លោកុប្បត្តិ 36:34 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូបាប់ក៏សុគតទៅ រួចហ៊ូសាមពីស្រុកពួកថេម៉ាន បានសោយរាជ្យជំនួសទ្រង់ ព្រះគម្ពីរខ្មែរសាកល យ៉ូបាប់ក៏សោយទិវង្គត នោះហ៊ូសាមពីស្រុកថេម៉ានបានឡើងសោយរាជ្យជំនួសទ្រង់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទយ៉ូបាប់សុគតទៅ រួចព្រះបាទហ៊ូសាមពីស្រុកពួកថេម៉ាន បានឡើងគ្រងរាជ្យជំនួស។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទយ៉ូបាបសោយទិវង្គតទៅ ព្រះបាទហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស អាល់គីតាប ស្តេចយ៉ូបាបស្លាប់ទៅ ស្តេចហ៊ូសាំ ជាអ្នកស្រុកថេម៉ាន បានឡើងគ្រងរាជ្យជំនួស |
នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១
ហ៊ូសាមក៏សុគតទៅ រួចហាដាឌ់ជាកូនបេដាឌ់ ដែលបានវាយពួកម៉ាឌាន នៅវាលស្រុកម៉ូអាប់បានសោយរាជ្យជំនួសទ្រង់ឡើង ហើយទីក្រុងទ្រង់ គឺអាវីត
រីឯមិត្រសំឡាញ់របស់យ៉ូបទាំង៣នាក់ កាលបានឮនិយាយពីសេចក្ដីអាក្រក់ទាំងនោះ ដែលកើតដល់លោក នោះគេក៏មកពីលំនៅរបស់គេរៀងខ្លួន គឺអេលីផាស ជាសាសន៍ថេម៉ាន១ ប៊ីលដាឌ ជាសាសន៍ស៊ូអា១ នឹងសូផារ ជាសាសន៍ន៉ាអាម៉ា១ គេសន្មតគ្នានឹងមករួមទុក្ខជាមួយ ហើយជួយឲ្យលោកក្សាន្តចាកទុក្ខ
ពីសាសន៍អេដំម។ ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានបន្ទូលដូច្នេះថា តើគ្មានប្រាជ្ញានៅក្នុងក្រុងថេម៉ានទៀតទេឬ តើសេចក្ដីប្រឹក្សាបានសូន្យបាត់ពីពួកមនុស្សឆ្លៀវឆ្លាតឬអី តើប្រាជ្ញារបស់គេបានរលាយបាត់ទៅឬ
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ាទ្រង់មានបន្ទូលដូច្នេះថា អញនឹងលូកដៃទៅលើស្រុកអេដំមដែរ ក៏នឹងកាត់ទាំងមនុស្ស នឹងសត្វចេញទៅផង ហើយនឹងធ្វើឲ្យស្រុកនោះស្ងាត់ច្រៀប ចាប់តាំងពីក្រុងថេម៉ាន ទៅដល់ដេដាន់ គេនឹងដួលស្លាប់ដោយដាវ