ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ របា‌ក្សត្រ 10:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

រួច​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ នឹង​គ្រឿង​សស្ត្រា‌វុធ​ទ្រង់ ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ឯ​ស្រុក​ភីលីស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ នឹង​ពួក​បណ្តាជន​ផង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​ដោះ​គ្រឿង​ពី​ទ្រង់ ព្រម​ទាំង​កាត់​យក​ព្រះ‌សិរ និង​គ្រឿង​សស្ត្រា‌វុធ ហើយ​ចាត់​គេ​ឲ្យ​នាំ​ដំណឹង​ទៅ​ស្រុក​ភីលី‌ស្ទីន ប្រាប់​ដល់​ទាំង​រូប​ព្រះ​គេ និង​ពួក​បណ្ដា‌ជន​ផង

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពួក​គេ​ក៏​ដោះ​អ្វីៗ​ទាំង​អស់​ចេញ​ពី​សព​របស់​ស្ដេច ព្រម​ទាំង​កាត់​ក និង​យក​គ្រឿង​សស្ត្រា‌វុធ​ទៅ​ជា​មួយ រួច​ផ្ញើ​ដំណឹង​នេះ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ភីលីស្ទីន​ទាំង​មូល ឲ្យ​ប្រកាស​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​គេ និង​ប្រកាស​ប្រាប់​ប្រជា‌ជន។

សូមមើលជំពូក

អាល់គីតាប

ពួក​គេ​ក៏​ដោះ​អ្វីៗ​ទាំង​អស់​ចេញ​ពី​សព​របស់​ស្តេច ព្រម​ទាំង​កាត់​ក និង​យក​គ្រឿង​សស្ត្រា‌វុធ​ទៅ​ជា​មួយ រួច​ផ្ញើ​ដំណឹង​នេះ​ទៅ​គ្រប់​ទី​កន្លែង ក្នុង​ស្រុក​ភីលី‌ស្ទីន​ទាំង​មូល ឲ្យ​ប្រកាស​នៅ​តាម​វិហារ​នៃ​ព្រះ​របស់​គេ និង​ប្រកាស​ប្រាប់​ប្រជា‌ជន។

សូមមើលជំពូក



១ របា‌ក្សត្រ 10:9
9 ការដាក់ឲ្យឆ្លើយតបគ្នា  

កុំ​ឲ្យ​ថ្លែង​ប្រាប់​នៅ​ក្រុង​កាថ ក៏​កុំ​ឲ្យ​ប្រកាស​ប្រាប់ តាម​ផ្លូវ​នៅ​ក្នុង​ក្រុង​អាស‌កា‌ឡូន​ឡើយ ក្រែង​ពួក​កូន​ស្រី​នៃ​សាសន៍​ភីលីស្ទីន​គេ​រីក‌រាយ​សប្បាយ ហើយ​ក្រែង​កូន​ស្រី​នៃ​ពួក​មិន​កាត់​ស្បែក​នោះ បាន​អរ​សាទរ


គេ​ដាក់​គ្រឿង​សស្ត្រា‌វុធ​របស់​ទ្រង់ នៅ​ក្នុង​វិហារ​របស់​គេ ហើយ​បោះ​ព្រះ‌សិរ​ទ្រង់​ភ្ជាប់ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ​ដាកុន


ដូច្នេះ សូល​មាន​បន្ទូល​ទៅ​អ្នក​ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​ទ្រង់​ថា ចូរ​ហូត​ដាវ​ឯង​មក​ចាក់​ទំលុះ​អញ​ទៅ ក្រែង​ពួក​មិន​កាត់​ស្បែក​នេះ គេ​មក​មើល‌ងាយ​អញ តែ​អ្នក​នោះ​មិន​ហ៊ាន​ទេ ដ្បិត​គាត់​ភ័យ​ខ្លាច​ជា​ខ្លាំង ដូច្នេះ សូល​ក៏​ហូត​យក​ដាវ​របស់​ទ្រង់ ផ្តួល​អង្គ​ទៅ​លើ


ដល់​ថ្ងៃ​ស្អែក កាល​ពួក​ភីលីស្ទីន​បាន​ទៅ​ដោះ​អស់​ទាំង​របស់ ពី​ខ្មោច​ទាំង​នោះ ក៏​ឃើញ​សព​សូល នឹង​បុត្រា​ទ្រង់​ទាំង​៣ ដែល​បាន​ដួល​សុគត នៅ​លើ​ភ្នំ​គីលបោ


គឺ​ទ្រង់​បាន​លើក​អង្គ​ទ្រង់​ឡើង ទាស់​នឹង​ព្រះ‌អម្ចាស់​នៃ​ស្ថាន‌សួគ៌​វិញ ហើយ​គេ​បាន​នាំ​យក​ពែង​របស់​ព្រះ‌វិហារ​នៃ​ព្រះ​មក​ចំពោះ​ទ្រង់ ឯ​ទ្រង់ នឹង​អស់​ពួក​សេនាបតី​របស់​ទ្រង់ ព្រម​ទាំង​ភរិយា នឹង​ពួក​ស្រី​អ្នក‌ម្នាង​ទាំង​អស់​គ្នា បាន​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​ពី​ពែង​ទាំង​នោះ ក៏​បាន​សរសើរ​ដល់​អស់​ទាំង​ព្រះ ដែល​ធ្វើ​ពី​ប្រាក់ មាស លង្ហិន ដែក ឈើ នឹង​ថ្ម ដែល​មើល​មិន​ឃើញ ស្តាប់​មិន​ឮ ក៏​មិន​ដឹង​អ្វី​សោះ តែ​ចំណែក​ព្រះ​ដែល​ក្តាប់​ដង្ហើម​ជីវិត​ព្រះ‌ករុណា​នៅ​ក្នុង​ព្រះ‌ហស្ត ហើយ​អស់​ទាំង​ផ្លូវ​របស់​ព្រះ‌ករុណា​ជា​របស់​ផង​ព្រះ​នោះ​ដែរ នោះ​ព្រះ‌ករុណា​មិន​បាន​លើក​ដំកើង​ព្រះ‌អង្គ​នោះ​សោះ


គេ​យក​ក្បាល​គាត់​ដាក់​លើ​ថាស​មក​ឲ្យ​នាង រួច​នាង​យក​ទៅ​ថ្វាយ​ដល់​មាតា