គឺឯងបានប្រព្រឹត្តនៅចំពោះអញ ដោយអាក្រក់លើសជាងអស់អ្នកដែលនៅមុនឯងវិញ ព្រមទាំងធ្វើព្រះដទៃ នឹងរូបសិតផង ជាការដែលបណ្តាលឲ្យអញខឹង ហើយឯងបានបោះបង់ចោលអញ ទៅខាងក្រោយខ្នងឯង
១ ពង្សាវតារក្សត្រ 14:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកយូដាក៏ប្រព្រឹត្តអាក្រក់លាមកនៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្តាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាប ដែលគេប្រព្រឹត្តលើសជាងពួកឰយុកោរបស់គេទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកយូដាក៏ប្រព្រឹត្តអាក្រក់នៅចំពោះព្រះនេត្រព្រះយេហូវ៉ា ហើយគេបណ្ដាលឲ្យទ្រង់មានសេចក្ដីប្រចណ្ឌ ដោយសារអំពើបាបដែលគេប្រព្រឹត្ត លើសជាងបុព្វបុរសរបស់គេទៅទៀត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់។ ពួកគេបានធ្វើឲ្យព្រះអង្គទ្រង់ព្រះពិរោធ ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។ អាល់គីតាប ប្រជាជនយូដាបានប្រព្រឹត្តអំពើអាក្រក់ ទាស់នឹងបំណងអុលឡោះតាអាឡា។ ពួកគេបានធ្វើឲ្យទ្រង់ខឹង ដោយសារតែអំពើបាបដែលពួកគេប្រព្រឹត្ត លើសពីដូនតារបស់ពួកគេទៅទៀត។ |
គឺឯងបានប្រព្រឹត្តនៅចំពោះអញ ដោយអាក្រក់លើសជាងអស់អ្នកដែលនៅមុនឯងវិញ ព្រមទាំងធ្វើព្រះដទៃ នឹងរូបសិតផង ជាការដែលបណ្តាលឲ្យអញខឹង ហើយឯងបានបោះបង់ចោលអញ ទៅខាងក្រោយខ្នងឯង
អ័ហាប់ ជាបុត្រអំរី ទ្រង់ប្រព្រឹត្តលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ា លើសជាងអស់អ្នកណាដែលនៅមុនទ្រង់ទៅទៀត
ឯពួកយូដា គេក៏មិនបានកាន់តាមក្រិត្យក្រមរបស់ព្រះយេហូវ៉ា ជាព្រះនៃគេដែរ គឺគេដើរតាមតែទំនៀម ដែលពួកអ៊ីស្រាអែលធ្លាប់ប្រព្រឹត្តមកវិញ
ដោយព្រោះម៉ាន៉ាសេជាស្តេចយូដា បានធ្វើការដែលគួរស្អប់ខ្ពើមទាំងអស់នេះ ហើយបានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ លើសជាងគ្រប់ទាំងអំពើរបស់សាសន៍អាម៉ូរីដែលនៅមុនគេ ព្រមទាំងបណ្តាលឲ្យពួកយូដាធ្វើបាប តាមរូបព្រះខ្លួនផង
កាលរាជ្យរបស់រេហូបោមបានមាំមួន ហើយទ្រង់មានអំណាចឡើង នោះទ្រង់ នឹងពួកអ៊ីស្រាអែលទាំងអស់ ក៏បោះបង់ចោលក្រិត្យវិន័យរបស់ព្រះយេហូវ៉ាចេញ
ស្តេចទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ ពីព្រោះទ្រង់មិនបានតាំងព្រះទ័យស្វែងរកព្រះយេហូវ៉ាឡើយ។
គេបានធ្វើឲ្យព្រះហឫទ័យទ្រង់ថ្នាំងថ្នាក់ ដោយទីខ្ពស់របស់គេ ព្រមទាំងបណ្តាលឲ្យទ្រង់ប្រចណ្ឌ ដោយរូបឆ្លាក់របស់គេផង។
ទ្រង់បានប្រព្រឹត្តអំពើដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា តាមគ្រប់ទាំងការដែលយេហូយ៉ាគីមបានធ្វើ
ប៉ុន្តែ ឯងមិនបានស្តាប់តាមអញ ឬផ្ទៀងត្រចៀកមកសោះ គឺបានតាំងក្បាលរឹង ហើយបានប្រព្រឹត្តអាក្រក់ជាងពួកព្ធយុកោទៅទៀត។
ឯអស់ទាំងសេចក្ដីលាក់កំបាំង នោះស្រេចនៅព្រះយេហូវ៉ាជាព្រះនៃយើងរាល់គ្នាទេ តែសេចក្ដីដែលបានបើកសំដែងមកទាំងប៉ុន្មាន នោះស្រេចនៅយើងរាល់គ្នា ហើយនឹងកូនចៅយើង ជារៀងរាបដរាបវិញ ដើម្បីឲ្យយើងបានប្រព្រឹត្តតាមអស់ទាំងពាក្យក្នុងក្រឹត្យវិន័យនេះ។
លុះក្រោយមក ពួកកូនចៅអ៊ីស្រាអែល ក៏ប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ាទៀត រួចព្រះយេហូវ៉ាទ្រង់បានចំរើនកំឡាំងដល់អេក្លុន ជាស្តេចស្រុកម៉ូអាប់ឲ្យទាស់នឹងអ៊ីស្រាអែល ពីព្រោះគេបានប្រព្រឹត្តសេចក្ដីដ៏លាមកអាក្រក់នៅព្រះនេត្រទ្រង់
ពួកកូនចៅអ៊ីស្រាអែលក៏បានប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់ នៅព្រះនេត្រព្រះយេហូវ៉ា គេភ្លេចព្រះយេហូវ៉ាជាព្រះនៃខ្លួន ទៅជាគោរពប្រតិបត្តិដល់អស់ទាំងព្រះបាល នឹងព្រះអាសថារ៉ូតវិញ
លុះអេហ៊ុឌបានស្លាប់ទៅហើយ នោះពួកកូនចៅអ៊ីស្រាអែល គេប្រព្រឹត្តសេចក្ដីដែលលាមកអាក្រក់នៅព្រះនេត្រព្រះយេហូវ៉ាម្តងទៀត