សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ។
សុភាសិត 1:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ សំរាប់ឲ្យបានស្គាល់ប្រាជ្ញា នឹងសេចក្ដីប្រៀនប្រដៅ ហើយឲ្យបានយល់អស់ទាំងសេចក្ដីដែលត្រូវខាងយោបល់ ព្រះគម្ពីរខ្មែរសាកល ដើម្បីឲ្យស្គាល់ប្រាជ្ញា និងសេចក្ដីប្រៀនប្រដៅ ដើម្បីឲ្យយល់ច្បាស់នូវពាក្យនៃការយល់ដឹង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សម្រាប់ឲ្យបានស្គាល់ប្រាជ្ញា សេចក្ដីប្រៀនប្រដៅ និងឲ្យបានយល់ពីពាក្យ ដែលមានអត្ថន័យជ្រៅជ្រះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ អាល់គីតាប សុភាសិតទាំងនេះផ្ដល់ឲ្យមនុស្សមានប្រាជ្ញា និងការចេះដឹង ដើម្បីយល់ពាក្យពេចន៍ប្រកបដោយអត្ថន័យជ្រៅជ្រះ |
សេចក្ដីកោតខ្លាចដល់ព្រះយេហូវ៉ា រមែងបង្រៀនឲ្យមានប្រាជ្ញា ហើយសេចក្ដីសុភាពរាបសាតែងតែនាំមុខកិត្តិសព្ទ។
ការដែលបានប្រាជ្ញា នោះវិសេសជាងបានមាសតើអំបាលម៉ានទៅ អើ ការដែលបានយោបល់ នោះគួររើសយកជាជាងប្រាក់ទៅទៀត។
ការដែលមនុស្សល្ងីល្ងើមានប្រាក់នៅដៃសំរាប់នឹងរៀនយកប្រាជ្ញា នោះតើមានប្រយោជន៍អ្វី បើឃើញថា វាគ្មានចិត្តចង់បានទេ។
ចូរស្តាប់សេចក្ដីដំបូន្មាន ហើយទទួលសេចក្ដីប្រៀនប្រដៅចុះ ដើម្បីឲ្យមានប្រាជ្ញាទៅខាងមុខ។
យ៉ាងនោះឯងនឹងបានយល់សេចក្ដីសុចរិត សេចក្ដីយុត្តិធម៌ នឹងសេចក្ដីទៀងត្រង់ គឺគ្រប់ទាំងផ្លូវល្អ
កូនទាំងឡាយអើយ ចូរស្តាប់ដំបូន្មានរបស់ម្នាក់ដែលជាឪពុក ចូរផ្ចង់ចិត្តឲ្យបានស្គាល់យោបល់
ឱមនុស្សឆោតល្ងង់អើយ ចូររៀនឲ្យដឹងសេចក្ដីឆ្លៀវឆ្លាត ឱមនុស្សចំកួតអើយ ចូរឲ្យចិត្តឯងមានយោបល់ចុះ