ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អែសរ៉ា 7:14 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ពី​ព្រោះ​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ចាត់​អ្នក​ឲ្យទៅ​ត្រួត‌ត្រា​មើល ក្នុង​ស្រុក​យូដា នឹង​ក្រុង​យេរូ‌សាឡិម តាម​ក្រិត្យ‌វិន័យ​របស់​ព្រះ​នៃ​អ្នក ជា​ច្បាប់​ដែល​នៅ​ក្នុង​កណ្តាប់​ដៃ​អ្នក

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដ្បិត​យើង ជា​ស្តេច និង​ទី​ប្រឹក្សា​របស់​ស្ដេច​ទាំង​ប្រាំពីរ បាន​ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល​អំពី​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡិម តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ដែល​នៅ​ក្នុង​ដៃ​របស់​លោក

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។

សូមមើលជំពូក

អាល់គីតាប

យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​អ្នក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ហ៊ូកុំ​នៃ​អុលឡោះ​ជា​ម្ចាស់​របស់​អ្នក គឺ​គីតាប​ដែល​អ្នក​កាន់​នេះ។

សូមមើលជំពូក



អែសរ៉ា 7:14
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ នៅ​ក្នុង​បណ្តាជន​ទាំង‌ឡាយ បើ​មាន​អ្នក​ណា​ជា​របស់​ផង​ទ្រង់ នោះ​សូម​ឲ្យ​ព្រះ​នៃ​អ្នក​នោះ​បាន​គង់​ជា​មួយ ហើយ​ឲ្យ​អ្នក​នោះ​ឡើង​ទៅ​ឯ​ក្រុង​យេរូ‌សាឡិម​ដែល​នៅ​ស្រុក​យូដា ដើម្បី​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ចុះ គឺ​ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម​នោះ


សូម​ទ្រង់​ព្រះ‌ករុណា​ជ្រាប​ថា យើង​ខ្ញុំ​បាន​ទៅ​ក្នុង​ខេត្ត​យូដា គឺ​ទៅ​មើល​ព្រះ‌វិហារ​នៃ​ព្រះ​ដ៏​ធំ ដែល​គេ​កំពុង​តែ​ស្អាង ដោយ​ថ្ម​យ៉ាង​ធំៗ ឃើញ​ថា​គេ​ដាក់​ធ្នឹម​លើ​ជញ្ជាំង​រួច​ហើយ ការ​នោះ​ក៏​ធ្វើ​យ៉ាង​ឆាប់​រហ័ស ហើយ​ចំរើន​ឡើង ដោយ‌សារ​ដៃ​គេ​ដែរ


ហើយ​សូម​ឲ្យ​ព្រះ​ដែល​បាន​ប្រោស​ប្រទាន ឲ្យ​ព្រះ‌នាម​ទ្រង់​សណ្ឋិត​នៅ​ទី​នេះ បាន​ទំលាក់​អស់​ទាំង​ស្តេច​ណា នឹង​សាសន៍​ណា​ដែល​លូក​ដៃ​ទៅ​ធ្វើ​ខុស​នឹង​ប្រកាស​នេះ ដើម្បី​នឹង​បំផ្លាញ​ព្រះ‌វិហារ​នៃ​ព្រះ ដែល​នៅ​ក្រុង​យេរូ‌សាឡិម​នេះ​ចេញ​ផង យើង ដារី‌យុស​បាន​ចេញ​ប្រកាស​ហើយ ដូច្នេះ ត្រូវ​ឲ្យ​សំរេច​សព្វ​គ្រប់​តាម​ដោយ​ខ្នះ‌ខ្នែង​ចុះ។


មួយ​ទៀត យើង​ចេញ​បង្គាប់ ពី​ដំណើរ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​នឹង​ពួក​ចាស់‌ទុំ​របស់​សាសន៍​យូដា​នេះ សំរាប់​នឹង​ជួយ​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ​ជា​យ៉ាង​ណា​ដែរ គឺ​ត្រូវ​បើក​ព្រះ‌រាជ‌ទ្រព្យ​របស់​ស្តេច ពី​សួយ‌អាករ​នៅ​ខាង​នាយ​ទន្លេ ដល់​អ្នក​ទាំង​នោះ​ទុក​សំរាប់​នឹង​ចំណាយ ដើម្បី​កុំ​ឲ្យ​មាន​សេចក្ដី​អាក់​ខាន​ការ​នោះ​ឡើយ


ហើយ​ឲ្យ​នាំ​យក​ប្រាក់ នឹង​មាស​ដែល​យើង ជា​ស្តេច នឹង​ពួក​សេនាបតី​ទាំង​៧ បាន​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ជា​ព្រះ​ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡិម


ព្រម​ទាំង​ប្រោស​ផ្តល់​សេចក្ដី​សប្បុរស​របស់​ទ្រង់ ដល់​ខ្ញុំ​នៅ​ចំពោះ​ស្តេច ពួក​សេនាបតី​ទ្រង់ ហើយ​ពួក​អ្នក​ប្រធាន​ដ៏​មាន​អំណាច​របស់​ស្តេច​ផង ខ្ញុំ​ក៏​មាន​កំឡាំង​ចំរើន​ឡើង ដោយ​នូវ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្ញុំ ដែល​សណ្ឋិត​លើ​ខ្ញុំ ហើយ​ខ្ញុំ​បាន​ទៅ​ប្រមូល​ពួក​អ្នក ដែល​ជា​កំពូល​ក្នុង​សាសន៍​អ៊ីស្រាអែល ឲ្យ​ឡើង​ទៅ​ជា​មួយ។


រួច​ខ្ញុំ​ថ្លឹង​ប្រាក់ មាស នឹង​គ្រឿង​ប្រដាប់​ទាំង​ប៉ុន្មាន ប្រគល់​ដល់​គេ គឺ​ជា​ដង្វាយ​សំរាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​យើង ដែល​ស្តេច ពួក​សេនាបតី ពួក​អ្នក​ជា​ប្រធាន​របស់​ទ្រង់ នឹង​ពួក​អ៊ីស្រាអែល​ទាំង​អស់ ដែល​នៅ​ទី​នោះ​បាន​ថ្វាយ


រីឯ​បន្ទាប់​នឹង​ទ្រង់ មាន​កើសេណា សេថារ អ័ឌ‌ម៉ាថា តើស៊ីស មេរេស ម៉ាសេណា នឹង​មមូកាន ជា​នាយក​នៃ​សាសន៍​ពើស៊ី នឹង​សាសន៍​មេឌី ទាំង​៧​នាក់​ដែល​ធ្លាប់​នៅ​ចំពោះ​ស្តេច ហើយ​ជា​អ្នក​លេខ​១​ក្នុង​នគរ


ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្ត នឹង​សេចក្ដី​បន្ទាល់​មើល បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ‌បន្ទូល​នោះ នោះ​គ្មាន​ពន្លឺ​រះ​ឡើង​នៅ​ក្នុង​ខ្លួន​ទេ


ស្តេច​ទ្រង់​មាន​បន្ទូល​នឹង​ដានី‌យ៉ែល​ថា ពិត​ប្រាកដ​ជា​ព្រះ​នៃ​អ្នក​ជា​ព្រះ​លើ​អស់​ទាំង​ព្រះ​ហើយ ទ្រង់​ជា​ព្រះ‌អម្ចាស់​លើ​អស់​ទាំង​ស្តេច គឺ​ជា​ព្រះ​ដែល​សំដែង​ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង ពី​ព្រោះ​ឃើញ​ថា អ្នក​អាច​នឹង​សំដែង ឲ្យ​យល់​សេចក្ដី​អាថ៌‌កំបាំង​នេះ​បាន


កាល​ជិត​ដល់​រូង​ហើយ នោះ​ទ្រង់​ស្រែក​ហៅ​ដានី‌យ៉ែល ដោយ​សំឡេង​យ៉ាង​កណ្តុក សួរ​ថា ឱ​ដានី‌យ៉ែល ជា​អ្នក​បំរើ​នៃ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​អើយ តើ​ព្រះ​នៃ​អ្នក ដែល​អ្នក​គោរព​ជានិច្ច​នោះ ទ្រង់​អាច​នឹង​ជួយ​ឲ្យ​អ្នក​រួច​ពី​សិង្ហ​បាន​ឬ​ទេ


យើង​ចេញ​បង្គាប់​ឲ្យ​មនុស្ស​ទាំង‌ឡាយ នៅ​ពេញ​ក្នុង​អាណា‌ចក្រ​របស់​យើង បាន​ញាប់‌ញ័រ ហើយ​កោត‌ខ្លាច នៅ​ចំពោះ​ព្រះ​នៃ​ដានី‌យ៉ែល ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ក៏​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប​រៀង​ត​ទៅ រាជ្យ​ទ្រង់​នឹង​មិន​ត្រូវ​បំផ្លាញ​ឡើយ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់ នឹង​នៅ​ជាប់​ដរាប​ដល់​ចុង​បំផុត


ចូរ​រៃ​យក​ពី​ពួក​អ្នក​ដែល​បាន​ជាប់​ជា​ឈ្លើយ គឺ​ត្រូវ​រៃ​យក ពី​ហេល‌ដាយ ពី​ថូប៊ីយ៉ា ហើយ​ពី​យេដាយ៉ា រួច​នៅ​ថ្ងៃ​ដដែល​នោះ ឲ្យ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​យ៉ូសៀស ជា​កូន​សេផានា ជា​កន្លែង​ដែល​គេ​ទើប​នឹង​មក​ពី​ក្រុង​បាប៊ីឡូន​ចូល​ទៅ​អាស្រ័យ​នៅ​នោះ