ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
លោកុប្បត្តិ 36:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯអ័ដា នាងបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតនាងបង្កើតរេហួល ព្រះគម្ពីរខ្មែរសាកល អ័ដាបង្កើតអេលីផាសឲ្យអេសាវ ហើយបាសម៉ាតបង្កើតរេហួល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងអ័ដាបង្កើតអេលីផាសឲ្យលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងអដាបង្កើតបានអេលីផាសជូនលោកអេសាវ នាងបាសម៉ាតបង្កើតរេហួល អាល់គីតាប អដាបង្កើតបានអេលីផាស ជូនអេសាវ បាសម៉ាត បង្កើតរេហូល |
ឯអេសាវ កាលគាត់យកនាងយូឌីតជាកូនបេរីសាសន៍ហេត ហើយនាងបាសម៉ាតជាកូនអេឡូនសាសន៍ហេត ធ្វើជាប្រពន្ធ នោះគាត់មានអាយុ៤០ឆ្នាំហើយ
នាងអ័ហូលីបាម៉ាក៏បង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេ នោះជាកូនរបស់អេសាវដែលបានកើតឡើងដល់គាត់នៅស្រុកកាណាន
រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
លុះកាលនាងទាំងនោះទៅដល់រេហួលជាឪពុកខ្លួន នោះលោកសួរថា ថ្ងៃនេះដូចម្តេចបានជាឯងរាល់គ្នាត្រឡប់មកជាឆាប់ម៉្លេះ
រីឯម៉ូសេលោកជំរាបហូបាប់ កូនរេហួល សាសន៍ម៉ាឌាន ដែលជាឪពុកក្មេកលោកថា យើងខ្ញុំធ្វើដំណើរទៅឯកន្លែង ដែលព្រះយេហូវ៉ាបានមានបន្ទូលថា អញនឹងឲ្យស្រុកនេះដល់ឯងរាល់គ្នា ដូច្នេះ សូមអញ្ជើញទៅជាមួយនឹងយើងខ្ញុំចុះ នោះនឹងមានប្រយោជន៍ដល់លោកឪពុក ដ្បិតព្រះយេហូវ៉ាបានមានបន្ទូលសេចក្ដីយ៉ាងល្អ ពីដំណើរសាសន៍អ៊ីស្រាអែល