ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




១ ពង្សាវ‌តារ‌ក្សត្រ 14:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម នោះ​មាន​តែ​បុត្រ​នេះ​១​ប៉ុណ្ណោះ ដែល​នឹង​បាន​បញ្ចុះ​ក្នុង​ផ្នូរ ពី​ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោមមាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រាអែល

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​អ៊ីស្រា‌អែល​ទាំង​អស់​គ្នា​នឹង​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​ទ្រង់ ដ្បិត​ក្នុង​វង្សា​របស់​យេរ៉ូ‌បោម​មាន​តែ​បុត្រ​នេះ​មួយ​ប៉ុណ្ណោះ ដែល​បាន​បញ្ចុះ​ក្នុង​ផ្នូរ ព្រោះ​ក្នុង​វង្សា​យេរ៉ូ‌បោម មាន​តែ​បុត្រ​មួយ​នេះ​ទេ ដែល​ឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ​ចំពោះ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​អ៊ីស្រា‌អែល

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​បុត្រ​នោះ។ ក្នុង​រាជ‌វង្ស​របស់​ព្រះ‌បាទ​យេរ៉ូ‌បោម មាន​តែ​បុត្រ​នេះ​មួយ​អង្គ​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ‌វង្ស​ព្រះ‌បាទ​យេរ៉ូ‌បោម​មាន​តែ​បុត្រ​អង្គ​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ប្រជា‌ជន​អ៊ីស្រា‌អែល។

សូមមើលជំពូក

អាល់គីតាប

ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​នាំ​គ្នា​កាន់​ទុក្ខ ហើយ​បញ្ចុះ​សព​កូន​នោះ។ ក្នុង​រាជ​វង្ស​របស់​ស្តេច​យេរ៉ូ‌បោម មាន​តែ​កូន​នេះ​ម្នាក់​ប៉ុណ្ណោះ ដែល​គេ​បញ្ចុះ​សព​ក្នុង​ផ្នូរ ដ្បិត​ក្នុង​រាជ​វង្ស​ស្តេច​យេរ៉ូ‌បោម មាន​តែ​កូន​នេះ​ទេ ដែល​បាន​ប្រព្រឹត្ត​អំពើ​ល្អ​ខ្លះៗ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ប្រជា‌ជន​អ៊ីស្រ‌អែល។

សូមមើលជំពូក



១ ពង្សាវ‌តារ‌ក្សត្រ 14:13
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រួច​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​បញ្ចុះ​សព​ទ្រង់ ហើយ​កាន់​ទុក្ខ​តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​មាន​បន្ទូល ដោយ‌សារ​ហោរា​អ័ហ៊ីយ៉ា ជា​អ្នក​បំរើ​ទ្រង់។


នៅ​គ្រា​ដែល​ទ្រង់​បាន​បន្ទាប​អង្គ នោះ​សេចក្ដី​ក្រោធ​នៃ​ព្រះ‌យេហូវ៉ា​ក៏​ងាក​បែរ​ចេញ​ពី​ទ្រង់​ទៅ ប្រយោជន៍​មិន​ឲ្យ​ទ្រង់​ត្រូវ​វិនាស​អស់​រលីង​ឡើយ ហើយ​១​ទៀត ក្នុង​ស្រុក​យូដា​ក៏​នៅ​មាន​សេចក្ដី​ល្អ​ខ្លះ​ដែរ។


ប៉ុន្តែឃើញ​មាន​សេចក្ដី​ល្អ​ខ្លះ នៅ​ក្នុង​ទ្រង់​ដែរ ដោយ​ទ្រង់​បាន​បំបាត់​រូប​ព្រះ​ទាំង​ប៉ុន្មាន ចេញ​ពី​ស្រុក​ទៅ ហើយ​បាន​តាំង​ព្រះ‌ទ័យ​ស្វែង​រក​ព្រះ​ពិត​វិញ។


ដូច្នេះ បើ​អ្នក​រាល់​គ្នា​ពោល​ថា ចាំ​មើល​យើង​នឹង​ធ្វើ​ទុក្ខ​វា​យ៉ាង​ណា ដោយ​យល់​ឃើញ​ថា ដើម​ហេតុ​នៃ​សេចក្ដី​នេះ​នៅ​ក្នុង​ខ្លួន​ខ្ញុំ


កុំ​ឲ្យ​យំ​នឹង​មនុស្ស​ដែល​ស្លាប់​ឡើយ ក៏​កុំ​ឲ្យ​សោក​ស្តាយ​គេ​ដែរ ត្រូវ​ឲ្យ​យំ​ជា​ខ្លាំង​នឹង​អ្នក​ដែល​ចាក​ចេញ​ពី​ទី​នេះ​វិញ ដ្បិត​គេ​នឹង​មិន​ដែល​វិល​មក​ទៀត​ឡើយ ក៏​មិន​ដែល​ឃើញ​ស្រុក​កំណើត​របស់​ខ្លួន​ទៀត​ផង


ហេតុ​នោះ ព្រះ‌យេហូវ៉ា ក៏​មាន​បន្ទូល​ពី​ដំណើរ​យេហូយ៉ាគីម ជា​បុត្រ​យ៉ូសៀស ស្តេច​សាសន៍​យូដា​ដូច្នេះ​ថា មនុស្ស​នឹង​មិន​សោក​ស្តាយ​ដោយ​ពាក្យ​ថា ឱ​បង ឱ​ប្អូន​អើយ ក៏​មិន​ដែល​សោក​ស្តាយ​ថា ឱ​ព្រះ‌អម្ចាស់​អើយ ឬ​ថា​ព្រះ‌ករុណា​ដ៏​ឧត្តម​អើយ នោះ​ឡើយ


កាល​ពួក​ជំនុំ​ទាំង​ប៉ុន្មាន​បាន​ឃើញ​ថា អើរ៉ុន​ស្លាប់​ហើយ នោះ​ពូជ‌ពង្ស​អ៊ីស្រាអែល​ទាំង​អស់​គ្នា​ក៏​កាន់​ទុក្ខ​នឹង​លោក​អស់​៣០​ថ្ងៃ។


ខ្ញុំ​សូម​ឲ្យ​សេចក្ដី​ប្រកប​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក បាន​កើត​ការ​ឡើង ឲ្យ​បាន​យល់​ព្រម​តាម​គ្រប់​ទាំង​ការ​ល្អ ដែល​នៅ​ក្នុង​ខ្លួន​យើង សំរាប់​ព្រះ‌គ្រីស្ទ​យេស៊ូវ