១ របាក្សត្រ 23:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចដាវីឌទ្រង់ញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ ហើយនឹងម្រ៉ារី។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រួចព្រះបាទដាវីឌញែកគេចេញជាវេនតាមពួកវង្សរបស់លេវី គឺគើសុន កេហាត់ និងម្រ៉ារី។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌបានបែងចែកកូនចៅលេវីជាក្រុម តាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ អាល់គីតាប ស្តេចទតបានបែងចែកកូនចៅលេវី ជាក្រុមតាមអំបូររបស់ពួកគេ គឺអំបូរគើរសុន អំបូរកេហាត់ និងអំបូរម៉្រារី។ |
ឯផ្នែករបស់ពួកកូនចៅអើរ៉ុន គឺយ៉ាងនេះ ក្នុងពួកកូនរបស់អើរ៉ុននោះ មានណាដាប អ័ប៊ីហ៊ូវ អេលាសារ នឹងអ៊ីថាម៉ារ
ឯផ្នែករបស់ពួកឆ្មាំទ្វារ នោះក្នុងពួកកូរេមានមសេលេមា ជាកូនកូរេ ក្នុងវង្សារបស់អេសាភ
ហើយសំរាប់វេនពួកសង្ឃ នឹងពួកលេវី ហើយសំរាប់កិច្ចការ នៃការងារទាំងអស់ ក្នុងព្រះវិហារនៃព្រះយេហូវ៉ា ព្រមទាំងគ្រឿងប្រដាប់ ដែលប្រើក្នុងព្រះវិហារនៃព្រះយេហូវ៉ាដែរ
យេហូយ៉ាដា លោកក៏តាំងឲ្យមានពួកអ្នកថែទាំមើលព្រះវិហារនៃព្រះយេហូវ៉ា នៅក្រោមបង្គាប់នៃពួកលេវីដ៏ជាសង្ឃ ដែលដាវីឌបានដំរូវឲ្យមានដំណែង ក្នុងព្រះវិហារនៃព្រះយេហូវ៉ា សំរាប់នឹងថ្វាយដង្វាយដុតដល់ព្រះយេហូវ៉ា ដូចជាមានសេចក្ដីចែងទុកក្នុងក្រិត្យវិន័យរបស់លោកម៉ូសេ គឺដោយសេចក្ដីរីករាយសប្បាយ ហើយច្រៀងចំរៀង តាមបង្គាប់ដាវីឌ
ទ្រង់ក៏តាំងពួកលេវីឲ្យកាន់ឈឹង ពិណ នឹងស៊ុងនៅក្នុងព្រះវិហារនៃព្រះយេហូវ៉ា តាមបង្គាប់ដាវីឌ នឹងកាឌ់ជាអ្នកមើលឆុតរបស់ទ្រង់ ហើយនឹងហោរាណាថាន់ ដ្បិតសេចក្ដីបង្គាប់នោះបានកើតមកពីព្រះយេហូវ៉ា ដោយសារពួកហោរាទ្រង់
ហេសេគាទ្រង់ក៏តាំងវេនពួកសង្ឃ នឹងពួកលេវីតាមផ្នែកពួកគេ គឺគ្រប់គ្នាតាមការងារដែលខ្លួនត្រូវធ្វើ ទាំងពួកសង្ឃ នឹងពួកលេវីដែរ ដើម្បីឲ្យបានថ្វាយដង្វាយដុត ដង្វាយមេត្រី ហើយធ្វើការងារផ្សេងៗ ព្រមទាំងពោលពាក្យអរព្រះគុណ នឹងពាក្យសរសើរ នៅត្រង់អស់ទាំងទ្វារទីលំនៅនៃព្រះយេហូវ៉ា
យ៉ាងនោះ ការងារទាំងអស់បានរៀបចំជាស្រេច ពួកសង្ឃគេឈរនៅកន្លែងគេ ហើយពួកលេវីតាមវេនគេដែរ តាមបង្គាប់ស្តេច
ចូរបំរុងខ្លួនជាស្រេច តាមវង្សនៃឪពុកឯងរាល់គ្នា ដោយវេនៗ ឲ្យត្រូវតាមសេចក្ដី ដែលដាវីឌ ជាស្តេចអ៊ីស្រាអែល នឹងសាឡូម៉ូន ជាព្រះរាជបុត្រាទ្រង់បានកត់ទុក
ទ្រង់ក៏ដំរូវវេនពួកសង្ឃ ឲ្យគេបានធ្វើការងារតាមច្បាប់ ដែលដាវីឌ ជាព្រះបិតាទ្រង់ បានកំណត់ទុក ទ្រង់ឲ្យពួកលេវីមានដំណែងរបស់គេ សំរាប់នឹងពោលសរសើរ ហើយនឹងធ្វើជាជំនួយដល់ពួកសង្ឃ តាមត្រូវការរាល់តែថ្ងៃ ឯពួកឆ្មាំទ្វារក៏ដែរ តាមវេនគេនៅរាល់តែទ្វារ ដ្បិតដាវីឌជាអ្នកសំណប់របស់ព្រះ បានបង្គាប់យ៉ាងដូច្នោះ
គេក៏តាំងពួកសង្ឃឡើង តាមផ្នែកពួកគេ ហើយពួកលេវីតាមវេន សំរាប់ធ្វើការងារនៃព្រះនៅក្រុងយេរូសាឡិម ដូចជាបានកត់ទុកក្នុងគម្ពីរលោកម៉ូសេហើយ។
នេះហើយជាឈ្មោះរបស់ពួកកូនអើរ៉ុន ដែលគេបានចាក់ប្រេងតាំងឡើងធ្វើជាសង្ឃ ហើយបានញែកចេញសំរាប់នឹងបំរើក្នុងការងារជាសង្ឃ