បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម នឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។
១ ពង្សាវតារក្សត្រ 1:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចមក ស្តេចដាវីឌ ទ្រង់មានបន្ទូលថា ចូរហៅសាដុកដ៏ជាសង្ឃ ហោរាណាថាន់ នឹងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ លោកទាំងនោះក៏ចូលមកគាល់នៅចំពោះស្តេច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទដាវីឌមានរាជឱង្ការថា៖ «ចូរហៅសង្ឃសាដុក ហោរាណាថាន់ និងបេណាយ៉ា ជាកូនយេហូយ៉ាដាមកនេះ» លោកទាំងនោះក៏ចូលមកគាល់ស្តេច ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ព្រះបាទដាវីឌមានរាជឱង្ការថា៖ «សូមអញ្ជើញបូជាចារ្យ*សាដុក ព្យាការី*ណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់លោកទាំងនោះក៏ចូលមកគាល់ព្រះរាជា។ អាល់គីតាប បន្ទាប់មក ស្តេចទតមានប្រសាសន៍ថា៖ «សូមអញ្ជើញអ៊ីមុាំសាដុកណាពីណាថាន និងលោកបេណាយ៉ា ជាកូនរបស់លោកយេហូយ៉ាដាចូលមក»។ អស់អ្នកទាំងនោះក៏ចូលមកជួបគាត់។ |
បេណាយ៉ា កូនយេហូយ៉ាដា ធ្វើជាមេពួកកេរេធីម នឹងពួកពេលេធីម ហើយបុត្រាទាំងប៉ុន្មានរបស់ដាវីឌ ធ្វើជាសេនាបតី។
តែឯទូលបង្គំ ជាបាវបំរើទ្រង់ ហើយសាដុកដ៏ជាសង្ឃ បេណាយ៉ា ជាកូនយេហូយ៉ាដា នឹងសាឡូម៉ូន ជាអ្នកបំរើទ្រង់ នោះលោកមិនបានអញ្ជើញទៅទេ
ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម នឹងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
តែសាដុកដ៏ជាសង្ឃ បេណាយ៉ាជាកូនយេហូយ៉ាដា ហោរាណាថាន់ ស៊ីម៉ាយ ហើយរេអ៊ី ព្រមទាំងពួកអ្នកខ្លាំងពូកែរបស់ដាវីឌ គេមិនបានចូលដៃជួយអ័ដូនីយ៉ាទេ