១ ពង្សាវតារក្សត្រ 8:64 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃនោះឯង ស្តេចបានញែកទីលានកណ្ដាល ដែលនៅមុខព្រះវិហាររបស់ព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់នៃតង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមដុតអស់ទាំងតង្វាយដុត និងតង្វាយម្សៅ ហើយខ្លាញ់របស់តង្វាយមេត្រីផងបានទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ថ្ងៃនោះ ព្រះរាជាញែកទីលាននៅខាងមុខព្រះដំណាក់របស់ព្រះអម្ចាស់ ជាសក្ការៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល តង្វាយម្សៅ និងខ្លាញ់របស់សត្វដែលជាយញ្ញបូជាមេត្រីភាព ដ្បិតអាសនៈលង្ហិននៅមុខទ្វារចូលទីសក្ការៈនោះតូចពេក ពុំអាចដាក់តង្វាយទាំងអស់បាន។ អាល់គីតាប ថ្ងៃនោះ គាត់ញែកទីលាននៅខាងមុខដំណាក់របស់អុលឡោះតាអាឡា ជាសក្ការៈ សម្រាប់ធ្វើគូរបានដុត ជំនូនម្សៅ និងខ្លាញ់របស់សត្វដែលជាគូរបានមេត្រីភាព ដ្បិតអាសនៈលង្ហិន នៅមុខទ្វារចូលទីសក្ការៈនោះ តូចពេក ពុំអាចដាក់ជំនូនទាំងអស់បាន។ |
សាឡូម៉ូនទ្រង់ញែកកន្លែងកណ្តាលទីលាន ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ាចេញជាបរិសុទ្ធ ដ្បិតគឺនៅទីនោះហើយ ដែលទ្រង់ថ្វាយដង្វាយដុតទាំងប៉ុន្មាន ព្រមទាំងខ្លាញ់ដង្វាយមេត្រីផង ពីព្រោះអាសនាលង្ហិន ដែលសាឡូម៉ូនបានធ្វើនោះ មិនល្មមនឹងទទួលអស់ទាំងដង្វាយដុត ដង្វាយម្សៅ នឹងខ្លាញ់ផងបានទេ។
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
ក៏ត្រូវយក១ចំណែកអំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ នឹងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង នឹងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង