Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 19:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 យ៉ូសា‌ផាត​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្តាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រា‌អិម​នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​គេ​វិញ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ព្រះបាទ​យេ‌ហូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡិម ហើយ​ទ្រង់​យាង​ចេញ​ទៅ​កណ្ដាល​អស់​ទាំង​ពួក​ជន​ម្តង​ទៀត គឺ​ចាប់​តាំង​ពី​ក្រុង​បៀរ-សេបា រហូត​ដល់​ស្រុក​ភ្នំ​អេប្រាអិម នាំ​គេ​វិល​មក​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​គេ​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ព្រះ‌បាទ​យ៉ូសា‌ផាត​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក ស្ដេច​យាង​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេប្រាអ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ដូនតា​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ស្តេច​យ៉ូសា‌ផាត​នៅ​ក្រុង​យេរូ‌សាឡឹម។ បន្ទាប់​មក​ស្តេច​ទៅ​សួរ​សុខ​ទុក្ខ​ប្រជា‌រាស្ត្រ​តាំង​ពី​បៀរ‌សេ‌បា​ហូត​ដល់​តំបន់​ភ្នំ​អេ‌ប្រា‌អ៊ីម ដើម្បី​ណែ‌នាំ​ពួក​គេ​ឲ្យ​វិល​មក​រកអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ដូន‌តា​របស់​ខ្លួន​វិញ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 19:4
12 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​អ័ប្រា‌ហាំ​ក៏​ក្រោក​ឡើង​ពី​ព្រលឹម យក​នំបុ័ង នឹង​ថង់​ស្បែក​មាន​ទឹក​ពេញ ប្រគល់​ឲ្យ​ហាការ​ទាំង​ដាក់​លើ​ស្មា​បញ្ជូន​ឲ្យ​នាង​ទៅ ព្រម​ទាំង​កូន​នាង​ដែរ នាង​ក៏​ចេញ​ទៅ ដើរ​ចុះ​ឡើង ក្នុង​ទី​រហោ‌ស្ថាន​ក្បែរ​បៀរ-សេបា


ឯ​អ័ប្រា‌ហាំ​គាត់​ដាំ​ដើម​ឈើ​១ នៅ​ត្រង់​បៀរ-សេបា ហើយ​នៅ​ទី​នោះ គាត់​អំពាវ‌នាវ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​អស់​‌កល្ប​ជានិច្ច


លោក​នឹង​បង្វែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ចិត្ត​កូន​មក​ឯ​ឪពុក​វិញ ក្រែង​អញ​មក​វាយ​ផែនដី​ដោយ​សេចក្ដី​បណ្តាសា។:៚ សញ្ញា​ចាស់​ចប់​ប៉ុណ្ណេះ


នោះ​អ្នក​ដែល​ទទួល​៥​ពាន់ ក៏​យក​ប្រាក់​ទៅ​ជួញ​បាន​ចំណេញ​បាន​៥​ពាន់​ទៀត


វា​នឹង​នាំ​មុខ​ទ្រង់ ដោយ​នូវ​វិញ្ញាណ ហើយ​នឹង​អំណាច​របស់​លោក​អេលីយ៉ា ដើម្បី​នឹង​បំបែរ​ចិត្ត​ពួក​ឪពុក​មក​ឯ​កូន នឹង​ពួក​ចចេស​មក​ឯ​ប្រាជ្ញា​របស់​មនុស្ស​សុចរិត​វិញ ប្រយោជន៍​នឹង​រៀបចំ​មនុស្ស​១​ពួក​ទុក​ជា​ស្រេច សំរាប់​ជា​រាស្ត្រ​របស់​ព្រះ‌អម្ចាស់


រួច​យ៉ូស្វេ​ឆ្លើយ​តប​ថា បើ​ឯង​ជា​ពួក​ធំ​មែន ហើយ​បើ​ស្រុក​ភ្នំ​អេប្រា‌អិម​នោះ​ចង្អៀត​ពេក​ដល់​ឯង នោះ​ចូរ​ឡើង​ទៅ​ឯ​ព្រៃ​របស់​សាសន៍​ពេរិស៊ីត នឹង​សាសន៍​រេផែម កាប់‌ឆ្កា​កន្លែង​សំរាប់​ឯង​ចុះ


នៅ​វេលា​នោះ ក្នុង​គ្រា​ដែល​គ្មាន​ស្តេច​នៅ​ស្រុក​អ៊ីស្រាអែល នោះ​មាន​ពួក​លេវី​ម្នាក់ ដែល​នៅ​ស្រុក​ភ្នំ​អេប្រា‌អិម​ម្ខាង បាន​យក​ស្ត្រី​ម្នាក់​ពី​បេថ្លេ‌ហិម ស្រុក​យូដា​មក​ធ្វើ​ជា​ប្រពន្ធ​ចុង


នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន ក៏​ចេញ​ពី​ស្រុក​គេ​មក ចាប់​តាំង​ពី​ក្រុង​ដាន់​រហូត​ដល់​ក្រុង​ប្អៀរ-សេបា ព្រម​ទាំង​ស្រុក​កាឡាត​ផង ហើយ​ពួក​ជំនុំ​បាន​ប្រជុំ​គ្នា ដូច​ជា​មនុស្ស​តែ​ម្នាក់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ត្រង់​មីសប៉ា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម