ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ
២ របាក្សត្រ 1:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ឡើងទៅថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទ្រង់ឡើងទៅថ្វាយតង្វាយដុតអស់មួយពាន់ នៅលើអាសនាលង្ហិន ដែលនៅចំពោះព្រះយេហូវ៉ា ត្រង់ត្រសាលជំនុំនោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទសាឡូម៉ូនឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ពន្លាជួបជាមួយព្រះអង្គ ហើយថ្វាយតង្វាយដុតទាំងមូលចំនួនមួយពាន់។ អាល់គីតាប ស្តេចស៊ូឡៃម៉ានឡើងទៅកាន់អាសនៈលង្ហិន នៅចំពោះអុលឡោះតាអាឡា ត្រង់ជំរំជួបជាមួយទ្រង់ ហើយធ្វើគូរបានដុតចំនួនមួយពាន់។ |
ស្តេចសាឡូម៉ូន ទ្រង់ក៏យាងទៅឯគីបៀន ដើម្បីថ្វាយយញ្ញបូជានៅទីនោះ ពីព្រោះទីខ្ពស់នោះ ជាទីយ៉ាងប្រសើរវិសេសជាងគេ ទ្រង់បានថ្វាយដង្វាយដុតអស់១ពាន់ នៅលើអាសនានៅទីនោះ
រួចស្តេចសាឡូម៉ូន នឹងពួកជំនុំសាសន៍អ៊ីស្រាអែលទាំងអស់ ដែលបានប្រជុំគ្នាមកឯទ្រង់ គេនៅជាមួយនឹងទ្រង់ នៅត្រង់មុខហឹប កំពុងតែបូជាថ្វាយចៀម នឹងគោយ៉ាងសន្ធឹក ដែលនឹងរាប់ចំនួនមិនអស់ឡើយ
ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ នឹងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច នឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា
ដល់ថ្ងៃស្អែកឡើង គេក៏ថ្វាយយញ្ញបូជា នឹងដង្វាយដុតដល់ព្រះយេហូវ៉ា គឺគោឈ្មោល១ពាន់ ចៀមឈ្មោល១ពាន់ កូនចៀម១ពាន់ នឹងដង្វាយច្រួចនៃដង្វាយទាំងនោះ ហើយយញ្ញបូជាឯទៀតជាបរិបូរ សំរាប់ពួកអ៊ីស្រាអែលទាំងអស់
គ្រានោះ សាឡូម៉ូនទ្រង់ថ្វាយដង្វាយដុត ដល់ព្រះយេហូវ៉ា នៅលើអាសនា ដែលទ្រង់បានស្អាង នៅមុខបាំងសាច
ឯព្រៃល្បាណូននោះមិនគ្រាន់នឹងដុត ហើយសត្វទាំងប៉ុន្មាននៅព្រៃនោះក៏មិនល្មមនឹងធ្វើជាដង្វាយដុតផង