១ របាក្សត្រ 13:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ដាវីឌទ្រង់មិនបាននាំយកហឹបមកឯទ្រង់ក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដំម ជាអ្នកក្រុងកាថវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ព្រះបាទដាវីឌមិនបានយកហិបមកក្នុងក្រុងរបស់ទ្រង់ទេ គឺបានយកទៅដាក់ក្នុងផ្ទះអូបិឌ-អេដុម នៅក្រុងកាថវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទដាវីឌមិនបានយកហិបរបស់ព្រះអម្ចាស់ ទៅដំណាក់ នៅបុរីព្រះបាទដាវីឌទេ តែស្ដេចបានឲ្យគេនាំយកហិបនោះទៅទុក នៅផ្ទះលោកអូបេឌអេដុម ជាអ្នកស្រុកកាថ។ អាល់គីតាប ស្តេចទតមិនបានយកហិបរបស់អុលឡោះតាអាឡា ទៅដំណាក់នៅបុរីស្តេចទតទេ តែស្តេចបានឲ្យគេនាំយកហិបនោះទៅទុកនៅផ្ទះលោកអូបេឌ-អេដុម ជាអ្នកស្រុកកាថ។ |
រួចមកដាវីឌទ្រង់ប្រមូលអស់ទាំងមនុស្សជ្រើសរើសក្នុងសាសន៍អ៊ីស្រាអែលម្តងទៀត បានចំនួន៣ម៉ឺននាក់
នៅថ្ងៃនោះ ដាវីឌក៏មានសេចក្ដីកោតខ្លាចដល់ព្រះ ហើយមានបន្ទូលថា ធ្វើដូចម្តេចឲ្យយើងនាំយកហឹបនៃព្រះមកឯយើងបាន
ហើយពួកបងប្អូនគេ ដែលជាថ្នាក់ទី២ឲ្យបាននៅជាមួយដែរ គឺសាការី បេន យ្អាស៊ាល សេមីរ៉ាម៉ូត យេហ៊ីអែល អ៊ូនី អេលាប បេណាយ៉ា ម្អាសេយ៉ា ម៉ាធិធា អេលីផាលេ មីកនេយ៉ា អូបិឌ-អេដំម នឹងយីអែល ដែលសុទ្ធតែជាពួកអ្នកឆ្មាំទ្វារ
ដូច្នេះ ដាវីឌ ពួកចាស់ទុំនៃសាសន៍អ៊ីស្រាអែល នឹងពួកមេទ័ព ក៏ទៅនាំយកហឹបនៃសេចក្ដីសញ្ញាផងព្រះយេហូវ៉ាពីផ្ទះអូបិឌ-អេដំម មកដោយអរសប្បាយ
គឺអេសាភជាមេ ហើយបន្ទាប់មកមានសាការី យីអែល សេមីរ៉ាម៉ូត យេហ៊ីអែល ម៉ាធិធា អេលាប បេណាយ៉ា អូបិឌ-អេដំម នឹងយីអែល សុទ្ធតែកាន់ពិណ នឹងស៊ុង ហើយអេសាភជាអ្នកវាយឈឹងឲ្យឮរងំ
ឯអូបិឌ-អេដំមក៏មានកូន គឺសេម៉ាយ៉ា ជាកូនច្បង យ៉ូសាបាឌ ជាទី២ យ៉ូអា ទី៣ សាកើរ ទី៤ នេថានេល ទី៥
នោះសុទ្ធតែជាកូនចៅរបស់អូបិឌ-អេដំមដែលខ្លួនគេ កូនចៅ នឹងបងប្អូនគេ សុទ្ធតែជាមនុស្សមានកំឡាំងជំនាញក្នុងការងារ មាន៦២នាក់ ដែលកើតពីអូបិឌ-អេដំម