ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ សាំ‌យូ‌អែល 1:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​អែល‌កាណា​ជា​ប្ដី​ឆ្លើយ​ថា ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​តែ​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សំរេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ប៉ុណ្ណោះ ដូច្នេះនាង​ក៏​នៅ​បំបៅ​កូន ទាល់​តែ​បាន​ផ្តាច់​ដោះ​ហើយ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អែល‌កា‌ណា​ជា​ប្តី​ឆ្លើយ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​គិត​ឃើញ​ថា​ត្រូវ​ចុះ ចូរ​នៅ​ចាំ​ទាល់​តែ​វា​លែង​ដោះ​សិន សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ»។ ដូច្នេះ នាង​ក៏​នៅ​បំបៅ​កូន​រហូត​ដល់​ពេល​ផ្តាច់​ដោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អែលកា‌ណា​ជា​ប្ដី តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្ដាច់​ដោះ ហើយ​សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះអង្គ»។ នាង​ហាណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្ដាច់​ដោះ។

សូមមើលជំពូក

អាល់គីតាប

លោក​អែល‌កាណា​ជា​ប្ដី​តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្តាច់​ដោះ ហើយ​សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់»។ នាង​ហា‌ណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្តាច់​ដោះ។

សូមមើលជំពូក



១ សាំ‌យូ‌អែល 1:23
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឥឡូវ​នេះ ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ សូម​បញ្ជាប់​ព្រះ‌បន្ទូល ដែល​ទ្រង់​បាន​មាន​បន្ទូល​មក ពី​ដំណើរ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​ពី​ពូជ‌ពង្ស​របស់​ទូលបង្គំ ឲ្យ​បាន​ជាប់​ជានិច្ច​ត​ទៅ​មុខ សូម​ទ្រង់​ធ្វើ​សំរេច ដូច​ជា​ទ្រង់​បាន​មាន​បន្ទូល​មក​នោះ​ចុះ


លុះ​ព្រឹក​ឡើង កាល​ខ្ញុំ​ម្ចាស់​ក្រោក​ឡើង​នឹង​បំបៅ​កូន នោះ​មើល វា​បាន​ស្លាប់​ហើយ ប៉ុន្តែដល់​ភ្លឺ​ឡើង នោះ​ខ្ញុំ​ម្ចាស់​បាន​ពិនិត្យ​មើល​ទៅ ឃើញ​ថា​មិន​មែន​ជា​កូន​ដែល​ខ្ញុំ​ម្ចាស់​បង្កើត​ទេ


ប៉ុន្តែគឺ​ទ្រង់​ដែល​បាន​ធ្វើ​ឲ្យ​ទូលបង្គំ​ចេញ​ពី​ផ្ទៃ​ម្តាយ​មក ទ្រង់​បាន​ឲ្យ​ទូលបង្គំ​ទុក​ចិត្ត ក្នុង​កាល​ដែល​នៅ​បៅ​ដោះ ម្តាយ​នៅ​ឡើយ


អញ​បញ្ជាក់​ពាក្យ​សំដី​ដែល​និយាយ​នឹង​អ្នក​បំរើ​អញ ហើយ​សំរេច​តាម​សេចក្ដី​ប្រឹក្សា​របស់​ពួក​អ្នក ដែល​អញ​ចាត់​ប្រើ​អញ​និយាយ​ពី​ក្រុង​យេរូ‌សាឡិម​ថា ទី​ក្រុង​នោះ​នឹង​មាន​មនុស្ស​អាស្រ័យ​នៅ ហើយ​និយាយ​ពី​អស់​ទាំង​ទី​ក្រុង​នៃ​ស្រុក​យូដា​ថា ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សង់​ឡើង​វិញ អញ​នឹង​លើក​អស់​ទាំង​ទី​បាក់​បែក​នោះ​ឡើង


តែ​បើ​ប្ដី​នាង​បាន​ផ្តាច់​បំណន់​នោះ​ចេញ ក្នុង​ថ្ងៃ​ដែល​គាត់​បាន​ដឹង នោះ​សេចក្ដី​អ្វី​ដែល​បាន​ចេញ​ពី​មាត់​នាង ពី​ដំណើរ​បំណន់​នោះ ឬ​សេចក្ដី​ណា​ដែល​នាង​បាន​បន់​ភ្ជាប់​ខ្លួន នោះ​មិន​នៅ​ជាប់​ទៀត​ទេ ដ្បិត​ប្ដី​បាន​ផ្តាច់​ហើយ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​នឹង​អត់​ទោស​ឲ្យ​នាង​ដែរ។


នៅ​គ្រា​នោះ ស្ត្រី​ណា​ដែល​មាន​ផ្ទៃ​ពោះ ហើយ​ស្ត្រី​ណា​ដែល​បំបៅ​កូន នឹង​វេទនា​ណាស់


កាល​ទ្រង់​កំពុង​តែ​មាន​បន្ទូល​សេចក្ដី​ទាំង​នេះ​នៅ​ឡើយ នោះ​មាន​ស្ត្រី​ម្នាក់​ស្រែក​ឡើង ពី​ក្នុង​ហ្វូង​មនុស្ស​ថា មាន​ពរ​ហើយ ផ្ទៃ​ណា​ដែល​បាន​រក្សា​លោក ហើយ​ដោះ​ណា​ដែល​លោក​បាន​បៅ


នោះ​អេលី​ឆ្លើយ​ថា ដូច្នេះសូម​អញ្ជើញ​ទៅ ប្រកប​ដោយ​សេចក្ដី​សុខ​ចុះ សូម​ឲ្យ​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ទ្រង់​ប្រោស​ឲ្យ​បាន​សំរេច​ដល់​នាង តាម​សេចក្ដី​ដែល​បាន​សូម​ពី​ទ្រង់​ចុះ


លំដាប់​នោះសូល​ទ្រង់​មាន​បន្ទូល​ថា ចូរ​យើង​ចុះ​ទៅ​ទាំង​យប់​តាម​ពួក​ភីលីស្ទីន ដើម្បី​នឹង​វាយ​គេ​រហូត​ដល់​ភ្លឺ កុំ​ឲ្យ​យើង​ទុក​គេ​ឲ្យ​សល់​ដល់​ម្នាក់​ឡើយ គេ​ទទួល​ថា សូម​ទ្រង់​សំរេច តាម​ដែល​យល់​ថា​ស្រួល​ចុះ នោះ​សង្ឃ​មាន​វាចា​ថា ចូរ​យើង​រាល់​គ្នា​មូល​មក​ឯ​ព្រះ​នៅ​ទី​នេះ​សិន


រួច​ទ្រង់​មាន​បន្ទូល​ទៅ​ពួក​អ៊ីស្រាអែល​ថា ចូរ​ឯង​រាល់​គ្នា​នៅ​ជា​ម្ខាង ហើយ​យើង នឹង​យ៉ូណា‌ថាន ជា​កូន​យើង នឹង​នៅ​ជា​ម្ខាង ពួក​ពល​ទ័ព​ទូល​ឆ្លើយ​ថា សូម​ទ្រង់​សំរេច​តាម​ព្រះ‌ទ័យ​ចុះ