រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរ្តិ៍អាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី នឹងពួកនេធីនិម
អែសរ៉ា 8:20 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកនេធីនិមដែលដាវីឌ នឹងអ្នកជាប្រធានបានថ្វាយសំរាប់ជួយការងារពួកលេវី នោះមាន២២០នាក់ ដែលសុទ្ធតែបានដំរូវដោយឈ្មោះរៀងខ្លួន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រៅពីនោះ មានពួកអ្នកបម្រើព្រះវិហារចំនួន ២០០ នាក់ ដែលដាវីឌ និងពួកមន្ត្រីរបស់ទ្រង់បានតែងតាំងឲ្យជួយការងារពួកលេវី។ អ្នកទាំងនេះសុទ្ធតែបានតម្រូវតាមឈ្មោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មកទៀត មានក្រុមបម្រើព្រះវិហារចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលព្រះបាទដាវីឌ និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។ អាល់គីតាប បន្ទាប់មកទៀត មានក្រុមបម្រើម៉ាស្ជិទចំនួន ២២០នាក់ ដែលមានឈ្មោះក្នុងបញ្ជី។ ពួកគេជាកូនចៅរបស់អស់អ្នកដែលស្តេចទត និងមេដឹកនាំ តែងតាំងឲ្យជួយធ្វើការក្រុមលេវី។ |
រីឯពួកដែលបាននៅក្នុងទីក្រុងទាំងប៉ុន្មាន ដែលជាកេរ្តិ៍អាកររបស់គេមុនបង្អស់ នោះគឺពួកអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី នឹងពួកនេធីនិម
ក៏មានពួកកូនចៅអ៊ីស្រាអែល ពួកសង្ឃ ពួកលេវី ពួកចំរៀង ពួកឆ្មាំទ្វារ នឹងពួកនេធីនិមខ្លះ ឡើងទៅឯក្រុងយេរូសាឡិម នៅឆ្នាំទី៧ក្នុងរាជ្យស្តេចអើថាស៊ើកសេសដែរ
រួចខ្ញុំចាត់ពួកអ្នកទាំងនោះ ឲ្យទៅឯអ៊ីដោជាមេ ដែលនៅកន្លែងហៅថា កាសិភា ដោយបង្គាប់ពាក្យដែលគេត្រូវជំរាបដល់អ៊ីដោ នឹងពួកនេធីនិម ជាបងប្អូនលោក នៅត្រង់កាសិភានោះ ដើម្បីនឹងនាំពួកអ្នកសំរាប់ធ្វើការងារ ក្នុងព្រះវិហាររបស់ព្រះនៃយើងរាល់គ្នាមកជា១ផង
នឹងហាសាបយ៉ា ហើយមានយេសាយ៉ា ពីពួកកូនចៅម្រ៉ារី នឹងបងប្អូន ហើយកូនចៅ ទាំងអស់រួមគ្នា២០នាក់មកជាមួយ
ត្រូវឲ្យឯងប្រគល់ពួកលេវី ដល់អើរ៉ុន នឹងពួកកូនលោក ដ្បិតអញបានញែកគេចេញពីពួកកូនចៅអ៊ីស្រាអែល ឲ្យដាច់ទៅលោកហើយ
ហើយខ្ញុំក៏សូមដល់អ្នក ឱគូកនស្មោះត្រង់របស់ខ្ញុំអើយ សូមជួយស្ត្រីទាំង២នោះ ដែលបានតតាំងជា១នឹងខ្ញុំ ក្នុងដំណឹងល្អផង ហើយនឹងអ្នកក្លេមេន នឹងគូកនខ្ញុំឯទៀត ដែលគេមានឈ្មោះកត់ទុកក្នុងបញ្ជីជីវិតដែរ។