ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
១ របាក្សត្រ 6:49 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអើរ៉ុន នឹងពួកកូនលោក គេថ្វាយដង្វាយនៅលើអាសនានៃដង្វាយដុត នឹងអាសនាគ្រឿងក្រអូប ក៏ធ្វើសំរេចការងារទាំងអស់ នៅក្នុងទីបរិសុទ្ធបំផុត នឹងការថ្វាយដង្វាយឲ្យធួននឹងបាប នៃពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់ម៉ូសេ ជាអ្នកបំរើនៃព្រះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯលោកអើរ៉ុន និងកូនៗរបស់លោក គេថ្វាយតង្វាយនៅលើអាសនានៃតង្វាយដុត និងអាសនាគ្រឿងក្រអូប ក៏បំពេញការងារទាំងអស់នៅក្នុងទីបរិសុទ្ធបំផុត និងការថ្វាយតង្វាយឲ្យធួននឹងបាបរបស់ពួកអ៊ីស្រាអែលផង តាមគ្រប់ទាំងបង្គាប់របស់លោកម៉ូសេ ជាអ្នកបម្រើព្រះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអើរ៉ុន និងកូនចៅរបស់លោក មាននាទីថ្វាយយញ្ញបូជានៅលើអាសនៈ សម្រាប់ថ្វាយតង្វាយដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកលោកបំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រាអែល ស្របតាមសេចក្ដីទាំងប៉ុន្មាន ដែលលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់បានបង្គាប់ទុក។ អាល់គីតាប ហារូន និងកូនចៅរបស់គាត់ មាននាទីធ្វើគូរបាននៅលើអាសនៈ សម្រាប់ធ្វើគូរបានដុត ព្រមទាំងដុតគ្រឿងក្រអូបនៅលើអាសនៈសម្រាប់ដុតគ្រឿងក្រអូបដែរ។ ពួកគាត់បំពេញការងារទាំងប៉ុន្មាននៅក្នុងទីសក្ការៈបំផុត ហើយធ្វើពិធីរំដោះបាបឲ្យជនជាតិអ៊ីស្រអែល ស្របតាមសេចក្តីទាំងប៉ុន្មានដែលម៉ូសា ជាអ្នកបម្រើរបស់អុលឡោះបានបង្គាប់ទុក។ |
ហើយគឺពួកលេវី ជាបងប្អូនគេ ដែលបានដំរូវឲ្យធ្វើការងារទាំងអស់ នៅក្នុងរោងឧបោសថផងព្រះវិហារនៃព្រះ។
នោះទ្រង់ប្រោសមេត្តាដល់គេ ដោយបន្ទូលថា ចូរជួយឲ្យរួច កុំឲ្យធ្លាក់ចុះក្នុងរណ្តៅឡើយ ដ្បិតអញរកបានថ្លៃលោះគេហើយ
ត្រូវឲ្យគេបរិភោគរបស់ទាំងនោះ ដែលបានថ្វាយឲ្យធួននឹងបាប ដើម្បីនឹងតាំងគេជាសង្ឃ ហើយញែកជាបរិសុទ្ធ ឯអ្នកប្រទេសក្រៅ មិនត្រូវបរិភោគឡើយ ដ្បិតរបស់ទាំងនោះជារបស់បរិសុទ្ធ
ក៏ត្រូវសំឡាប់គោស្ទាវនោះនៅចំពោះព្រះយេហូវ៉ា រួចពួកកូនអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ
ត្រូវឲ្យធ្វើនឹងគោនេះដូចជាបានធ្វើចំពោះគោដែលសំរាប់ជាដង្វាយលោះបាបដែរ គឺត្រូវធ្វើដូចគ្នាទាំង២ ហើយត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងបាបទាំងអស់គ្នា នោះនឹងរួចចាកទោសហើយ
ត្រូវឲ្យសង្ឃថ្វាយឲ្យធួននឹងពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់គ្នា នោះនឹងបានអត់ទោសឲ្យគេ ដ្បិតការនោះជាការកំហុស តែគេបានយកដង្វាយគេមកហើយ គឺជាដង្វាយដុត ថ្វាយដល់ព្រះយេហូវ៉ា ព្រមទាំងដង្វាយលោះបាបនៅចំពោះយេហូវ៉ា ដោយព្រោះការកំហុសរបស់គេ
រួចម៉ូសេបង្គាប់ដល់កូរេថា ថ្ងៃស្អែកនេះ ចូរឲ្យឯង នឹងពួកឯងទាំងប៉ុន្មាន មកនៅចំពោះព្រះយេហូវ៉ាចុះ គឺឯង នឹងពួកអ្នកទាំងនោះ ព្រមទាំងអើរ៉ុនផង
ដូច្នេះម៉ូសេជាបាវបំរើផងព្រះយេហូវ៉ា លោកស្លាប់នៅទីនោះក្នុងស្រុកម៉ូអាប់ទៅ តាមព្រះបន្ទូលនៃព្រះយេហូវ៉ា
រីឯក្រោយដែលម៉ូសេជាអ្នកបំរើរបស់ព្រះយេហូវ៉ាបានស្លាប់ទៅ នោះព្រះយេហូវ៉ាទ្រង់មានបន្ទូលនឹងយ៉ូស្វេកូននុន ជាអ្នកជំនិតរបស់លោកថា