ ដែលសុទ្ធតែជាមនុស្សក្លាហាន ចំនួន១៧០០នាក់ គេជាអ្នកត្រួតត្រាលើពួកអ៊ីស្រាអែល ដែលនៅខាងនាយទន្លេយ័រដាន់ ទិសខាងលិច សំរាប់កិច្ចការទាំងប៉ុន្មានរបស់ព្រះយេហូវ៉ា នឹងសំរាប់ការខាងស្តេចផង
ឯបងប្អូនយេរីយ៉ា ដែលសុទ្ធតែជាមនុស្សក្លាហាន នោះមានចំនួន២៧០០នាក់ជាមេលើវង្សឪពុកគេ ជាអ្នកដែលស្តេចដាវីឌបានតាំងឲ្យត្រួតត្រាលើពួករូបេន ពួកកាឌ់ នឹងពូជអំបូរម៉ាន៉ាសេ១ចំហៀង ខាងឯគ្រប់ការរបស់ព្រះ នឹងការរបស់ស្តេចទាំងប៉ុន្មានផង។
ដាវីឌទ្រង់មានបន្ទូលនឹងសាឡូម៉ូនជាព្រះរាជបុត្រាថា ចូរមានកំឡាំង នឹងចិត្តក្លាហានឡើង ហើយធ្វើសំរេចចុះ កុំឲ្យខ្លាច ឬរសាយចិត្តឡើយ ដ្បិតព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃអញ ទ្រង់គង់នៅជាមួយនឹងឯង ទ្រង់មិនដែលខាននឹងជួយឯងឡើយ ក៏មិនបោះបង់ចោលឯងដែរ ដរាបដល់អស់ទាំងការ ដែលធ្វើព្រះវិហារនៃព្រះយេហូវ៉ានេះបានសំរេច
ហើយលោកចេញទៅទទួលអេសាទូលថា បពិត្រព្រះករុណាអេសា ព្រមទាំងពួកយូដា នឹងពួកបេនយ៉ាមីនទាំងអស់គ្នាអើយ សូមស្តាប់ចុះ កំពុងដែលអ្នករាល់គ្នានៅជាមួយនឹងព្រះយេហូវ៉ា នោះទ្រង់ក៏គង់ជាមួយនឹងអ្នករាល់គ្នាដែរ បើអ្នករាល់គ្នាស្វែងរកទ្រង់ នោះនឹងរកឃើញពិត តែបើអ្នករាល់គ្នាបោះបង់ចោលទ្រង់វិញ ទ្រង់ក៏នឹងបោះបង់ចោលអ្នករាល់គ្នាដែរ
តែឯអ្នករាល់គ្នា ចូរខំប្រឹងឡើង កុំឲ្យដៃថយកំឡាំងឡើយ ពីព្រោះការដែលអ្នករាល់គ្នាធ្វើ នោះនឹងបានរង្វាន់។
ទ្រង់មានបន្ទូលទៅចៅក្រមទាំងនោះថា ចូរពិចារណាការដែលអ្នករាល់គ្នាធ្វើចុះ ដ្បិតអ្នករាល់គ្នាមិនមែនជំនុំជំរះឲ្យគាប់ចិត្តដល់មនុស្សទេ គឺឲ្យព្រះយេហូវ៉ាបានពេញព្រះហឫទ័យវិញ ហើយទ្រង់ក៏គង់នៅជាមួយនឹងអ្នករាល់គ្នា ក្នុងការជំនុំជំរះនោះដែរ
មួយទៀត យ៉ូសាផាតទ្រង់តាំងឲ្យមានពួកលេវី ពួកសង្ឃ នឹងពួកអ្នកដែលជាកំពូលលើវង្សានុវង្សនៃសាសន៍អ៊ីស្រាអែលនៅក្រុងយេរូសាឡិម សំរាប់ការវិនិច្ឆ័យនៃព្រះយេហូវ៉ា នឹងការកាត់រឿងក្តី រួចគេត្រឡប់មកនៅក្រុងយេរូសាឡិមវិញ
ប៊ូកគី ជាកូនអ័ប៊ីសួរៗ ជាកូនភីនេហាសៗ ជាកូនអេលាសារៗ ជាកូនអើរ៉ុនដ៏ជាសំដេចសង្ឃ
អ្នកណាដែលមានចិត្តមេត្តា ឲ្យគេខ្ចី នោះបានសប្បាយហើយ អ្នកនោះនឹងរក្សាទុកនូវកិច្ចការខ្លួន តាមសេចក្ដីយុត្តិធម៌
៙ គឺព្រះយេហូវ៉ាដែលដំរូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ
ហើយមានប្រយោជន៍ឲ្យឯងបានដើរក្នុងផ្លូវរបស់មនុស្សល្អ ព្រមទាំងរក្សាផ្លូវច្រកនៃពួកសុចរិត
ពីព្រោះមនុស្សណាដែលគាប់ព្រះហឫទ័យ នោះទ្រង់ប្រទានឲ្យអ្នកនោះមានប្រាជ្ញា ដំរិះ នឹងសេចក្ដីរីករាយផង តែឯមនុស្សបាបវិញ ទ្រង់ប្រទានឲ្យមានធុរៈ គឺឲ្យបានប្រមូល ហើយបង្គរឡើង ទុកសំរាប់ប្រគល់ដល់អ្នកដែលគាប់ព្រះហឫទ័យនៃព្រះវិញ នេះក៏ជាការឥតមានទំនង ហើយជាអសារឥតការទទេដែរ។
ព្រះយេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្ដីសំរាកដល់ព្រលឹង តែគេប្រកែកថា យើងរាល់គ្នាមិនព្រមដើរតាមទេ
ដ្បិតគួរឲ្យបបូរមាត់របស់សង្ឃរក្សាទុកនូវយោបល់ ហើយគួរឲ្យមនុស្សស្វែងរកក្រឹត្យវិន័យពីមាត់គេ ដ្បិតគេជាទូតរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
ហើយមើល មានមនុស្សម្នាក់ឈ្មោះយ៉ូសែប ជាពួកក្រុមជំនុំ ជាមនុស្សល្អ ត្រឹមត្រូវ សុចរិត
ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់
ចូរចាំយាម ចូរឈរឲ្យមាំមួនក្នុងសេចក្ដីជំនឿ ចូរប្រព្រឹត្តឲ្យពេញជាភាពបុរស ចូរឲ្យមានកំឡាំងចុះ
ចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ ដ្បិតឯងនឹងនាំឲ្យបណ្តាជននេះបានគ្រងស្រុក ដែលអញបានស្បថថា នឹងឲ្យដល់ពួកឰយុកោគេ
តើអញមិនបានបង្គាប់ឯងទេឬអី ដូច្នេះចូរឲ្យមានកំឡាំងនឹងចិត្តក្លាហានចុះ កុំឲ្យខ្លាចឡើយ ក៏កុំឲ្យស្រយុតចិត្តផង ដ្បិតព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់គង់ជាមួយនៅកន្លែងណា ដែលឯងទៅផង។