Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 8:28 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 រួច​ខ្ញុំ​និយាយ​ទៅ​គេ​ថា អ្នក​រាល់​គ្នា​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់នឹង​មាស​នេះ ជា​ដង្វាយ​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ពួក​ឰយុកោ​អ្នក​រាល់​គ្នា

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 បន្ទាប់​មក ខ្ញុំ​និយាយ​ទៅ​គេ​ថា "អស់​លោក​ជា​មនុស្ស​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា ហើយ​គ្រឿង​ប្រដាប់​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ ឯ​ប្រាក់ និង​មាស​នេះ ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេថ្វាយ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​បុព្វ‌បុរស​របស់​អស់​លោក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​បូជា‌ចារ្យ​ទាំង​នោះ​ថា: “អស់​លោក​បាន​ញែក​ខ្លួន​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ រីឯ​វត្ថុ​ទាំង​នេះ​ក៏​សក្ការៈ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធ‌សឹង​ជា​តង្វាយ​ស្ម័គ្រ​ចិត្ត ដែល​គេ​ថ្វាយ​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​បុព្វបុរស​នៃ​អស់​លោក។

សូមមើលជំពូក ចម្លង

អាល់គីតាប

28 បន្ទាប់​មក ខ្ញុំ​ពោល​ទៅ​កាន់​អ៊ីមុាំ​ទាំង​នោះ​ថា: “អស់​លោក​បាន​ញែក​ខ្លួន​ឲ្យ​បរិសុទ្ធ​ជូនអុលឡោះ‌តាអាឡា រីឯ​វត្ថុ​ទាំង​នេះ​ក៏​បរិសុទ្ធ​ដែរ។ ប្រាក់ និង​មាស​នេះ​សុទ្ធ‌សឹង​ជា​ជំនូន​ស្ម័គ្រ​ចិត្ត ដែល​គេ​ជូន​ចំពោះអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​បុព្វបុរស​នៃ​អស់​លោក។

សូមមើលជំពូក ចម្លង




អែសរ៉ា 8:28
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ពី​ព្រោះ​ការ‌ងារ​របស់​គេ គឺ​ឲ្យ​បំរើ​ពួក​កូន​ចៅ​អើរ៉ុន សំរាប់​ការ‌ងារ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​នៅ​ទីលាន ហើយ​ក្នុង​បន្ទប់​ទាំង​ប៉ុន្មាន នឹង​ការ​សំអាត​របស់​បរិសុទ្ធ​ទាំង​អស់ គឺ​ជា​ការ‌ងារ​របស់​ព្រះ‌វិហារ​នៃ​ព្រះ


ហើយ​ក្នុង​ពួក​លេវី មាន​អ័ហ៊ីយ៉ា ជា​អ្នក​ត្រួត​លើ​ទ្រព្យ​វិសេស​នៃ​ព្រះ‌វិហារ​របស់​ព្រះ ហើយ​លើ​ឃ្លាំង​នៃ​របស់​ដែល​បាន​ថ្វាយ​ទាំង​ប៉ុន្មាន


កាល​គេ​បាន​ធ្វើ​ការ​ស្រេច​ហើយ នោះ​ក៏​យក​ប្រាក់​ដែល​សល់​នៅ ទៅ​ថ្វាយ​ដល់​ស្តេច នឹង​យេហូ‌យ៉ាដា ហើយ​ប្រាក់​នោះ​ក៏​យក​ទៅ​ធ្វើ​ជា​គ្រឿង​ប្រដាប់​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា គឺ​ជា​គ្រឿង​សំរាប់​ប្រើ​ធ្វើ​ការ‌ងារ ហើយ​ថ្វាយ​ដង្វាយ ព្រម​ទាំង​កូន​ចាន នឹង​គ្រឿង​ប្រដាប់​ឯ​ទៀត ធ្វើ​ពី​មាសនឹង​ប្រាក់ រួច​ការ​ថ្វាយ​ដង្វាយ​ដុត នៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ក៏​មាន​នៅ​ជានិច្ចគ្រប់​១​ជីវិត​របស់​យេហូ‌យ៉ាដា។


ព្រម​ទាំង​ពែង​មាស​២០ មាន​ដំឡៃ​១​ពាន់​ដារីក ហើយ​ប្រដាប់‌ប្រដា​ធ្វើ​ពី​ទង់‌ដែង​យ៉ាង​ភ្លឺ ដែល​មាន​ដំឡៃ​ដូច​ជា​មាស ប្រគល់​ដល់​ដៃ​គេ


អស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្តាល​ឲ្យ​ថ្វាយ​របស់​អ្វី​សំរាប់​ការ​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​មក​ម៉ូសេ នោះ​ក៏​យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


ចូរ​ចេញ​ទៅ ចូរ​ចេញ​ទៅ ចូរ​ឲ្យ​ឯង​រាល់​គ្នា​ចេញ​ពី​ទី​នេះ​ទៅ​ចុះ កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ ចូរ​ចេញ​ពី​កណ្តាល​ទី​ក្រុង​នេះ​ទៅ ឱ​ពួក​អ្នក​ដែល​លើក​យក​គ្រឿង​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​ចុះ


ហើយ​ដង្វាយ​របស់​លោក គឺ​ជា​ថាស​ប្រាក់​១ ទំងន់​១៣០​ដំឡឹង ចាន‌គោម​ប្រាក់​១ ទំងន់​៧០​ដំឡឹង តាម​ដំឡឹង​ដែល​ប្រើ​ក្នុង​ទី​បរិសុទ្ធ ទាំង​២​ដាក់​ពេញ​ដោយ​ម្សៅ​យ៉ាង​ម៉ដ្ត លាយ​ដោយ​ប្រេង សំរាប់​ជា​ដង្វាយ​ម្សៅ


ម៉ូសេ​ក៏​និយាយ​ពី​ពួក​លេវី​ថា ឯ​ធូមីម នឹង​យូរីម​របស់​ទ្រង់ នោះ​នៅ​នឹង​ពួក​អ្នក​បរិសុទ្ធ​របស់​ទ្រង់ ដែល​ទ្រង់​បាន​ល្បង‌ល​នៅ​ត្រង់​ម៉ាសា ហើយ​ទ្រង់​បាន​ត​នឹង​គេ​ត្រង់​ទឹក​មេរីបា


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម