ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 18:35 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក្នុង​បណ្តា​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន បាន​ជា​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូ‌សាឡិម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ​បាន​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្នុង​ចំណោម​ព្រះ​របស់​ស្រុក​ទាំង​ប៉ុន្មាន​នោះ តើ​មាន​ព្រះ​ណា​ដែល​ជួយ​ឲ្យ​ស្រុក​គេ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​បាន? ដូច្នេះ តើ​ព្រះ‌យេហូវ៉ា​នឹង​ជួយ​សង្គ្រោះ​ក្រុង​យេរូ‌សាឡិមឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ដែរ​ឬ?»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ ព្រះ‌អម្ចាស់​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​យើង​ដែរ!»។

សូមមើលជំពូក

អាល់គីតាប

ក្នុង​ចំណោម​ព្រះ​ទាំង​ប៉ុន្មាន​របស់​ស្រុក​ទាំង​នោះ គ្មាន​ព្រះ​មួយ​ណា​បាន​រំដោះ​ស្រុក​របស់​ខ្លួន ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​យើង​ឡើយ។ ដូច្នេះ អុលឡោះ‌តាអាឡា​ក៏​ពុំ​អាច​រំដោះ​ក្រុង​យេរូ‌សាឡឹម ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​យើង​បាន​ដែរ!»។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 18:35
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែពួក​បណ្តាជន គេ​នៅ​តែ​ស្ងៀម ឥត​ឆ្លើយ​អ្វី​សោះ ដ្បិត​ស្តេច​ទ្រង់​បាន​ហាម​ថា កុំ​ឲ្យ​ឆ្លើយ​ទៅ​គេ​ឡើយ


មើល ឯង​បាន​ឮ​និយាយ​ពី​ការ​ដែល​ស្តេច​អាសស៊ើរ​បាន​ធ្វើ ដល់​ស្រុក​ទាំង​ប៉ុន្មាន​ហើយ គឺ​ដែល​ទ្រង់​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ដូច្នេះ តើ​ឯង​នឹង​បាន​រួច​ឬ


ឱ​ព្រះ‌យេហូវ៉ា​អើយ ស្តេច​អាសស៊ើរ​បាន​បំផ្លាញ​អស់​ទាំង​សាសន៍ នឹង​ស្រុក​គេ​ជា​ប្រាកដ​មែន


ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក ទ្រង់​នឹង​ឮ​អស់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​រ៉ាបសាកេ​នេះ ដែល​ស្តេច​អាសស៊ើរ ជា​ចៅហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​លោក បាន​ឮ​ហើយ​ទេ​ដឹង ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ


ដូច្នេះ កុំ​ឲ្យ​ហេសេគា​ល្បួង​បញ្ឆោត​ឯង​រាល់​គ្នា ឬ​បញ្ចុះ​បញ្ចូល​ឯង​បែប​យ៉ាង​នេះ​ទៀត​ឡើយ កុំ​ឲ្យ​ជឿ​ឲ្យ​សោះ ដ្បិត​គ្មាន​ព្រះ​ណា​មួយ​របស់​សាសន៍ឬ​នគរ​ឯ​ណា ដែល​បាន​អាច​នឹង​ជួយ​រាស្ត្រ​គេ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​អញ ឬ​ពី​កណ្តាប់​ដៃ​នៃ​បិតា​អញ​បាន​ឡើយ ចំណង់​បើ​ព្រះ​របស់​ឯង​រាល់​គ្នា តើ​នឹង​ជួយ​ឲ្យ​ឯង​រាល់​គ្នា​រួច​ពី​កណ្តាប់​ដៃ​អញ​ឯ​ណា​បាន។


មើល គេ​ភើ​ចេញ​មក​ពី​មាត់​គេ ក៏​មាន​ដាវ​នៅ​បបូរ​មាត់ ដ្បិត​គេ​ថា តើ​មាន​អ្នក​ណា​នឹង​ឮ


តែ​ផារ៉ោន​មាន​បន្ទូល​ឆ្លើយ​ថា តើ​ព្រះ‌យេហូវ៉ា​ជា​អ្នក​ណា​ដែល​អញ​ត្រូវ​ស្តាប់​តាម​ទ្រង់ នឹង​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ​នោះ អញ​មិន​ស្គាល់​ព្រះ‌យេហូវ៉ា​ទេ ហើយ​ក៏​មិន​ព្រម​ឲ្យ​សាសន៍​អ៊ីស្រាអែល​ចេញ​ទៅ​ឡើយ


ឯ​ពូថៅ តើ​នឹង​អួត​ខ្លួន ចំពោះ​អ្នក​ដែល​ប្រើ​វា​ឬ​អី តើ​រណារ​នឹង​ដំកើង​ខ្លួន​ចំពោះ​អ្នក​ដែល​អារ​ដែរ​ឬ នេះ​ឧបមា​ដូច​ជា​រំពាត់​ដែល​នឹង​យារ​អ្នក​ដែល​លើក​វា​ឡើង ឬ​ដូច​ជា​ដំបង​នឹង​លើក​មនុស្ស​ឡើង ជា​មនុស្ស​ដែល​មិន​មែន​ធ្វើ​ជា​ឈើ​ផង


ឥឡូវ​នេះ បើ​ឯង​រាល់​គ្នា​ប្រុង‌ប្រៀប​ក្នុង​វេលា​ណា​ដែល​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី នឹង​ដន្ត្រី​គ្រប់​យ៉ាង ឲ្យ​បាន​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស​ដែល​យើង​បាន​ធ្វើ​នេះ នោះ​បាន​ហើយ តែ​បើ​មិន​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ឯង​ទៅ​ក្នុង​គុក​ភ្លើង ដែល​ឆេះ​យ៉ាង​សន្ធៅ នៅ​វេលា​នោះ​ឯង តើ​មាន​ព្រះ​ឯ​ណា​ដែល​អាច​នឹង​ដោះ​ឯង​រាល់​គ្នា ឲ្យ​រួច​ពី​កណ្តាប់​ដៃ​យើង​បាន


ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​អញ គឺ​ព្រះ‌យេហូវ៉ា អញ​ជា​ព្រះ​នៃ​ឯង ចាប់​តាំង​ពី​ស្រុក​អេស៊ីព្ទ​មក ហើយ​មិន​ត្រូវ​ឲ្យ​ឯង​ស្គាល់​ព្រះ​ឯ​ណា​ទៀត ក្រៅ​ពី​អញ​ឡើយ ក្រៅ​ពី​អញ គ្មាន​ព្រះ‌អង្គ​សង្គ្រោះ​ណា​មួយ​សោះ