ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ ពង្សាវ‌តារ‌ក្សត្រ 17:25 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​គេ​ចាប់​តាំង​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះព្រះ‌យេហូវ៉ា​ទ្រង់​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្តាល​គេ សិង្ហ​ទាំង​នោះ​បាន​សំឡាប់​អ្នក​ខ្លះ​បង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពេល​គេ​បាន​នៅ​ក្នុង​ស្រុក គេ​មិន​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ទេ ហេតុ​នោះ ព្រះ‌យេហូវ៉ា​ប្រើ​សត្វ​សិង្ហ ឲ្យ​ទៅ​នៅ​កណ្ដាល​គេ សិង្ហ​ទាំង​នោះ​បាន​សម្លាប់​អ្នក​ខ្លះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ទេ ព្រះ‌អម្ចាស់​ក៏​ប្រើ​សិង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

សូមមើលជំពូក

អាល់គីតាប

នៅ​គ្រា​ដំបូង​ដែល​ពួក​គេ​មក​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​សា‌ម៉ារី ពួក​គេ​មិន​គោរព​កោត​ខ្លាចអុលឡោះ‌តាអាឡា​ទេ ទ្រង់​ក៏​ប្រើ​សឹង្ហ​ឲ្យ​មក​ប្រហារ​ពួក​គេ។

សូមមើលជំពូក



២ ពង្សាវ‌តារ‌ក្សត្រ 17:25
18 ការដាក់ឲ្យឆ្លើយតបគ្នា  

លុះ​កាល​អ្នក​នោះ​បាន​ចេញ​ទៅ​ហើយ ក៏​ប្រទះ​នឹង​សិង្ហ​១ តាម​ផ្លូវ សិង្ហ​ក៏​សំឡាប់​គាត់​ទៅ ហើយ​សព​របស់​គាត់​ដេក​នៅ​កណ្តាល​ផ្លូវ សត្វ​លា​ឈរ​នៅ​ជិត ឯ​សិង្ហ​ក៏​ឈរ​នៅ​ក្បែរ​សព​ដែរ


គាត់​ក៏​ប្រាប់​ថា ដោយ​ព្រោះ​អ្នក​មិន​បាន​ស្តាប់ តាមព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា នោះ​មើល កាល​ណា​អ្នក​ចេញ​ពី​ខ្ញុំ​ទៅ នឹង​មាន​សិង្ហ​មក​សំឡាប់​អ្នក ដូច្នេះ កាល​អ្នក​នោះ​បាន​ចេញ​ពី​គាត់​ទៅ ក៏​មាន​សិង្ហ​១​មក​ប្រទះ ហើយ​សំឡាប់​ទៅ


ដូច្នេះ គេ​ទូល​ដល់​ស្តេច​អាសស៊ើរ​ថា ពួក​សាសន៍​ទាំង​ប៉ុន្មាន ដែល​ទ្រង់​បាន​នាំ​យក​ទៅ ទុក​ឲ្យ​នៅ​ក្នុង​អស់​ទាំង​ទី​ក្រុង​ស្រុក​សាម៉ារី គេ​មិន​ស្គាល់​ច្បាប់​នៃ​ព្រះ​របស់​ស្រុក​នោះ​ទេ បាន​ជា​ព្រះ​ទ្រង់​ឲ្យ​សត្វ​សិង្ហ ទៅ​នៅ​កណ្តាល​គេ ហើយ​មើល សត្វ​ទាំង​នោះ​កំពុង​តែ​សំឡាប់​គេ​ទៅ ដោយ​ព្រោះ​គេ​មិន​ស្គាល់​ច្បាប់ នៃ​ព្រះ​របស់​ស្រុក​នោះ។


ដូច្នេះ ពួក​សង្ឃ​ម្នាក់​ដែល​គេ​បាន​ដឹក‌នាំ​ចេញ​ពី​ស្រុក​សាម៉ារី​មក ក៏​វិល​ទៅ​នៅ​ឯ​ក្រុង​បេត-អែល​បង្ហាត់​បង្រៀន​គេ ពី​បែប​ដែល​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា


យ៉ាង​នោះ គេ​បាន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​តាំង​ពួក​គេ​ខ្លះ​ឡើង ឲ្យ​ធ្វើ​ជា​សង្ឃ​នៃ​អស់​ទាំង​ទី​ខ្ពស់ សំរាប់​ខ្លួន​គេ​ផង ពួក​សង្ឃ​នោះ​ក៏​ថ្វាយ​យញ្ញ‌បូជា​របស់​គេ នៅ​ក្នុង​អស់​ទាំង​វិហារ​នៃ​ទី​ខ្ពស់​ទាំង​នោះ


គេ​នៅ​តែ​ប្រព្រឹត្ត​តាម​បែប​នោះ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គេ​មិន​មែន​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​ជា​ពិត​ទេ ហើយ​មិន​មែន​ប្រព្រឹត្ត​តាម​បញ្ញត្តតាម​វិន័យ​របស់​ខ្លួន​គេ​ដែរ ឬ​តាម​ច្បាប់ នឹង​ក្រិត្យ‌ក្រម ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់ ដល់​ពួក​កូន​ចៅ​យ៉ាកុប ជា​អ្នក​ដែល​ទ្រង់​ឲ្យ​ឈ្មោះ​ថា អ៊ីស្រាអែល នោះ​ផង


យ៉ាង​នោះ​ហើយ​ដែល​សាសន៍​ទាំង​នោះ​បាន​កោត‌ខ្លាច ដល់​ព្រះ‌យេហូវ៉ា​ផង ហើយ​គោរព​ប្រតិ‌បត្តិ​តាម​ព្រះ​ឆ្លាក់​របស់​ខ្លួន​គេ​ផង ឯ​កូន​ចៅ​របស់​គេ នោះ​ក៏​ប្រព្រឹត្ត​ដូច​ជា​ឪពុក​រៀង​ត​មក ដរាប​ដល់​សព្វ​ថ្ងៃ​នេះ​ដែរ។


លោក​ក៏​បែរ​មើល​មក​ក្រោយ​ឃើញ ហើយ​ដាក់​បណ្តាសា​ដល់​វា ដោយ​នូវ​ព្រះ‌នាម​ព្រះ‌យេហូវ៉ា​ស្រាប់​តែ​មាន​ខ្លា‌ឃ្មុំ​ញី​២ ចេញ​ពី​ព្រៃ​មក ហែក​ក្មេង​ទាំង​នោះ អស់​៤២​នាក់​ទៅ


ឯ​ទឹក​នៃ​ក្រុង​ឌីម៉ូន​បាន​ពេញ​ទៅ​ដោយ​ឈាម ពី​ព្រោះ​អញ​នឹង​នាំ​សេចក្ដី​វេទនា​មក​លើ​ក្រុង​ឌីម៉ូន​ទៀត គឺ​ជា​សត្វ​សិង្ហ ឲ្យ​ស្ទុះ​លើ​ពួក​ម៉ូអាប់​ដែល​រត់​រួច​បាន ហើយ​លើ​ពួក​ដែល​សល់​នៅ​ក្នុង​ស្រុក​ដែរ។


ឱ​មហា‌ក្សត្រ​នៃ​អស់​ទាំង​សាសន៍​អើយ តើ​មាន​អ្នក​ឯ​ណា​ដែល​មិន​ត្រូវ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​សេចក្ដី​កោត‌ខ្លាច​សំណំ​តែ​នឹង​ទ្រង់​ប៉ុណ្ណោះ ពី​ព្រោះ​ក្នុង​បណ្តា​មនុស្ស​ប្រាជ្ញា​ទាំង‌ឡាយ​នៅ​គ្រប់​ទាំង​សាសន៍ ហើយ​ក្នុង​នគរ​របស់​គេ​ទាំង​ប៉ុន្មាន នោះ​គ្មាន​អ្នក​ណា​មួយ​ឲ្យ​ដូច​ទ្រង់​ឡើយ


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​ដំរូវ​ឲ្យ​មាន​៤​មុខ​កើត​ឡើង​ដល់​គេ គឺ​ដាវ​សំរាប់​កាប់​សំឡាប់​១ ឆ្កែ​សំរាប់​ហែក​ស៊ី​១ នឹង​សត្វ​ហើរ​លើ​អាកាស​១ ហើយ​សត្វ​ព្រៃ​នៅ​ផែនដី​សំរាប់​ជញ្ជែង​ស៊ី ហើយ​បំផ្លាញ​ផង


ដូច្នេះ​សិង្ហ​មួយ​ដែល​ចេញ​ពី​ព្រៃ នឹង​សំឡាប់​គេ ឆ្កែ​ព្រៃ​នៅ​វាល​ស្ងាត់​នឹង​បំផ្លាញ​គេ ហើយ​ខ្លា​រខិន​ម៉ប‌ចាំ​នៅ​មុខ​ទី​ក្រុង​របស់​គេ អស់​អ្នក​ណា​ដែល​ចេញ​ពី​ទី​ក្រុង​នោះ នឹង​ត្រូវ​ហែក​ខ្ទេច‌ខ្ទី ពី​ព្រោះ​អំពើ​រំលង​របស់​គេ​មាន​ច្រើន​ណាស់ ហើយ​ការ​រា‌ថយ​របស់​គេ ក៏​បាន​ចំរើន​ជា​ច្រើន​ឡើង​ដែរ។


បើ​កាល​ណា​អញ​ឲ្យ​សត្វ​កំណាច​មក​នៅ​ក្នុង​ស្រុក​នោះ ហើយ​វា​សំឡាប់​មនុស្ស​ទៅ ឲ្យ​ស្រុក​នោះ​នៅ​ជា​ស្ងាត់‌ច្រៀប ដល់​ម៉្លេះ​បាន​ជា​ឥត​មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​នោះ​ឡើយ ដោយ​ព្រោះ​សត្វ​ទាំង​នោះ​ឯង


ព្រះ‌អម្ចាស់​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា កាល​ណា​អញ​ចាត់​ប្រើ​សេចក្ដី​វេទនា​ទាំង​៤​យ៉ាង​នេះ ទៅ​លើ​ក្រុង​យេរូ‌សាឡិម គឺ​ជា​ដាវ ជា​អំណត់​អត់ ជា​សត្វ​សាហាវ នឹង​អាសន្ន‌រោគ ដើម្បី​នឹង​កាត់​ទាំង​មនុស្សនឹង​សត្វ​ចេញ​ផង នោះ​តើ​នឹង​បាន​តឹង​ជាង​អំបាល‌ម៉ាន​ទៅ​ទៀត


យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត


អញ​នឹង​ឲ្យ​សត្វ​ព្រៃ​មក​កណ្តាល​ពួក​ឯង សត្វ​ទាំង​នោះ​នឹង​ឆក់​នាំ​យក​កូន​ចៅ​ឯង​ទៅ ព្រម​ទាំង​បង្ហិន​ហ្វូង​សត្វ​របស់​ឯង​ផង នឹង​ធ្វើ​ឲ្យ​ឯង​ទៅ​ជា​មាន​គ្នា​តិច ហើយ​ឲ្យ​អស់​ទាំង​ផ្លូវ​ថ្នល់​របស់​ឯង​ទៅ​ជា​សូន្យ​ស្ងាត់។


នោះ​លោក​ប្រាប់​គេ​ថា ខ្ញុំ​ជា​សាសន៍​ហេព្រើរ ហើយ​ខ្ញុំ​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ដែល​ទ្រង់​បាន​បង្កើត​សមុទ្រ នឹង​ដី​គោក​ផង


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ដំរូវ​ទន្លេ​យ័រដាន់ ទុក​ជា​ព្រំ‌ខណ្ឌ​នៅ​កណ្តាល​យើង នឹង​ឯង​រាល់​គ្នា ដែល​ជា​កូន​ចៅ​រូបេន នឹង​កូន​ចៅ​កាឌ់​ហើយ ដូច្នេះ​ឯង​រាល់​គ្នា​គ្មាន​ចំណែក​នឹង​ព្រះ‌យេហូវ៉ា​ទេ យ៉ាង​នោះ​ពួក​កូន​ចៅ​របស់​អ្នក​រាល់​គ្នា នឹង​បណ្តាល​ឲ្យ​ពួក​កូន​ចៅ​យើង​ខ្ញុំ​លែង​កោត‌ខ្លាច​ដល់​ព្រះ‌យេហូវ៉ា