ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ របា‌ក្សត្រ 15:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លុះ​កាល​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ គឺ​ជា​សេចក្ដី​ទំនាយ​របស់​ហោរា​អូដេឌ​ហើយ នោះ​ទ្រង់​មាន​ព្រះ‌ទ័យ​ក្លាហាន​ឡើង ក៏​បំបាត់​អស់​ទាំង​របស់​គួរ​ស្អប់​ខ្ពើម ពី​ក្នុង​ស្រុក​យូដា នឹង​ស្រុក​បេន‌យ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ដែរ ទ្រង់​ក៏​រៀប​អាសនា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​បាំង‌សាច​ព្រះ‌វិហារ នៃព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

កាល​ស្ដេច​អេសា​បាន​ឮ​ពាក្យ​ទាំង​នោះ ជា​ទំនាយ​របស់​ហោរាអ័សារា កូន​អូដេឌ​ហើយ ទ្រង់​ក៏​មាន​ចិត្ត​ក្លាហាន ហើយលុប​បំបាត់​អស់​ទាំងរូប​ព្រះ​ពី​ក្នុង​ស្រុក​យូដា និង​ស្រុក​បេនយ៉ាមីន​ទាំង​អស់​ចេញ ហើយ​ពី​អស់​ទាំង​ទី​ក្រុង ដែល​ទ្រង់​ចាប់​យក​បាន នៅ​ស្រុក​ភ្នំ​អេប្រាអិម​ដែរ ទ្រង់​ក៏​រៀប​អាស‌នា​នៃ​ព្រះ‌យេហូវ៉ា ដែល​នៅ​មុខ​ថែវ​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា​ឡើង​ជា​ថ្មី​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

កាល​ព្រះ‌បាទ​អេ‌សា​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ព្យាការី​អសា‌រា ជា​កូន​របស់​លោក​អូដេត បាន​ថ្លែង ទ្រង់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​បេន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​ទ្រង់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។ ស្ដេច​ជួស‌ជុល​អាសនៈ​របស់​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​ជា​ថ្មី​ឡើង​វិញ។

សូមមើលជំពូក

អាល់គីតាប

កាល​ស្តេច​អេ‌សា​ស្តាប់​ឮ​ពាក្យ​ទាំង​ប៉ុន្មាន ដែល​ណាពី​អសា‌រា ជា​កូន​របស់​លោក​អូដេត​បាន​ថ្លែង គាត់​ក៏​មាន​ចិត្ត​ក្លា‌ហាន ហើយ​លុប​បំបាត់​ព្រះ​ក្លែង‌ក្លាយ​នៅ​ក្នុង​ស្រុក​យូដា និង​ពុន‌យ៉ាមីន​ទាំង​មូល ព្រម​ទាំង​នៅ​តាម​ក្រុង​នានា ដែល​គាត់​វាយ​យក​បាន​នៅ​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម។ ស្តេច​ជួស​ជុល​អាសនៈ​របស់អុលឡោះ‌តាអាឡា ដែល​ស្ថិត​នៅ​មុខ​បន្ទប់​ល្វែង​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា​ជា​ថ្មី​ឡើង​វិញ។

សូមមើលជំពូក



២ របា‌ក្សត្រ 15:8
24 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​សាឡូម៉ូន​ទ្រង់​ប្រតិ‌បត្តិ​តាម​ព្រះ​អាស‌ថារ៉ូត ជា​ព្រះ​នៃ​ពួក​ស៊ីដូន ហើយ​តាម​ព្រះ​មីលកូម ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​អាំម៉ូន​ដែរ


នៅ​គ្រា​នោះសាឡូម៉ូន​ទ្រង់​ក៏​ធ្វើ​កន្លែង សំរាប់​ថ្វាយ‌បង្គំ​ដល់​ព្រះ​កេម៉ូស ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​ម៉ូអាប់ នៅ​លើ​ទី​ខ្ពស់​១ ដែល​ជា​ភ្នំ​នៅ​ទល់​មុខ​នឹង​ក្រុង​យេរូ‌សាឡិម នឹង​សំរាប់​ព្រះ​ម៉ូឡុក ជា​សេចក្ដី​គួរ​ខ្ពើម​របស់​ពួក​កូន​ចៅ​អាំម៉ូន​ដែរ


លុះ​ដល់​ឆ្នាំ​ទី​២០ ក្នុង​រាជ្យ​យេរ៉ូ‌បោម ជា​ស្តេច​ពួក​អ៊ីស្រាអែល នោះ​អេសា​ចាប់​តាំង​សោយ‌រាជ្យ​ឡើង នៅ​ស្រុក​យូដា


ឯ​អាសនា​លង្ហិន​ដែល​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នោះ​ទ្រង់​ក៏​យក​ចេញ​ពី​ល្វែង​មុខ​នៃ​ព្រះ‌វិហារ គឺ​ពី​កណ្តាល​អាសនា​ទ្រង់ ហើយ​នឹង​ទី​បរិសុទ្ធ​បំផុត ទៅ​ដាក់​នៅ​ទិស​ខាង​ជើង នៃ​អាសនា​របស់​ទ្រង់​វិញ


តែ​បើ​ឯង​រាល់​គ្នា​និយាយ​មក​អញ​ថា យើង​រាល់​គ្នា​ទុក​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​យើង​វិញ នោះ​តើ​មិន​មែន​ជា​ព្រះ​នោះ​ឯង ដែល​ហេសេគា​បាន​បំបាត់​អស់​ទាំង​ទី​ខ្ពស់ នឹង​អាសនា​នៃ​ទ្រង់​ចេញ​ទេ​ឬ​អី ដោយ​ប្រាប់​ដល់​ពួក​សាសន៍​យូដា នឹង​ពួក​ក្រុង​យេរូ‌សាឡិម​ថា ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ថ្វាយ‌បង្គំ​នៅ​មុខ​អាសនា​១​នេះ នៅ​ក្រុង​យេរូ‌សាឡិម​វិញ


ហើយ​ទី​ខ្ពស់​ទាំង​ប៉ុន្មាន នៅ​មុខ​ក្រុង​យេរូ‌សាឡិម គឺ​នៅ​ខាង​ស្តាំ​ភ្នំ​អសោចិ៍ ដែល​សាឡូម៉ូន ជា​ស្តេច​សាសន៍​អ៊ីស្រាអែល បាន​ធ្វើ​ថ្វាយ​ដល់​ព្រះ‌អាស‌ថារ៉ូត ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ស៊ីដូន នឹង​ថ្វាយ​ដល់​ព្រះ‌កេម៉ូស ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​ម៉ូអាប់ ហើយ​ថ្វាយ​ដល់​ព្រះ‌មីល‌កូម ជា​ព្រះ​គួរ​ស្អប់​ខ្ពើម​របស់​សាសន៍​អាំម៉ូន នោះ​ស្តេច​ទ្រង់​ក៏​ធ្វើ​បង្អាប់​ទាំង​អស់​ដែរ


អ័ប៊ីយ៉ា​ទ្រង់​ដេញ​តាម​យេរ៉ូ‌បោម ដណ្តើម​យក​បាន​ទី​ក្រុង​ខ្លះ​របស់​ទ្រង់ គឺ​ក្រុង​បេត-អែល នឹង​តំបន់​នៅ​ជុំវិញ ក្រុង​យេសាណា នឹង​តំបន់​នៅ​ជុំវិញ នឹង​ក្រុង​អេប្រុន ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ដែរ


ទ្រង់​ដាក់​ឲ្យ​មាន​ពល‌ទ័ព ក្នុង​គ្រប់​ទាំង​ក្រុង​មាន​បន្ទាយ​របស់​ពួក​យូដា ហើយ​ក៏​ដាក់​ឲ្យ​មាន​ក្រុម​រក្សា​នៅ​ស្រុក​យូដា នឹង​ក្នុង​ទី​ក្រុង​ទាំង​ប៉ុន្មាន​របស់​ពួក​អេប្រា‌អិម​ជា​ទី​ក្រុង​ដែល​អេសា​ព្រះ‌បិតា​ទ្រង់​ចាប់​យក​បាន​ដែរ


ហើយ​មើល អ័ម៉ារា ជា​សំដេច​សង្ឃ លោក​ត្រួត​លើ​អ្នក​រាល់​គ្នា​ក្នុង​អស់​ទាំង​កិច្ច‌ការ​ខាង​ឯ​ព្រះ‌យេហូវ៉ា ហើយ​សេបាឌា​ជា​កូន​អ៊ីស‌ម៉ាអែល លោក​ជា​ចៅហ្វាយ​លើ​ពូជ​អំបូរ​យូដា ក្នុង​គ្រប់​ទាំង​ការ​ខាង​ឯ​ស្តេច ហើយ​ពួក​លេវី​ក៏​នៅ​ចំពោះ​អ្នក​រាល់​គ្នា​ទុក​ជា​អាជ្ញា ចូរ​ធ្វើ​ការ​ដោយ​ចិត្ត​ក្លាហាន​ចុះ សូម​ឲ្យ​ព្រះ‌យេហូវ៉ា​គង់​នៅ​ខាង​ណា​ដែល​ត្រឹម‌ត្រូវ​ផង។


យ៉ូសា‌ផាត​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្តាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រា‌អិម​នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​វិញ


រួច​គេ​ចូល​ទៅ​ក្នុង​ព្រះ‌រាជ‌ដំណាក់ គាល់​ស្តេច​ហេសេគា ទូល​ថា យើង​ខ្ញុំ​រាល់​គ្នា​បាន​សំអាត​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​ស្រេច​ហើយ ព្រម​ទាំង​អាសនា​ដង្វាយ​ដុត នឹង​គ្រឿង​ប្រដាប់​នៃ​អាសនា​ទាំង​អស់ តុ​សំរាប់​នំបុ័ង​តាំង​ទុក នឹង​គ្រឿង​ប្រដាប់​នៃ​តុ​នោះ​ទាំង​អស់​ផង


ទ្រង់​ធ្វើ​អាសនា​លង្ហិន បណ្តោយ​២០​ហត្ថ ទទឹង​២០​ហត្ថ ហើយ​កំពស់​១០​ហត្ថ


គ្រា​នោះ សាឡូម៉ូន​ទ្រង់​ថ្វាយ​ដង្វាយ​ដុត ដល់​ព្រះ‌យេហូវ៉ា នៅ​លើ​អាសនា ដែល​ទ្រង់​បាន​ស្អាង នៅ​មុខ​បាំង‌សាច


គាត់​កាប់​ដើម​តាត្រៅ​១ ក៏​យក​ដើម​ចន្ទន៍ ក្រឹស្នា នឹង​ដើម​ម៉ៃសាក់ គឺ​គាត់​រើស​យក​តែ​ឈើ​ណា​ដែល​ជាប់ៗ​នៅ​ក្នុង​ព្រៃ ឬ​គាត់​ដាំ​ដើម​ខ្វាវ​ដែល​ដុះ​លាស់​ឡើង​ដោយ‌សារ​ទឹក​ភ្លៀង


គេ​អង្គុយ​នៅ​កណ្តាល​ផ្នូរ​ខ្មោច ហើយ​ស្នាក់​នៅ​កន្លែង​លាក់​កំបាំង គេ​ស៊ី​សាច់​ជ្រូក ហើយ​មាន​សំឡ​គួរ​ខ្ពើម នៅ​ក្នុង​ឆ្នាំង​របស់​គេ


នោះ​មុន​ដំបូង​អញ​នឹង​សង​អំពើ​ទុច្ចរិត នឹង​អំពើ​បាប​របស់​គេ​១​ជា​២ ពី​ព្រោះ​គេ​បាន​ធ្វើ​ឲ្យ​ស្រុក​អញ​ទៅ​ជា​ស្មោក‌គ្រោក ដោយ​សាក‌សព​នៃ​រូប​ព្រះ​គួរ​ខ្ពើម ហើយ​បាន​បំពេញ​ស្រុក​ជា​មរដក​របស់​អញ ដោយ​របស់​គួរ​ខ្ពើម​ឆ្អើម​របស់​គេ។


ដូច្នេះ ខ្ញុំ​ក៏​ចូល​ទៅ​មើល ហើយ​ឃើញ​មាន​គំនូរ​គ្រប់​ទាំង​សត្វ​លូន​វារ សត្វ​គួរ​ខ្ពើម​ឆ្អើម នឹង​អស់​ទាំង​រូប​ព្រះ​របស់​ពូជ‌ពង្ស​សាសន៍​អ៊ីស្រាអែល ដែល​គេ​គូរ​នៅ​ជញ្ជាំង​ជុំវិញ


ដូច្នេះ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រក្សា​បញ្ញើ​របស់​អញ ដើម្បី​កុំ​ឲ្យ​ប្រព្រឹត្ត​តាម​ទំលាប់​គួរ​ខ្ពើម​ទាំង​នោះ ដែល​គេ​បាន​ប្រព្រឹត្ត​មុន​ឯង​រាល់​គ្នា​ឡើយ ហើយ​ដើម្បី​កុំ​ឲ្យ​ឯង​រាល់​គ្នា​នាំ​ឲ្យ​ខ្លួន​ស្មោក‌គ្រោក​ដោយ‌សារ​អំពើ​ទាំង​នោះ​ផង អញ​នេះ គឺ​ជា​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា​ហើយ។


នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត


រីឯ​ពួក​ជំនុំ​នៅ​ក្រុង​រ៉ូម កាល​បាន​ឮ​និយាយ​ពី​យើង នោះ​គេ​ក៏​ចេញ​មក​ជួប​នឹង​យើង​ត្រឹម​ផ្សារ​អាប់‌ភាស នឹង​ផ្ទះ​សំណាក់​បី លុះ​ប៉ុល​ឃើញ​គេ នោះ​ក៏​អរ​ព្រះ‌គុណ​ដល់​ព្រះ ហើយ​មាន​ចិត្ត​សង្ឃឹម​ឡើង។


ត្រូវ​បណ្តាសា​ហើយ អ្នក​ណា​ដែល​ឆ្លាក់ ឬ​សិត​ធ្វើ​រូប ដែល​ជា​ទី​ស្អប់​ខ្ពើម​ដល់​ព្រះ‌យេហូវ៉ា គឺ​ជា​របស់​ដែល​ដៃ​ជាង​ធ្វើ រួច​យក​ទៅ​ដាក់​នៅ​ទី​សំងាត់ នោះ​បណ្តាជន​ទាំង‌ឡាយ​ត្រូវ​ឆ្លើយ​ឡើង​ថា អាម៉ែន។


ដ្បិត​ដែល​ពី​ដើម យើង​រាល់​គ្នា​បាន​ធ្វើ​តាម​បំណង​ចិត្ត​របស់​សាសន៍​ដទៃ ទាំង​ដើរ​ក្នុង​សេចក្ដី​អាស‌អាភាស ការ​ស្រើប‌ស្រាល ការ​ចំណូល​ស្រា ស៊ី​ផឹក​ជ្រុល ការ​ប្រមឹក នឹង​ការ​ថ្វាយ‌បង្គំ​រូប​ព្រះ ដែល​សុទ្ធ​តែ​ខុស​ច្បាប់ នោះ​ល្មម​ដល់​យើង​ហើយ


រួច​គេ​យក​អស់​ទាំង​ព្រះ​ដទៃ​របស់​គេ​ចោល​ចេញ ក៏​បែរ​មក​គោរព​ប្រតិ‌បត្តិ​ដល់​ព្រះ‌យេហូវ៉ា​វិញ ទ្រង់​ក៏​មាន​សេចក្ដី​រំជួល ដោយ​ព្រោះ​សេចក្ដី​វេទនា​នៃ​ពួក​អ៊ីស្រាអែល។