ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
១ ពង្សាវតារក្សត្រ 11:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះកាលដាវីឌបានទៅស្រុកអេដំម ហើយយ៉ូអាប់ ជាមេទ័ពបានឡើងទៅកប់ខ្មោចនៃពួកអ្នកដែលស្លាប់ក្នុងចំបាំង គឺក្នុងពេលក្រោយដែលបានសំឡាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដំម ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះកាលព្រះបាទដាវីឌបានទៅស្រុកអេដុម ហើយយ៉ូអាប់ជាមេទ័ពបានឡើងទៅបញ្ចុះសពពួកអ្នកដែលស្លាប់ក្នុងចម្បាំង គឺក្នុងពេលក្រោយដែលបានសម្លាប់ពួកប្រុសៗទាំងអស់នៅសាសន៍អេដុម ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅគ្រាដែលព្រះបាទដាវីឌវាយលុកស្រុកអេដុម លោកយ៉ូអាប់ ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រាអែលដែលស្លាប់ក្នុងចម្បាំង យកទៅបញ្ចុះ ហើយលោកសម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ អាល់គីតាប នៅគ្រាដែលស្តេចទតវាយលុកស្រុកអេដុម លោកយ៉ូអាប់ជាមេទ័ព បានទៅប្រមូលសាកសពទាហានអ៊ីស្រអែល ដែលស្លាប់ក្នុងចំបាំងយកទៅបញ្ចុះ ហើយគាត់សម្លាប់ប្រុសៗទាំងអស់នៅស្រុកអេដុម។ |
ព្រះយេហូវ៉ាទ្រង់មានបន្ទូលប្រាប់នាងថា មាននគរ២នៅក្នុងផ្ទៃឯង គឺនឹងមានសាសន៍២ចេញពីពោះឯងមក សាសន៍១នឹងបានខ្លាំងជាងសាសន៍១ គឺកូនច្បងនឹងត្រូវបំរើប្អូន។
ឯងនឹងរស់នៅដោយសារដាវឯងវិញ ហើយនឹងបំរើដល់ប្អូន តែកាលណាឯងបានផ្តាច់ចំណង នោះនឹងបានដោះនឹមរបស់វាពីកឯងចេញ។
កាលដាវីឌត្រឡប់មក ពីប្រហារសាសន៍ស៊ីរីវិញ នោះទ្រង់បានល្បីនាមឡើងទៀត ដោយបានវាយមនុស្សអស់១ម៉ឺន៨ពាន់នាក់ នៅក្នុងវាលច្រកភ្នំអំបិល
ទ្រង់ក៏តាំងឲ្យមានពួកទាហានត្រួតត្រាមើលនៅស្រុកអេដំម គឺទ្រង់តាំងឲ្យគេត្រួតត្រាមើល នៅពេញក្នុងស្រុកអេដំមនោះ ហើយពួកស្រុកអេដំមទាំងអស់ ក៏ចំណុះចំពោះដាវីឌ ព្រះយេហូវ៉ាទ្រង់ជួយការពារដាវីឌនៅគ្រប់ទីកន្លែងណា ដែលទ្រង់យាងទៅ។
ព្រះយេហូវ៉ាទ្រង់ក៏បណ្តាល ឲ្យមានអ្នកតតាំងនឹងសាឡូម៉ូនម្នាក់ គឺហាដាឌ់ ជាសាសន៍អេដំមដែលជាវង្សានៃស្តេចស្រុកនោះ
(ដ្បិតយ៉ូអាប់ នឹងពួកអ៊ីស្រាអែលទាំងអស់ បាននៅស្រុកនោះអស់៦ខែ ទាល់តែបានសំឡាប់ពួកប្រុសៗនៃសាសន៍អេដំមនោះអស់រលីងទៅ)
តើអ្នកណានឹងនាំទូលបង្គំចូលទៅក្នុងទីក្រុងមាំមួនបាន តើអ្នកណានឹងនាំទូលបង្គំទៅឯស្រុកអេដំម
ឱព្រះអង្គអើយ ទ្រង់បានបោះបង់ចោលយើងខ្ញុំ ទ្រង់បានទំលាយទំលុះយើងខ្ញុំហើយ ទ្រង់បានមានសេចក្ដីខ្ញាល់ ឱសូមឲ្យយើងខ្ញុំបានដូចដើមវិញ
ដូច្នេះចូរសំឡាប់អស់ទាំងប្រុសៗក្នុងពួកក្មេងទាំងប៉ុន្មាន ព្រមទាំងស្រីៗដែលបានស្គាល់ប្រុសដោយរួមដំណេកហើយឥឡូវទៅ
គេក៏ច្បាំងនឹងសាសន៍ម៉ាឌាន ដូចជាព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ ក៏សំឡាប់ពួកប្រុសៗទាំងអស់ទៅ
ហើយកាលណាព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់ប្រគល់ទីក្រុងនោះមកក្នុងកណ្តាប់ដៃឯង នោះត្រូវឲ្យកាប់ពួកប្រុសៗទាំងអស់ដោយមុខដាវទៅ