ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 7:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​ឲ្យ​នាំ​យក​ប្រាក់ នឹង​មាស​ដែល​យើង ជា​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​ឲ្យ​នាំ​យក​ប្រាក់ និង​មាស​ដែល​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​ទាំង​ប្រាំ​ពីរ បាន​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក

អាល់គីតាប

យើង​ក៏​ចាត់​អ្នក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ សម្រេច​ជូន​ចំពោះ​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​នៅ​ក្រុង​យេរូ‌សាឡឹម។

សូមមើលជំពូក



អែសរ៉ា 7:15
20 ការដាក់ឲ្យឆ្លើយតបគ្នា  

គ្រា​នោះពួក​អ្នក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ ពួក​ចៅហ្វាយ​នៃ​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន នឹង​ពួក​មេ​ធំ​តូច ហើយ​ពួក​នាយ​ដែល​ត្រួត​ការ​របស់​ស្តេច គេ​ក៏​ថ្វាយ​ដោយ​ស្ម័គ្រ​ពី​ចិត្ត


ប៉ុន្តែតើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន ដ្បិត​ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូលបង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន លើក​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ


ក៏​មាន​មនុស្ស​ជា​ច្រើន​នាំ​យក​ដង្វាយ​មក ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម នឹង​របស់​មាន​ដំឡៃ​ផ្សេងៗ ថ្វាយ​ដល់​ហេសេគា​ជា​ស្តេច​យូដា​ដែរ ដល់​ម៉្លេះ​បាន​ជា​ទ្រង់​បាន​ថ្កុំ‌ថ្កើង​ឡើង​នៅ​ភ្នែក​នៃ​អស់​ទាំង​សាសន៍​ដទៃ​ត​រៀង​ទៅ។


តែ​ទូលបង្គំ​បាន​ស្អាង​ព្រះ‌វិហារ​នេះ ទុក​ជា​ទី​លំនៅ​ថ្វាយ​ទ្រង់​វិញ គឺ​ជា​កន្លែង​សំរាប់​ឲ្យ​ទ្រង់​គង់​នៅ​អស់‌កល្ប​ជានិច្ច


តែ​ឥឡូវ​នេះ​វិញ អញ​បាន​រើស​ក្រុង​យេរូ‌សាឡិម ដើម្បី​ឲ្យ​ឈ្មោះ​អញ​បាន​នៅ​ទី​នោះ ហើយ​អញ​បាន​រើស​ដាវីឌ​ឲ្យ​បាន​គ្រប់‌គ្រង​លើ​អ៊ីស្រាអែល ជា​រាស្ត្រ​អញ


ហើយ​អស់​អ្នក​ដែល​នៅ​ជុំវិញ​គេ​ទាំង​ប៉ុន្មាន ក៏​ជួយ​ផ្គត់‌ផ្គង់ ដោយ​គ្រឿង​ប្រាក់ គ្រឿង​មាស នឹង​វត្ថុ​ឯ​ទៀត ព្រម​ទាំង​សត្វ នឹង​របស់​មាន​ដំឡៃ​ផ្សេងៗ ក្រៅ​ពី​ដង្វាយ​ទាំង​ប៉ុន្មាន ដែល​បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត


ហើយ​សូម​ឲ្យ​ព្រះ​ដែល​បាន​ប្រោស​ប្រទាន ឲ្យ​ព្រះ‌នាម​ទ្រង់​សណ្ឋិត​នៅ​ទី​នេះ បាន​ទំលាក់​អស់​ទាំង​ស្តេច​ណា នឹង​សាសន៍​ណា​ដែល​លូក​ដៃ​ទៅ​ធ្វើ​ខុស​នឹង​ប្រកាស​នេះ ដើម្បី​នឹង​បំផ្លាញ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​នេះ​ចេញ​ផង យើង ដារី‌យុស​បាន​ចេញ​ប្រកាស​ហើយ ដូច្នេះ ត្រូវ​ឲ្យ​សំរេច​សព្វ​គ្រប់​តាម​ដោយ​ខ្នះ‌ខ្នែង​ចុះ។


ដោយ​ថ្ម​យ៉ាង​ធំៗ​៣​ជាន់ នឹង​ឈើ​ថ្មី​១​ជាន់ ឯ​ប្រាក់​ចំណាយ នោះ​ត្រូវ​បើក​មក​ពី​ឃ្លាំង​ហ្លួង


ពី​ព្រោះ​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ឲ្យទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក


រួច​ខ្ញុំ​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​គេ គឺ​ជា​ដង្វាយ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង ដែល​ស្តេច ពួក​សេនាបតី ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​នៅ​ទី​នោះ​បាន​ថ្វាយ


សូម​ឲ្យ​ព្រះ‌យេហូវ៉ា​បាន​ប្រកប​ដោយ​ព្រះ‌ពរ ពី​ក្រុង​ស៊ីយ៉ូន​មក ជា​ព្រះ​ដែល​ទ្រង់​គង់​នៅ​ក្រុង​យេរូ‌សាឡិម ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា​ចុះ។


ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ទី​ឈប់​សំរាក នៅ​ដំណាក់​ទ្រង់ ជា​ទី​សណ្ឋិត​នៅ​នៃ​សិរី​ល្អ​ទ្រង់


ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ


ចូរ​បន់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា ហើយ​លា​បំណន់​នោះ​ចុះ ចូរ​ឲ្យ​អស់​អ្នក​ដែល​នៅ​ជុំវិញ​ទ្រង់ យក​ដង្វាយ​មក​ថ្វាយ​ដល់​ព្រះ​ដ៏​គួរ​ស្ញែង​ខ្លាច


រោង​ឧបោសថ​របស់​ទ្រង់​នៅ​ក្រុង​សាឡិម ហើយ​ទី​លំនៅ​ទ្រង់​នៅ​ភ្នំ​ស៊ីយ៉ូន


ចូរ​ច្រៀង​ទំនុក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ដែល​ទ្រង់​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ចុះ ចូរ​ថ្លែង​ប្រាប់​ពី​ការ​នៃ​ទ្រង់ នៅ​ក្នុង​ចំណោម​បណ្តាជន​ផង