Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ របា‌ក្សត្រ 2:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

6 ប៉ុន្តែតើ​មាន​អ្នក​ឯ​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន ដ្បិត​ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូលបង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ទ្រង់​បាន លើក​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ទ្រង់​ប៉ុណ្ណោះ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

6 ប៉ុន្តែ តើ​មាន​អ្នក​ណា​ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ​បាន? ដ្បិត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ព្រះ‌អង្គ​គង់​ចុះ​ទៅ​ហើយ ដូច្នេះ តើ​ទូល‌បង្គំ​ជា​អ្វី ដែល​អាច​នឹង​ស្អាង​ព្រះ‌វិហារ​ថ្វាយ​ព្រះ‌អង្គ​បាន គ្រាន់​តែ​ល្មម​នឹង​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌អង្គ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

6 ប៉ុន្តែ តើ​នរណា​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះអង្គ​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ‌ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ថ្វាយ​ព្រះអង្គ​គង់​ផង។ ទូលបង្គំ​ក៏​ពុំ​អាច​សង់​ព្រះ‌ដំណាក់​ថ្វាយ​ព្រះអង្គ​បាន​ដែរ គឺ​ទូលបង្គំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ថ្វាយ​គ្រឿង​សក្ការ‌បូជា​ចំពោះ​ព្រះអង្គ​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

6 ប៉ុន្តែ តើ​នរណា​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន? សូម្បី​តែ​ផ្ទៃ​មេឃ​ដ៏​ធំ​ធេង ក៏​ពុំ​មាន​កន្លែង​ល្មម​ជូន​ទ្រង់​នៅ​ផង។ ខ្ញុំ​ក៏​ពុំ​អាច​សង់​ដំណាក់​ជូន​ទ្រង់​បាន​ដែរ គឺ​ខ្ញុំ​គ្រាន់​តែ​ចង់​សង់​កន្លែង​មួយ សម្រាប់​ធ្វើ​គូរបាន​ចំពោះ​ទ្រង់​ប៉ុណ្ណោះ។

សូមមើលជំពូក ចម្លង




២ របា‌ក្សត្រ 2:6
19 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ស្តេច​ដាវីឌ​ទ្រង់​ក៏​យាង​ចូល​ទៅ គង់​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ទូល​ថា ឱ​ព្រះ‌អម្ចាស់​យេហូវ៉ា​អើយ ទូលបង្គំ​ជា​អ្វី ហើយ​ពូជ‌ពង្ស​ទូលបង្គំ​ជា​អ្វី បាន​ជា​ទ្រង់​ប្រោស​ឲ្យ​ទូលបង្គំ​បាន​ដល់​ត្រឹម​នេះ


ស្តេច​សាឡូម៉ូន ទ្រង់​ចាត់​គេ ឲ្យ​ទៅ​រក​ហ៊ីរ៉ាម​នៅ​ក្រុង​ទីរ៉ុស​នាំ​មក


អ្នក​នោះ​ជា​កូន​របស់​ស្រី​មេម៉ាយ​ម្នាក់​ក្នុង​ពូជ​អំបូរ​ណែប‌ថាលី តែ​ឪពុក​ជា​ជាង​លង្ហិន នៅ​ស្រុក​ទីរ៉ុស អ្នក​នោះ​ជា​អ្នក​មាន​ប្រាជ្ញា​វាង‌វៃ ហើយ​មាន​ថ្វី‌ដៃ​ចេះ​ធ្វើ​គ្រប់​ទាំង​របស់​លង្ហិន គាត់​ក៏​មក​ឯ​ស្តេច​សាឡូម៉ូន ដើម្បី​នឹង​ធ្វើ​ការ​ទាំង​អស់​នេះ​ថ្វាយ​ទ្រង់


យីអើ តើ​ព្រះ​នឹង​គង់​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃ នឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ នោះ​មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាល‌ម៉ាន​ទៅ​ទៀត


មួយ​ទៀត មាន​ពួក​ជាង​នៅ​ជា​មួយ​នឹង​ឯង​ជា​បរិបូរ​ដែរ គឺ​មាន​ជាង​ដាប់​ថ្ម ជាង​អារ​ឈើ ហើយ​គ្រប់​ទាំង​មនុស្ស ដែល​ជំនាញ​ក្នុង​ការ​គ្រប់​មុខ


តែ​តើ​ទូលបង្គំ​ជា​អ្វី ហើយ​រាស្ត្រ​របស់​ទូលបង្គំ​នេះ​ជា​អ្វី ដែល​យើង​ខ្ញុំ​រាល់​គ្នា​អាច​នឹង​ថ្វាយ​ដង្វាយ​យ៉ាង​នេះ ដោយ​ស្ម័គ្រ​ពី​ចិត្ត​បាន ដ្បិត​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ‌ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ


ដូច្នេះ សូម​ប្រោស‌ប្រទាន ឲ្យ​ទូលបង្គំ​មាន​ប្រាជ្ញា នឹង​យោបល់ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​ចេញ​ចូល​នាំ​មុខ​បណ្តាជន​នេះ ដ្បិត​តើ​មាន​អ្នក​ឯ​ណា​អាច​នឹង​គ្រប់‌គ្រង លើ​រាស្ត្រ​របស់​ទ្រង់ ដែល​មាន​ច្រើន​ទាំង​ម៉្លេះ​នេះ​បាន


យី​អើ តើ​ព្រះ​នឹង​គង់​នៅ​ជា​មួយ​នឹង​មនុស្ស នៅ​លើ​ផែនដី​ជា​ប្រាកដ​ឬ មើល ផ្ទៃ​មេឃនឹង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ មិន​ល្មម​ឲ្យ​ទ្រង់​គង់​ចុះ​ទៅ​ហើយ ចំណង់​បើ​ព្រះ‌វិហារ​ដែល​ទូលបង្គំ​បាន​ស្អាង​នេះ តើ​នឹង​ចង្អៀត​អំបាល‌ម៉ាន​ទៅ​ទៀត


នោះ​ម៉ូសេ​ទូល​ទៅ​ព្រះ​ថា តើ​ទូលបង្គំ​ជា​អ្វី ដែល​ព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ទៅ​ឯ​ផារ៉ោន ហើយ​ឲ្យ​ទូលបង្គំ​នាំ​ពួក​កូន​ចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ដូច្នេះ


ចេះ​ច្នៃ​ត្បូង​សំរាប់​ដាំ ចេះ​ឆ្លាក់​ឈើ នឹង​ការ​គ្រប់​មុខ​ទាំង​អស់​ផង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា ផ្ទៃ​មេឃ​ជា​បល្ល័ង្ក​របស់​អញ ហើយ​ផែនដី​ជា​កំណល់​កល់​ជើង​អញ ដូច្នេះ តើ​ឯង​រាល់​គ្នា​នឹង​សង់​វិហារ​យ៉ាង​ណា​ឲ្យ​អញ តើ​មាន​កន្លែង​ណា​សំរាប់​ជា​ទី​សំរាក​ដល់​អញ


ព្រះ‌យេហូវ៉ា​ទ្រង់​សួរ​ដូច្នេះ​ទៀត​ថា តើ​មាន​អ្នក​ណា​នឹង​ពួន​ខ្លួន​នៅ​ទី​សំងាត់​ឯ​ណា ឲ្យ​អញ​មើល​មិន​ឃើញ​បាន​ឬ តើ​អញ​មិន​នៅ​ពេញ​ស្ថាន‌សួគ៌ នឹង​ផែនដី​ផង​ទេ​ឬ​អី នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា


ដល់​ពួក​១​ជា​ក្លិន​នៃ​សេចក្ដី​ស្លាប់ ឲ្យ​ត្រូវ​ស្លាប់ ដល់​ពួក​១​ទៀត ជា​ក្លិន​នៃ​ជីវិត ឲ្យ​បាន​រស់​នៅ តើ​អ្នក​ណា​គួរ​នឹង​សេចក្ដី​ទាំង​នេះ


ទ្រង់​បាន​ប្រទាន​ព្រះ‌គុណ​នេះ គឺ​ជា​សម្បត្តិ​របស់​ព្រះ‌គ្រីស្ទ​ដ៏​ប្រមាណ​មិន​បាន​មក​ខ្ញុំ​ដែល​ជា​អ្នក​តូច​ជាង​បំផុត ក្នុង​ពួក​បរិសុទ្ធ​ទាំង​អស់ ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​ក្នុង​ពួក​សាសន៍​ដទៃ


នោះ​ត្រូវ​នាំ​យក​អស់​ទាំង​ដង្វាយ​ដែល​អញ​បង្គាប់​ឯង ទៅ​ថ្វាយ​នៅ​កន្លែង​ណា​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស​សំរាប់​តាំង​ព្រះ‌នាម​ទ្រង់​ចុះ គឺ​អស់​ទាំង​ដង្វាយ​ដុត យញ្ញ‌បូជា ដង្វាយ​១​ភាគ​ក្នុង​១០ ដង្វាយ​លើក​ចុះ​ឡើង ហើយ​គ្រប់​ទាំង​ផល​ជ្រើស‌រើស ដែល​ឯង​បាន​បន់​ថ្វាយ​ព្រះ‌យេហូវ៉ា​ផង


គឺ​ត្រូវ​ថ្វាយ​ដង្វាយ​ដុត​របស់​ឯង នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស ក្នុង​ពូជ​អំបូរ​ឯង​ណា​មួយ​វិញ ហើយ​នៅ​ទី​នោះ ឯង​ត្រូវ​ធ្វើ​តាម​គ្រប់​ទាំង​សេចក្ដី​ដែល​អញ​បង្គាប់​មក។


ឯ​អស់​ទាំង​ដង្វាយ​បរិសុទ្ធ​ដែល​នៅ​ជា​មួយ​នឹង​ឯង នឹង​ដង្វាយ​លា​បំណន់​របស់​ឯង នោះ​ត្រូវ​នាំ​យក​ទៅ​ថ្វាយ នៅ​កន្លែង​ដែល​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​រើស​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម