Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




១ ពង្សាវ‌តារ‌ក្សត្រ 1:26 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

26 តែ​ឯ​ទូលបង្គំ ជា​បាវ​បំរើ​ទ្រង់ ហើយ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា ជា​កូន​យេហូ‌យ៉ាដា នឹង​សាឡូម៉ូន ជា​អ្នក​បំរើ​ទ្រង់ នោះ​លោក​មិន​បាន​អញ្ជើញ​ទៅ​ទេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

26 តែ​លោក​មិន​បាន​អញ្ជើញ​ទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ទ្រង់ សង្ឃ​សាដុក បេ‌ណា‌យ៉ា កូន​យេហូ‌យ៉ា‌ដា និង​សាឡូម៉ូន ជា​អ្នក​បម្រើ​របស់​ទ្រង់ ទៅ​ចូល​រួម​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

26 ប៉ុន្តែ សម្ដេច​មិន​បាន​អញ្ជើញ​ទូលបង្គំ ជា​អ្នក​បម្រើ​ព្រះ‌ករុណា ឬ​លោក​បូជា‌ចារ្យ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​យាង​សម្ដេច​សាឡូម៉ូន ជា​រាជ‌បុត្រ​របស់​ព្រះ‌ករុណា ទៅ​ចូល​រួម​ដែរ។

សូមមើលជំពូក ចម្លង

អាល់គីតាប

26 ប៉ុន្តែ សម្តេច​មិន​បាន​អញ្ជើញ​ខ្ញុំ ជា​អ្នក​បម្រើ​របស់​ស្តេច ឬ​អ៊ីមុាំ​សាដុក លោក​បេណា‌យ៉ា ជា​កូន​របស់​លោក​យេហូ‌យ៉ាដា ហើយ​ក៏​មិន​បាន​អញ្ជើញ​សម្តេច​ស៊ូ‌ឡៃម៉ាន ជា​បុត្រ​របស់​ស្តេច​ទៅ​ចូល​រួម​ដែរ។

សូមមើលជំពូក ចម្លង




១ ពង្សាវ‌តារ‌ក្សត្រ 1:26
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ចាត់​ហោរា​ណាថាន់​ឲ្យ​ទៅ​តាំង​នាម​ថា យេឌី‌ឌីយ៉ា ដោយ​ព្រោះ​ជា​ទី​ស្រឡាញ់​ដល់​ព្រះ‌យេហូវ៉ា។


នោះ​ទ្រង់​មាន​បន្ទូល​ទៅ​ហោរា​ណាថាន់​ថា មើល​ចុះ យើង​នៅ​ក្នុង​ដំណាក់​ធ្វើ​ពី​ឈើ​តាត្រៅ តែ​ហឹប​នៃ​ព្រះ​មាន​តែ​សំពត់​បាំង​ប៉ុណ្ណោះ​ទេ


សាដុក ជា​កូន​អ័ហ៊ី‌ទូប នឹង​អ័ហ៊ី‌ម៉ា‌លេក ជា​កូន​អ័បៀ‌ថើរ ធ្វើ​ជា​សង្គ្រាជ សេរ៉ាយ៉ា​ជា​ស្មៀន​ហ្លួង


បេណាយ៉ា កូន​យេហូ‌យ៉ាដា ធ្វើ​ជា​មេ​ពួក​កេរេ‌ធីម នឹង​ពួក​ពេលេ‌ធីម ហើយ​បុត្រា​ទាំង​ប៉ុន្មាន​របស់​ដាវីឌ ធ្វើ​ជា​សេនាបតី។


តែ​មិន​បាន​អញ្ជើញ​ហោរា​ណាថាន់ បេណាយ៉ា នឹង​ពួក​មនុស្ស​ខ្លាំង​ពូកែ ឬ​សាឡូម៉ូន ជា​អនុជ​ទ្រង់​ទេ។


វា​បាន​សំឡាប់​គោ នឹង​ចៀម ហើយ​សត្វ​យ៉ាង​ធាត់ៗ​ជា​ច្រើន ក៏​បាន​អញ្ជើញ​ពួក​បុត្រា​ទាំង​អស់​នៃ​ព្រះ‌ករុណា ព្រម​ទាំង​អ័បៀ‌ថើរ​ដ៏​ជា​សង្ឃ នឹង​យ៉ូអាប់ ជា​មេ‌ទ័ព​ដែរ តែ​ឯ​សាឡូម៉ូន ជា​បាវ​បំរើ​ទ្រង់ នោះ​គេ​មិន​បាន​ហៅ​ទៅ​ទេ


តើ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​បង្គាប់​ការ​នេះ ឥត​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ជា​អ្នក​ណា ដែល​ត្រូវ​អង្គុយ​លើ​បល្ល័ង្ក​នៃ​ព្រះ‌ករុណា​ត​ពី​ទ្រង់​ឬ​អី។


តែ​សាដុក​ដ៏​ជា​សង្ឃ បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ហោរា​ណាថាន់ ស៊ីម៉ាយ ហើយ​រេអ៊ី ព្រម​ទាំង​ពួក​អ្នក​ខ្លាំង​ពូកែ​របស់​ដាវីឌ គេ​មិន​បាន​ចូល​ដៃ​ជួយ​អ័ដូ‌នីយ៉ា​ទេ


ស្តេច​ទ្រង់​ក៏​តាំង​បេណាយ៉ា​ជា​កូន​យេហូ‌យ៉ាដា ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​លោក ហើយ​តាំង​សាដុក​ដ៏​ជា​សង្ឃ ជំនួស​អ័បៀ‌ថើរ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម