ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 20:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​កើត​មាន​ចំបាំង នៅ​ក្រុង​កាថ​ទៀត នៅ​ទី​នោះមាន​មនុស្ស​មាន​មាឌ​ធំ​ណាស់ មាន​ម្រាម​២៤ គឺ​ម្រាម​ដៃ​៦​ទាំង​សង​ខាង នឹង​ម្រាម​ជើង​៦​ទាំង​សង​ខាង​ដែរ ជា​អ្នក​កើត​ពី​ពូជ​មនុស្ស​មាន​មាឌ​ធំ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​កើត​មាន​ចម្បាំង​នៅ​ក្រុង​កាថ​ទៀត នៅ​ទី​នោះ មាន​មនុស្សម្នាក់​មាន​មាឌ​ធំ ដែល​មាន​ម្រាមដៃ ម្រាម​ជើង​ម្ខាង​ប្រាំមួយ ទាំង​អស់មាន​ម្ភៃ​បួន ហើយ​គាត់​ជាកូន​ចៅ​របស់​មនុស្ស​មាន​មាឌ​ធំ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្រោយ​មក មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ មាន​ទាហាន​ភីលីស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ​មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។

សូមមើលជំពូក

អាល់គីតាប

ក្រោយ​មក​មាន​កើត​សង្គ្រាម​ជា​ថ្មី​ទៀត​នៅ​ក្រុង​កាថ។ ពេល​នោះ​មាន​ទាហាន​ភីលី‌ស្ទីន​ម្នាក់​មាឌ​ធំ មាន​ម្រាម​ដៃ ម្រាម​ជើង ម្ខាង​ប្រាំ​មួយ សរុប​ទាំង​អស់​ម្ភៃ​បួន។ គាត់​ជា​កូន​ចៅ​របស់​លោក​រ៉ាផា​ដែរ។

សូមមើលជំពូក



១ របា‌ក្សត្រ 20:6
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​យីសប៊ី-បេណូប ជា​កូន​របស់​ពួក​អ្នក​ដែល​មាន​មាឌ​ធំ​សំបើម លំពែង​របស់​វា​មាន​ទំងន់​ជា​លង្ហិន​៣០០​ដំឡឹង ហើយ​វា​ក្រវាត់​ដាវ​ថ្មី ក៏​គិត​ចង់​សំឡាប់​ដាវីឌ


នៅ​ត្រង់​ក្រុង​កាថ​ក៏​មាន​ចំបាំង​ទៀត​ដែរ នៅ​ទី​នោះមាន​មនុស្ស​ម្នាក់​មាន​មាឌ​ធំ​សំបើម មាន​ម្រាម​ដៃ​៦​ទាំង​សង​ខាង ឯ​ជើង​ទាំង​សង​ខាង ក៏​មាន​ម្រាម​៦​ដែរ រួម​ទាំង​អស់​ជា​២៤ អ្នក​នោះ​ក៏​កើត​ពី​ពូជ​អ្នក​ដែល​មាន​មាឌ​ធំ​នោះ


ក៏​កើត​មាន​ចំបាំង​នឹង​ពួក​ភីលីស្ទីន​ម្តង​ទៀត នោះ​អែល‌ហា‌ណាន ជា​កូន​យ៉ាអ៊ារ គាត់​សំឡាប់​ឡាមី ជា​ប្អូន​កូលី‌យ៉ាត ជា​អ្នក​ក្រុង​កាថ​ទៅ ឯ​ដង​លំពែង​របស់​អ្នក​នោះ មាន​ទំហំ​ប៉ុន​ផ្សំ​ដំបាញ


កាល​វា​បាន​ប្រកួត​នឹង​សាសន៍​អ៊ីស្រាអែល នោះ​យ៉ូណា‌ថាន ជា​កូន​សាំម៉ា ជេដ្ឋា‌ដាវីឌ ក៏​សំឡាប់​វា​បង់