ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 36:5 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នាង​អ័ហូ‌លី‌បាម៉ា​ក៏​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ នោះ​ជា​កូន​របស់​អេសាវ​ដែល​បាន​កើត​ឡើង​ដល់​គាត់​នៅ​ស្រុក​កាណាន

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​អ័ហូលីបាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរ៉ា​។ អ្នកទាំងនេះ​ហើយ ជា​កូនប្រុស​របស់​អេសាវ​ដែល​កើតមក​ដល់​គាត់​នៅ​ដែនដី​កាណាន​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នាង​អ័ហូលី‌បាម៉ា​បង្កើត​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ហើយ​នាង​អហូលី‌បាម៉ា​បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ​ជា​កូន​របស់​លោក​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

សូមមើលជំពូក

អាល់គីតាប

ហើយ​អហូលី‌បាម៉ា បង្កើត​បាន​យេអ៊ូស យ៉ាឡាម និង​កូរេ។ អ្នក​ទាំង​នេះ ជា​កូន​របស់​អេសាវ ដែល​កើត​នៅ​ស្រុក​កាណាន។

សូមមើលជំពូក



លោកុ‌ប្បត្តិ 36:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ក្នុង​កាល​ដែល​ចាស់‌ជរា ហើយ​ស្កប់​ចិត្ត​នឹង​អាយុ​ខ្លួន​ផង អ៊ីសាក​ក៏​ផុត​ដង្ហើម​ស្លាប់​ទៅ ហើយ​បាន​ប្រមូល​ទៅ​មូល​នឹង​ញាតិ​របស់​គាត់ រួច​អេសាវ នឹង​យ៉ាកុប​ជា​កូន​ក៏​បញ្ចុះ​សព​ទៅ។


ហើយ​អ័ហូ‌លី‌បាម៉ា ជា​កូន​អ័ន៉ា​ដែល​ជា​កូន​ស៊ីបៀន​ប្រពន្ធ​អេសាវ នាង​បង្កើត​យេអ៊ូស យ៉ាឡាម នឹង​កូរេ​ឲ្យ​អេសាវ។


នេះ​ជា​មេ​ក្នុង​ពួក​កូន​ចៅ​អ័ហូ‌លី‌បាម៉ា ប្រពន្ធ​របស់​អេសាវ គឺ​យេអ៊ូស​១ យ៉ាឡាម​១ ហើយ​នឹង​កូរេ​១ នោះ​ជា​ពួក​មេ​ដែល​កើត​ពី​អ័ហូ‌លី‌បាម៉ា កូន​អ័ន៉ា ប្រពន្ធ​អេសាវ


ឯ​អ័ដា នាង​បង្កើត​អេលី‌ផាស​ឲ្យ​អេសាវ ហើយ​បាសម៉ាត​នាង​បង្កើត​រេហួល


រួច​អេសាវ​គាត់​នាំ​ប្រពន្ធ នឹង​កូន​ប្រុស​កូន​ស្រី​របស់​គាត់ ព្រម​ទាំង​ពួក​អ្នក​នៅ​ផ្ទះ​គាត់​ទាំង​អស់ នឹង​ហ្វូង​សត្វ ហើយ​នឹង​របស់​ទ្រព្យ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​កាល​នៅ​ស្រុក​កាណាន ចេញ​ទៅ​នៅ​ស្រុក​មួយ​ឃ្លាត​ពី​យ៉ាកុប​ជា​ប្អូន


ឯ​កូន​របស់​អេសាវ គឺ​អេលី‌ផាស រេហួល យេអ៊ូស យ៉ាឡាម នឹង​កូរេ