ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រ ត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ
អេសេគាល 45:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯហ្វូងចៀម នោះត្រូវយក១ក្នុង២០០ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អនៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯហ្វូងចៀម ត្រូវយកមួយក្នុងពីររយ ដែលរកស៊ីនៅវាលស្មៅយ៉ាងល្អ នៅស្រុកអ៊ីស្រាអែលមកថ្វាយ ព្រមទាំងតង្វាយម្សៅ តង្វាយដុត និងតង្វាយមេត្រី ដើម្បីឲ្យបានធួននឹងគេ នេះជាព្រះបន្ទូលនៃអម្ចាស់យេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រាអែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកថ្វាយជាតង្វាយដុត*ទាំងមូល ជាយញ្ញបូជាមេត្រីភាព និងធ្វើពិធីរំដោះបាប - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ អាល់គីតាប រីឯហ្វូងសត្វនៅតាមវាលស្មៅនៃស្រុកអ៊ីស្រអែល ក្នុងហ្វូងចៀមដែលមានចំនួនពីររយក្បាល ត្រូវយកមួយក្បាលមកធ្វើជាគូរបានដុត ជាគូរបានមេត្រីភាព និងធ្វើពិធីរំដោះបាប - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់។ |
ឯកំណត់ប្រេងដែលត្រូវថ្វាយ ក្នុងប្រេង១បាថ នោះគឺក្នុង១គ័រ ត្រូវថ្វាយ១ភាគក្នុង៥ក្នុង១បាថ ឯ១គ័រ នោះស្មើនឹង១ហូមើរ គឺត្រូវជា១០បាថ ដ្បិត១០បាថត្រូវជា១ហូមើរដែរ
ឯដង្វាយដុត ដង្វាយម្សៅ នឹងដង្វាយច្រួច នៅថ្ងៃបុណ្យ នៅថ្ងៃដើមខែ ហើយនៅថ្ងៃឈប់សំរាក គឺនៅគ្រប់ទាំងបុណ្យមានកំណត់របស់ពួកវង្សអ៊ីស្រាអែល នោះស្រេចនៅលើចៅហ្វាយវិញ លោកត្រូវរៀបចំដង្វាយសំរាប់លោះបាប ដង្វាយម្សៅ ដង្វាយដុត នឹងដង្វាយមេត្រី ដើម្បីឲ្យបានធួននឹងពួកវង្សសាសន៍អ៊ីស្រាអែល។
ហើយនៅថ្ងៃទី៧ខែនោះ ត្រូវធ្វើដូចគ្នាទៀត សំរាប់អស់អ្នកណាដែលវង្វេងចេញ ហើយសំរាប់អ្នកណាដែលខ្លៅល្ងង់ដែរ យ៉ាងនោះ ឯងនឹងបានធួននឹងព្រះវិហារ។
គ្រប់៧០អាទិត្យបានកំណត់ដល់សាសន៍ឯង នឹងដល់ទីក្រុងបរិសុទ្ធរបស់ឯង ដើម្បីនឹងរំលត់បំបាត់អំពើរំលង នឹងធ្វើឲ្យអំពើបាបផុតទៅ ហើយឲ្យបានធួននឹងអំពើទុច្ចរិត ព្រមទាំងនាំសេចក្ដីសុចរិតដ៏នៅអស់កល្បជានិច្ចចូលមក នឹងបិទត្រាការជាក់ស្តែង នឹងសេចក្ដីទំនាយ ហើយនឹងចាក់ប្រេងតាំងអ្នកដ៏បរិសុទ្ធបំផុតឡើង
នោះគេត្រូវដាក់ដៃលើក្បាលនៃសត្វនោះ ហើយទ្រង់នឹងទទួលដង្វាយនោះស្នងគេ ដើម្បីឲ្យបានធួននឹងខ្លួនគេ
តែឯដង្វាយលោះបាប ដែលបានយកឈាមទៅក្នុងត្រសាលជំនុំ ឲ្យបានធួននឹងបាបនៅក្នុងទីបរិសុទ្ធ នោះមិនត្រូវបរិភោគឡើយ គឺត្រូវតែដុតនឹងភ្លើងវិញ។
ត្រូវបណ្តាសាហើយ អ្នកបញ្ឆោតដែលមានសត្វឈ្មោលនៅក្នុងហ្វូង ហើយក៏បន់ព្រះ រួចយកសត្វមានស្លាកស្នាមមកថ្វាយជាយញ្ញបូជាដល់ព្រះអម្ចាស់វិញ ដ្បិតអញជាស្តេចដ៏ធំ ហើយឈ្មោះអញជាទីស្ញែងខ្លាច នៅកណ្តាលពួកសាសន៍ដទៃ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ។
ហើយកាលណាឯងរាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា នោះក៏មិនអាក្រក់ដែរឬ ហើយកាលណាឯងរាល់គ្នាថ្វាយសត្វខ្ញើច នឹងសត្វដែលឈឺ នោះក៏មិនអាក្រក់ដែរឬ ចូរជូនដល់ចៅហ្វាយឯងលមើល បើលោកសុខចិត្តនឹងឯង ឬយ៉ាងណា ឬបើលោកនឹងទទួលឯងឬទេ
ដ្បិតកាលយើងជាខ្មាំងសត្រូវ បើយើងបានជាមេត្រីនឹងព្រះវិញទៅហើយ ដោយព្រះរាជបុត្រាទ្រង់សុគត ដូច្នេះ ដែលយើងបានជាមេត្រីហើយ នោះប្រាកដជាយើងនឹងបានសង្គ្រោះជាមិនខានលើសទៅទៀត ដោយទ្រង់មានព្រះជន្មរស់ឡើងវិញ
ហើយឲ្យទ្រង់បានផ្សះផ្សាទាំង២នឹងព្រះ ក្នុងរូបកាយតែ១ ដោយសារឈើឆ្កាង ព្រមទាំងរំងាប់សេចក្ដីសំអប់គ្នា ដោយឈើឆ្កាងនោះឯង
រីឯអ្នករាល់គ្នា ដែលពីដើមត្រូវពង្រាត់ចេញ ហើយជាខ្មាំងសត្រូវក្នុងគំនិត ដោយអំពើអាក្រក់នោះ
ហេតុនោះបានជាគួរឲ្យទ្រង់បានដូចបងប្អូនទ្រង់គ្រប់ជំពូកដែរ ដើម្បីឲ្យបានធ្វើជាសំដេចសង្ឃ ដែលមានព្រះទ័យមេត្តាករុណា ហើយក៏ស្មោះត្រង់ក្នុងការទាំងប៉ុន្មានខាងឯព្រះ ប្រយោជន៍នឹងថ្វាយដង្វាយ ឲ្យធួននឹងបាបរបស់ប្រជាជនទាំងឡាយ