ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 57:8 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯង​បាន​ដំឡើង​ទី​រំឭក​ពី​ឯង​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ នឹង​ក្រប​ទ្វារ​ដែរ ហើយ​ឯង​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​អញ ឯង​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​ឯង​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ ឯង​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ្នក​បាន​តម្កល់​រូបតំណាង​របស់អ្នក​នៅខាងក្រោយ​ទ្វារ និង​សសរទ្វារ​។ អ្នក​បាន​ប្រាសចាកពី​យើង ក៏​សម្រាត​ខ្លួន ហើយ​ឡើងទៅ​ធ្វើឲ្យ​គ្រែ​របស់ខ្លួន​ធំទូលាយ​; អ្នក​បាន​តាំងសម្ពន្ធមេត្រី​ជាមួយ​ពួកគេ​សម្រាប់​ខ្លួនអ្នក ក៏​ស្រឡាញ់​គ្រែ​របស់ពួកគេ ព្រមទាំង​សម្លឹងមើល​ភាពអាក្រាត​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

អ្នក​បាន​ដំឡើង​ទី​រំឭក​ពី​អ្នក​នៅ​ខាង​ក្រោយ​សន្លឹក​ទ្វារ និង​ក្រប​ទ្វារ​ដែរ ហើយ​អ្នក​បាន​បើក​ខ្លួន​ឲ្យ​ដល់​ម្នាក់​ដទៃ​ទៀត​ក្រៅ​ពី​យើង អ្នក​បាន​ឡើង​ទៅ​ធ្វើ​ឲ្យ​គ្រែ​អ្នក​ធំ​ទូលាយ ហើយ​បាន​តាំង​សញ្ញា​នឹង​គេ អ្នក​បាន​ស្រឡាញ់​ដំណេក​របស់​គេ ក៏​បាន​រៀប​កន្លែង​ឲ្យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​យក​រូប​លឹង្គ​របស់​ព្រះ​ក្លែង‌ក្លាយ ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ ដែល​អ្នក​ស្រឡាញ់ ហើយ​សម្លឹង​មើល​រូប​លឹង្គ​ទាំង​នោះ។

សូមមើលជំពូក

អាល់គីតាប

អ្នក​យក​រូប​របស់​ព្រះ​ក្លែង‌ក្លាយ ដាក់​នៅ​ខាង​ក្រោយ​ទ្វារ និង​នៅ​តាម​ក្រប​ទ្វារ អ្នក​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់​នៅ​ពី​ក្រោយ​ខ្នង​យើង គឺ​អ្នក​យក​សម្លៀក‌បំពាក់​ចេញ ព្រម​ទាំង​ឡើង​ទៅ​ដេក​ជា​មួយ​សហាយ ដែល​អ្នក​ស្រឡាញ់ ហើយ​សម្លឹង​មើល​រូប​ទាំង​នោះ។

សូមមើលជំពូក



អេសាយ 57:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែឯង​បាន​ទុក​ចិត្ត​នឹង​រូប​លំអ​របស់​ឯង ហើយ​បាន​ធ្វើ​ជា​ស្រី​សំផឹង ដោយ​ព្រោះ​ល្បី​ឈ្មោះ​នោះ ក៏​បាន​ត្រូវ​ការ​នឹង​អស់​អ្នក​ណា​ដែល​ដើរ​កាត់​មុខ​ឯង ឯង​បាន​សំរាប់​ជា​របស់​គេ​ហើយ


យីះ ឯង​ជា​ស្រី​ដែល​ប្រព្រឹត្ត​សេចក្ដី​កំផិត ជា​ស្រី​ដែល​យក​មនុស្ស​ដទៃ​មក​ជំនួស​ប្ដី​ហើយ


ហើយ​បាន​អង្គុយ​លើ​គ្រែ​ដ៏​រុងរឿង មាន​តុ​រៀប​ជា​ស្រេច​នៅ​ពី​មុខ ឯង​ក៏​ដាក់​កំញាន នឹង​ប្រេង​របស់​អញ​លើ​តុ​នោះ​ផង