ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 8:27 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​ពែង​មាស​២០ មាន​ដំឡៃ​១​ពាន់​ដារីក ហើយ​ប្រដាប់‌ប្រដា​ធ្វើ​ពី​ទង់‌ដែង​យ៉ាង​ភ្លឺ ដែល​មាន​ដំឡៃ​ដូច​ជា​មាស ប្រគល់​ដល់​ដៃ​គេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ទាំង​ពែង​មាស ២០ មាន​តម្លៃ ១ ០០០ ដារីក ហើយ​ប្រដាប់‌ប្រដា​ធ្វើ​ពី​ទង់‌ដែង​យ៉ាង​ភ្លឺ ដែល​មាន​តម្លៃ​ដូច​មាស។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពែង​មាស​ចំនួន​ម្ភៃ ដែល​មាន​តម្លៃ​ជា​មាស​មួយ​ពាន់​តម្លឹង ព្រម​ទាំង​ផើង​ពីរ​ធ្វើ​ពី​លង្ហិន​ដ៏​រលើប ដែល​មាន​តម្លៃ​ដូច​មាស​ដែរ។

សូមមើលជំពូក

អាល់គីតាប

ពែង​មាស​ចំនួន​ម្ភៃ ដែល​មាន​តម្លៃ​ជា​មាស​មួយ​ពាន់​តម្លឹង ព្រម​ទាំង​ផើង​ពីរ​ធ្វើ​ពី​លង្ហិន​ដ៏​រលើប ដែល​មាន​តម្លៃ​ដូច​មាស​ដែរ។

សូមមើលជំពូក



អែសរ៉ា 8:27
5 ការដាក់ឲ្យឆ្លើយតបគ្នា  

គេ​ថ្វាយ​សំរាប់​ការ‌ងារ ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ ជា​មាស​៥​ពាន់​ហាប នឹង​១​ម៉ឺន​ជី ប្រាក់​១​ម៉ឺន​ហាប លង្ហិន​១​ម៉ឺន​៨​ពាន់​ហាប នឹង​ដែក​១​សែន​ហាប


ឯ​ចំនួន​នៃ​របស់​ទាំង​នោះ គឺ​ជា​ថាស​មាស​៣០ ថាស​ប្រាក់​១​ពាន់ កាំបិត​២៩


ខ្ញុំ​ថ្លឹង​ប្រាក់​៦៥០​ហាប គ្រឿង​ប្រាក់​១០០​ហាប នឹង​មាស​១០០​ហាប


រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់នឹង​មាស​នេះ ជា​ដង្វាយ​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា


ឯ​ពួក​កូន​ប្រុសៗ​របស់​ក្រុង​ស៊ីយ៉ូន ដែល​មាន​ដំឡៃ​ដូច​ជា​មាស​យ៉ាង​សំរាំង នោះ​បាន​រាប់​ទុក​ដូច​ជា​ភាជនៈ​ដី​វិញ ជា​ការ​ដែល​ដៃ​ជាង​ស្មូន​ធ្វើ​យ៉ាង​ណា​ហ្ន៎