ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង
១ សាំយូអែល 15:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះសាំយូអែលទូលថា ឈប់សិន ទូលបង្គំនឹងទូលទ្រង់ពីសេចក្ដី ដែលព្រះយេហូវ៉ាបានមានបន្ទូលមកទូលបង្គំពីយប់មិញនេះ ទ្រង់ក៏ឆ្លើយថា ដូច្នេះសូមមានប្រសាសន៍ចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នោះលោកសាំយូអែលទូលថា៖ «ឈប់សិន ទូលបង្គំនឹងទូលព្រះករុណាពីសេចក្ដីដែលព្រះយេហូវ៉ាបានមានព្រះបន្ទូលមកទូលបង្គំពីយប់មិញនេះ»។ ស្ដេចសូលមានរាជឱង្ការថា៖ «សូមមានប្រសាសន៍មកចុះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកសាំយូអែលទូលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ទូលបង្គំសូមទូលសេចក្ដីដែលព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ទូលបង្គំកាលពីយប់មិញ»។ ព្រះបាទសូលមានរាជឱង្ការថា៖ «សូមលោកមានប្រសាសន៍មកចុះ!»។ អាល់គីតាប សាំយូអែលតបវិញថា៖ «ល្មមហើយ! ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្តីដែលអុលឡោះតាអាឡាមានបន្ទូលមកកាន់ខ្ញុំកាលពីយប់មិញ»។ ស្តេចសូលមានប្រសាសន៍ថា៖ «សូមលោកនិយាយមកចុះ!»។ |
ដូច្នេះ កាលអ័ហ៊ីយ៉ា បានឮសូរជើងនាង កំពុងតែចូលមកតាមទ្វារនោះ ក៏ពោលថា ភរិយារបស់យេរ៉ូបោមអើយ សូមអញ្ជើញចូលមកចុះ ព្រះនាងធ្វើភាពជាមនុស្សផ្សេងទៀតធ្វើអី ទូលបង្គំបានទទួលបង្គាប់ ដើម្បីមកថ្វាយដំណឹងដ៏ធ្ងន់នេះដល់ព្រះនាង
ដូច្នេះ ស្តេចទ្រង់មានបន្ទូលថា អញបានស្តីឯងប៉ុន្មានដងហើយ ឲ្យនិយាយតែសេចក្ដីពិតប៉ុណ្ណោះ ដោយនូវព្រះនាមព្រះយេហូវ៉ា
ដូច្នេះ អេសាយ លោកទូលដល់ហេសេគាថា សូមស្តាប់ព្រះបន្ទូលរបស់ព្រះយេហូវ៉ា នៃពួកពលបរិវារសិន
នោះហោរាយេរេមា ក៏ទូលគ្រប់ទាំងព្រះបន្ទូលនេះដល់សេដេគា ជាស្តេចយូដា នៅក្រុងយេរូសាឡិម
ដូច្នេះឥឡូវនេះ ចូរឲ្យអ្នករាល់គ្នាឈរនឹងនៅ ដើម្បីឲ្យខ្ញុំបានរំឭកអ្នករាល់គ្នាបន្តិច នៅចំពោះព្រះយេហូវ៉ា ពីគ្រប់ទាំងការសុចរិត ដែលទ្រង់បានប្រព្រឹត្តនឹងអ្នករាល់គ្នា ហើយនឹងពួកឰយុកោអ្នករាល់គ្នា
សូលទ្រង់ឆ្លើយថា គេបាននាំសត្វទាំងនោះពីសាសន៍អាម៉ាលេកមក ដ្បិតពួកទ័ពបានទុកសត្វដែលល្អៗក្នុងហ្វូងចៀម ហ្វូងគោ សំរាប់ថ្វាយយញ្ញបូជាដល់ព្រះយេហូវ៉ាជាព្រះនៃលោក ក្រៅអំពីនោះយើងបានបំផ្លាញអស់រលីងហើយ
សាំយូអែលក៏ទូលថា ក្នុងកាលដែលទ្រង់នៅថោកទាបដល់ព្រះនេត្រនៃអង្គទ្រង់ នោះតើព្រះមិនបានតាំងទ្រង់ឡើង ឲ្យធ្វើជាមេលើពូជអំបូរអ៊ីស្រាអែលទាំងប៉ុន្មានទេឬអី គឺព្រះយេហូវ៉ាបានចាក់ប្រេងតាំងទ្រង់ឡើងជាស្តេចលើអ៊ីស្រាអែលហើយ
កាលគេកំពុងតែចុះទៅជិតដល់ទីចុងក្រុងហើយ នោះសាំយូអែលប្រាប់សូលថា ចូរប្រាប់ដល់អ្នកបំរើរបស់អ្នកឲ្យដើរទៅខាងមុខយើងទៅ (វាក៏ទៅ) តែឯអ្នក ចូរឈប់សិន ដើម្បីឲ្យខ្ញុំបានប្រាប់ឲ្យអ្នកដឹងពីព្រះបន្ទូលនៃព្រះ។