ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 47:19 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហេតុ​អ្វី​បាន​ជា​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក ព្រម​ទាំង​ដី​យើង​ខ្ញុំ​ផង​ដូច្នេះ សូម​ទិញ​យើង​ខ្ញុំ នឹង​ដី​របស់​យើង​ខ្ញុំ​ប្តូរ​នឹង​អាហារ​ចុះ នោះ​យើង​ខ្ញុំ ហើយ​ដី​យើង​ខ្ញុំ​នឹង​នៅ​បំរើ​ផារ៉ោន សូម​ចែក​ពូជ​មក​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

តើ​ឲ្យ​យើងខ្ញុំ​ត្រូវ​ស្លាប់​នៅចំពោះ​លោក ទាំង​យើងខ្ញុំ ទាំង​ដីធ្លី​របស់យើងខ្ញុំ​ឬ​? សូម​ទិញ​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​ជាថ្នូរនឹង​ស្បៀងអាហារ​ផង នោះ​យើងខ្ញុំ និង​ដីធ្លី​របស់យើងខ្ញុំ​នឹង​ទៅជា​ទាសករ​របស់​ផារ៉ោន​។ ដូច្នេះ សូម​ផ្ដល់​គ្រាប់ពូជ​មក ដើម្បីឲ្យ​យើងខ្ញុំ​មានជីវិតរស់​ផង កុំឲ្យ​យើងខ្ញុំ​ស្លាប់​ឡើយ នោះ​ដី​ក៏​មិន​ស្ងាត់ជ្រងំ​ដែរ”។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តើ​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​ចំពោះ​លោក​ម្ចាស់ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​ផង​ដូច្នេះ​ឬ? សូម​ទិញ​យើង​ខ្ញុំ និង​ដី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ ព្រម​ទាំង​ដី​របស់​យើង​ខ្ញុំ​នឹង​នៅ​បម្រើ​ផារ៉ោន។ សូមផ្ដល់​ពូជ​មក​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រស់​នៅ កុំ​ឲ្យ​ស្លាប់ ហើយ​កុំ​ឲ្យ​ដី​នៅ​ចោល​ទទេ​ផង»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក​ម្ចាស់​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​លោក​ម្ចាស់​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី‌ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ព្រះចៅ​ផារ៉ោន ហើយ​ដី‌ធ្លី​របស់​យើង​ខ្ញុំ​ក៏​ទៅ​ជា​កម្មសិទ្ធិ​របស់​ស្ដេច​ដែរ។ សូម​លោក​ម្ចាស់​ផ្ដល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្ដី​ស្លាប់ កុំ​ឲ្យ​ដី‌ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​ចៅ‌ហ្វាយ​ឡើយ។ បើ​អត់​ពី​យើង​ខ្ញុំ ដី​ធ្លី​របស់​យើង​ខ្ញុំ​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ។ ដូច្នេះ សូម​ចៅ‌ហ្វាយ​ទិញ​ទាំង​យើង​ខ្ញុំ ទាំង​ដី​ធ្លី​របស់​យើង​ខ្ញុំ ជា​ថ្នូរ​នឹង​ស្បៀង​អាហារ​ទៅ។ យើង​ខ្ញុំ​នឹង​ទៅ​ជា​ទាសករ​របស់​ស្តេច​ហ្វៀរ៉អ៊ូន ហើយ​ដី​ធ្លី​របស់​យើង​ខ្ញុំ ក៏​ទៅ​ជា​កម្ម‌សិទ្ធិ​របស់​ស្តេច​ដែរ។ សូម​ចៅ‌ហ្វាយ​ផ្តល់​ពូជ​ស្រូវ​ឲ្យ​យើង​ខ្ញុំ​សាប​ព្រោះ ដើម្បី​ឲ្យ​យើង​ខ្ញុំ​បាន​រួច​ជីវិត​ផុត​ពី​សេចក្តី​ស្លាប់ កុំ​ឲ្យ​ដី​ធ្លី​របស់​យើង​ក្លាយ​ទៅ​ជា​ទី​រហោ‌ស្ថាន»។

សូមមើលជំពូក



លោកុ‌ប្បត្តិ 47:19
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្បៀង​អាហារ​នោះ នឹង​បាន​បំរុង​ទុក​សំរាប់​ស្រុក​អំណត់​ទាំង​៧​ឆ្នាំ​ដែល​ត្រូវ​មក​ក្នុង​ស្រុក​អេស៊ីព្ទ ដើម្បី​កុំ​ឲ្យ​ស្រុក​នេះ​ត្រូវ​វិនាស​ទៅ​ដោយ‌សារ​អំណត់​នោះ​ឡើយ។


រួច​កាល​ប្រាក់​ស្រុក​អេស៊ីព្ទ នឹង​ស្រុក​កាណាន​បាន​អស់​ហើយ​នោះ​ពួក​សាសន៍​អេស៊ីព្ទ​ទាំង​អស់ ក៏​មក​ឯ​យ៉ូសែប​អង្វរ​ថា សូម​ចែក​ស្បៀង​អាហារ​ដល់​យើង​ខ្ញុំ​ផង ដ្បិត​ត្រូវ​ឲ្យ​យើង​ខ្ញុំ​ស្លាប់​នៅ​មុខ​លោក ដោយ​ព្រោះ​តែ​ខ្វះ​ប្រាក់​ឬ​អី


ដល់​ផុត​ពី​ឆ្នាំ​នោះ​ទៅ ចូល​មក​ឆ្នាំ​ថ្មី​ទៀត នោះ​គេ​មក​ឯ​យ៉ូសែប​អង្វរ​ថា យើង​ខ្ញុំ​មិន​លាក់‌បាំង​នឹង​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ទេ ដ្បិត​ប្រាក់​របស់​យើង​ខ្ញុំ​អស់​រលីង​ហើយ ឯ​ហ្វូង​សត្វ​ទាំង​អស់​សោត​ក៏​បាន​ទៅ​លោក​ម្ចាស់​ដែរ គ្មាន​សល់​អ្វី​នៅ​មុខ​លោក​ម្ចាស់​នៃ​យើង​ខ្ញុំ​ឡើយ នៅ​សល់​តែ​ខ្លួន​យើង​ខ្ញុំ​នឹង​ដី​របស់​យើង​ខ្ញុំ​ប៉ុណ្ណោះ


យ៉ូសែប​ក៏​ទិញ​ដី នៅ​ស្រុក​អេស៊ីព្ទ​ទាំង​អស់​ថ្វាយ​ផារ៉ោន ដ្បិត​ពួក​សាសន៍​អេស៊ីព្ទ​គេ​លក់​ស្រែ​ចំការ​រៀង​ខ្លួន​ពី​ព្រោះ​គេ​អត់​ជា​ខ្លាំង ស្រុក​នោះ​ក៏​ទៅ​ជា​របស់​ផង​ផារ៉ោន​ទាំង​អស់


សាតាំង​ទូល​តប​ថា ស្បែក​ឲ្យ​ធួន​នឹង​ស្បែក​ចុះ មនុស្ស​នឹង​សុខ​ចិត្ត​លះ‌បង់​ទាំង​អស់​ចោល ដើម្បី​ឲ្យ​បាន​ជីវិត​គង់​នៅ


បណ្តាជន​របស់​នាង​កំពុង​តែ​ថ្ងូរ គេ​រក​អាហារ គេ​បាន​ឲ្យ​របស់​ដែល​គាប់​ចិត្ត​ខ្លួន​ទាំង​ប៉ុន្មាន ផ្តូរ​នឹង​អាហារ សំរាប់​ចំរើន​កំឡាំង​ឡើង​វិញ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទត​មើល ដ្បិត​ខ្ញុំ​ម្ចាស់​បាន​ត្រឡប់​ជា​ទាប​ថោក​ហើយ។


យើង​ខ្ញុំ​បាន​ហុច​ដៃ​ទៅ​ឯ​ពួក​សាសន៍​អេស៊ីព្ទ នឹង​ពួក​សាសន៍​អាសស៊ើរ​ផង ដើម្បី​ឲ្យ​បាន​អាហារ​បរិភោគ


យើង​ខ្ញុំ​បាន​អាហារ​មក ដោយ​ប្រថុយ​ជីវិត​ចំពោះ​ដាវ​នៅ​ទី​រហោ‌ស្ថាន


ដ្បិត​បើ​មនុស្ស​ណា​នឹង​បាន​លោកីយ​ទាំង​មូល តែ​បាត់​ព្រលឹង​ទៅ នោះ​តើ​មាន​ប្រយោជន៍​អ្វី​ដល់​អ្នក​នោះ ឬ​តើ​មនុស្ស​នឹង​យក​អ្វី​ទៅ​ដូរ ឲ្យ​បាន​ព្រលឹង​ខ្លួន​វិញ