ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេ‌សេ‌គាល 41:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

បន្ទប់​ទាំង​នោះ​មាន​៣​ជាន់ គឺ​បន្ទប់​១​នៅ​លើ​១​ទៀត ទាំង​អស់​មាន​៣០​បន្ទប់ ក៏​ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សំរាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំវិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

បន្ទប់​ទាំង​នោះ​មាន​បី​ជាន់ គឺ​បន្ទប់​មួយ​នៅ​លើ​មួយ​ទៀត ទាំង​អស់​មានសាមសិប​បន្ទប់ ត​ជាប់​ពី​ជញ្ជាំង​ព្រះ‌វិហារ សម្រាប់​ជា​បន្ទប់​នៅ​ព័ទ្ធ​ជុំ‌វិញ ដើម្បី​ឲ្យ​បាន​ជាប់​នឹង​ជញ្ជាំង​នោះ តែ​មិន​ឲ្យ​ស៊ក​ចូល​ទៅ​ក្នុង​ជញ្ជាំង​ព្រះ‌វិហារ​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ព្រះ‌ដំណាក់ គឺ​មិន​នៅ​តាម​ជញ្ជាំង​ទីសក្ការៈ​ទេ។

សូមមើលជំពូក

អាល់គីតាប

បន្ទប់​អម​ជុំ‌វិញ​ទាំង​នោះ​មាន​បី​ជាន់ ក្នុង​មួយ​ជាន់​មាន​សាម‌សិប​បន្ទប់។ បន្ទប់​នីមួយៗ​ស្ថិត​នៅ​តាម​ជញ្ជាំង​ខាង​ក្រៅ​ដែល​ព័ទ្ធ​ជុំ‌វិញ​ម៉ាស្ជិទ គឺ​មិន​នៅ​តាម​ជញ្ជាំង​ម៉ាស្ជិទ​ទេ។

សូមមើលជំពូក



អេ‌សេ‌គាល 41:6
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ក៏​ធ្វើ​បន្ទប់​ខាង​ក្រៅ​ដែល​ភ្ជាប់​នឹង​ព្រះ‌វិហារ​ជុំវិញ មាន​កំពស់​៥​ហត្ថ​រាល់​តែ​ថ្នាក់ បន្ទប់​ទាំង​នោះ​មាន​ធ្នឹម​ឈើ​តាត្រៅ​ថ្កល់​លើ​ជញ្ជាំង​ព្រះ‌វិហារ។


រួច​លោក​នាំ​ខ្ញុំ​ទៅ​ឯ​ទីលាន​ខាង​ក្រៅ នោះ​ឃើញ​មាន​បន្ទប់ ហើយ​កំរាល​ថ្ម​ដែល​ធ្វើ​សំរាប់​ទីលាន​នៅ​ជុំវិញ គឺ​មាន​បន្ទប់​៣០ នៅ​លើ​កំរាល​ថ្ម​នោះ


រួច​មក​លោក​វាស់​ជញ្ជាំង​នៃ​ព្រះ‌វិហារ មាន​៦​ហត្ថ​ហើយ​ទទឹង​គ្រប់​ទាំង​បន្ទប់ នៅ​ខាង​ជុំវិញ​ព្រះ‌វិហារ នោះ​បាន​៤​ហត្ថ​គ្រប់​ទាំង​អស់


ដ្បិត​មាន​៣​ជាន់ តែ​ឥត​មាន​សសរ ដូច​ជា​សសរ​ទីលាន​ទេ ហេតុ​នោះ​បាន​ជា​ជាន់​លើ​ត្រូវ​ចង្អៀត​ជាង​ជាន់​ក្រោម នឹង​ជាន់​កណ្តាល រាប់​ពី​ដី​ឡើង


គឺ​ឲ្យ​យើង​រាល់​គ្នា ដែល​ព្រះ‌ចេស្តា​នៃ​ព្រះ​កំពុង​តែ​ថែ​រក្សា ដោយ‌សារ​សេចក្ដី​ជំនឿ សំរាប់​ឲ្យ​បាន​សេចក្ដី​សង្គ្រោះ ដែល​ប្រុង​ប្រៀប​នឹង​សំដែង​មក​នៅ​ជាន់​ក្រោយ​បង្អស់​នោះ