Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 6:30 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 តែ​ឯ​ដង្វាយ​លោះ​បាប ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​នឹង​ភ្លើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ប៉ុន្តែ តង្វាយ​លោះ​បាប​ដែល​បាន​យក​ឈាម​ទៅ​ក្នុង​ត្រសាល​ជំនុំ ឲ្យ​បាន​ធួន​នឹង​បាប​នៅ​ក្នុង​ទី​បរិសុទ្ធ នោះ​មិន​ត្រូវ​បរិ‌ភោគ​ឡើយ គឺ​ត្រូវ​តែ​ដុត​ក្នុង​ភ្លើង ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទីសក្ការៈ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។

សូមមើលជំពូក ចម្លង

អាល់គីតាប

30 រីឯ​សាច់​របស់​សត្វ​ដែល​គេ​យក​ឈាម​ចូល​ទៅ​ក្នុង​ទី​សក្ការៈ​នៃ​ជំរំ​ជួប​អុលឡោះ‌តាអាឡា​សម្រាប់​ពិធី​រំដោះ​បាប​នោះ មិន​ត្រូវ​បរិភោគ​ទេ គឺ​ត្រូវ​ដុត​ទាំង​អស់»។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 6:30
8 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ហ្វូង​ចៀម នោះ​ត្រូវ​យក​១​ក្នុង​២០០ ដែល​រក​ស៊ី​នៅ​វាល​ស្មៅ​យ៉ាង​ល្អ​នៅ​ស្រុក​អ៊ីស្រាអែល​មក​ថ្វាយ ព្រម​ទាំង​ដង្វាយ​ម្សៅ ដង្វាយ​ដុត នឹង​ដង្វាយ​មេត្រី ដើម្បី​ឲ្យ​បាន​ធួន​នឹង​គេ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់​យេហូវ៉ា


មើល ឥឡូវ​មិន​បាន​យក​ឈាម​ដង្វាយ​នោះ ទៅ​ក្នុង​ទី​បរិសុទ្ធ​សោះ គួរ​តែ​ឯង​បាន​បរិភោគ​ដង្វាយ​នោះ នៅ​ក្នុង​ទី​បរិសុទ្ធ ឥត​ខាន​វិញ ដូច​ជា​អញ​បាន​បង្គាប់​ហើយ។


ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ


ក្នុង​ដង្វាយ​បរិសុទ្ធ​បំផុត​ទាំង​ប៉ុន្មាន ដែល​មិន​ត្រូវ​ដុត​នោះ របស់​ទាំង​នេះ​ត្រូវ​បាន​ជា​របស់​ផង​ឯង គឺ​គ្រប់​ទាំង​ដង្វាយ​របស់​គេ ទោះ​បើ​ជា​ដង្វាយ​ម្សៅ ឬ​ដង្វាយ​លោះ​បាប ឬ​ដង្វាយ​ថ្វាយ​ដោយ​ព្រោះ​ការ​រំលង​ក្តី ដែល​គេ​នឹង​ថ្វាយ​ដល់​អញ នោះ​ជា​បរិសុទ្ធ​បំផុត​សំរាប់​ឯង ហើយ​នឹង​កូន​ចៅ​ឯង


ដ្បិត​ឯ​សត្វ​ទាំង​ប៉ុន្មាន ដែល​សំដេច​សង្ឃ​នាំ​យក​ឈាម ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ដោយ​ព្រោះ​បាប នោះ​ត្រូវ​ដុត​នៅ​ខាង​ក្រៅ​ទី​ដំឡើង​ត្រសាល​វិញ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម