ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 23:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​ក៏​ក្រោក​ឡើង ទៅ​ឯ​ស្រុក​ស៊ីភ​មុន​សូល តែ​ដាវីឌ នឹង​ពួក​លោក នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ដែល​នៅ​ស្រុក​វាល​ខាង​ត្បូង​ទី​រហោ‌ស្ថាន​នោះ​វិញ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

គេ​ក៏​ចេញទៅ​ស្រុក​ស៊ីភ​មុន​សូល។ តែ​ពេល​នោះ ដាវីឌ និង​ពួក​លោក នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ីម៉ូន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ក៏​ចេញ​ទៅ​មុន​ព្រះ‌បាទ​សូល វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ​វិញ។ ពេល​នោះ លោក​ដាវីឌ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​លោក ស្ថិត​នៅ​វាល​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ាបា ដែល​នៅ​ខាង​ត្បូង​វាល​យេស៊ី‌ម៉ូន។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ក៏​ចេញ​ទៅ​មុន​ស្តេច​សូល វិល​ត្រឡប់​ទៅ​វាល​រហោ‌ស្ថាន​ស៊ីភ​វិញ។ ពេល​នោះ ទត និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​គាត់ ស្ថិត​នៅ​វាល​រហោ‌ស្ថាន​ម៉ាអូន ក្នុង​តំបន់​អារ៉ា‌បា ដែល​នៅ​ខាង​ត្បូង​វាល​យេ‌ស៊ី‌ម៉ូន។

សូមមើលជំពូក



១ សាំ‌យូ‌អែល 23:24
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ក្រុង​ម៉ាអូន​១ កើមែល​១ ស៊ីភ​១ យូថា​១


ដូច្នេះ ចូរ​ទៅ​មើល ឲ្យ​ដឹង​គ្រប់​កន្លែង​ណា​ដែល​វា​ធ្លាប់​ពួន​នៅ រួច​ត្រឡប់​មក​ប្រាប់​យើង​វិញ​ឲ្យ​ពិត​ប្រាកដ នោះ​យើង​នឹង​ចេញ​ទៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ហើយ​បើ​វា​នៅ​ក្នុង​ស្រុក នោះ​យើង​នឹង​ជ្រាវ​រក​វា​ក្នុង​ពួក​យូដា​ទាំង​ពាន់ៗ ទាល់​តែ​ឃើញ។


ឯ​សូល នឹង​ពួក​ទ្រង់​ក៏​ទៅ​រក ហើយ​មាន​គេ​មក​ជំរាប​ដល់​ដាវីឌ ដូច្នេះ លោក​ចុះ​ទៅ​ឯ​ថ្មដា អាស្រ័យ​នៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន លុះ​កាល​សូល​បាន​ជ្រាប នោះ​ក៏​ដេញ​តាម​លោក ទៅ​ក្នុង​ទី​រហោ‌ស្ថាន​ម៉ាអូន​នោះ​ដែរ


រីឯ​នៅ​ម៉ាអូន មាន​ម្នាក់​ជា​អ្នក​មាន​ស្តុក‌ស្តម្ភ ដែល​ទ្រព្យ​សម្បត្តិ​នៅ​ឯ​កើមែល គាត់​មាន​ចៀម​៣​ពាន់ នឹង​ពពែ​១​ពាន់ នៅ​គ្រា​នោះគាត់​កំពុង​តែ​កាត់​រោម​ចៀម នៅ​ឯ​កើមែល