អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី
លោកុប្បត្តិ 36:24 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះជាកូនចៅស៊ីបៀន គឺអៃយ៉ា ហើយអ័ន៉ា គឺអ័ន៉ានេះដែលប្រទះឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងកាលដែលកំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុកខ្លួន ព្រះគម្ពីរខ្មែរសាកល ទាំងនេះជាពួកកូនប្រុសរបស់ស៊ីបៀន គឺអ័យ៉ា និងអ័ណា។ អ័ណានេះហើយ ដែលរកឃើញប្រភពទឹកក្ដៅនៅទីរហោស្ថាន ពេលគាត់ឃ្វាលលាឲ្យស៊ីបៀនឪពុករបស់គាត់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះជាកូនចៅរបស់ស៊ីបៀន គឺអៃយ៉ា និងអ័ណា។ អ័ណានេះហើយដែលរកឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រីឯកូនចៅរបស់ស៊ីបៀនមានឈ្មោះ អៃយ៉ា និងអណា គឺលោកអណានេះហើយដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់លោកស៊ីបៀន ជាឪពុក។ អាល់គីតាប រីឯកូនចៅរបស់ស៊ីបៀន មានឈ្មោះ អៃយ៉ា និងអណា គឺអណានេះហើយ ដែលបានរកឃើញប្រភពទឹកនៅវាលរហោស្ថាន ក្នុងពេលដែលគាត់កំពុងតែឃ្វាលលារបស់ ស៊ីបៀន ជាឪពុក។ |
អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី
ពួកអ្នកបំរើរបស់អាប់សាឡំម ក៏ធ្វើដល់អាំណូនតាមបង្គាប់របស់ចៅហ្វាយខ្លួន រួចពួកបុត្រាស្តេចគ្រប់អង្គក៏ក្រោកឡើង ជិះលាកាត់រៀងអង្គរត់ទៅ។
រីឯអាប់សាឡំម ទ្រង់ប្រទះនឹងពួកពលទ័ពខាងដាវីឌ គ្រានោះ ទ្រង់កំពុងគង់លើលាកាត់ សត្វជំនិះក៏ទៅក្រោមមែកដើមម៉ៃសាក់ដែលសាងញ៉ាង នោះព្រះសិរក៏ទាក់ជាប់នៅនឹងមែកឈើ ព្យួរផុតពីដីឡើង ឯលាកាត់ដែលទ្រង់គង់ក៏ដើរបង្ហួសទៅ
ដូច្នេះ សាដុក ដ៏ជាសង្ឃ ណាថាន់ ជាហោរាបេណាយ៉ា ជាកូនយេហូយ៉ាដា ហើយពួកកេរេធីម នឹងពួកពេលេធីម គេក៏បញ្ជិះសាឡូម៉ូននៅលើលាកាត់របស់ស្តេចដាវីឌ នាំចុះទៅដល់គីហុន
ទ្រង់បានចាត់សាដុកដ៏ជាសង្ឃ ហោរាណាថាន់ បេណាយ៉ា ជាកូនយេហូយ៉ាដា ព្រមទាំងពួកកេរេធីម នឹងពួកពេលេធីមផង ឲ្យទៅបញ្ជិះសាឡូម៉ូនលើលាកាត់របស់ស្តេច
បណ្តាមនុស្សទាំងប៉ុន្មាន ក៏ដឹកស្រូវឱក នឹងចំបើងសំរាប់សេះ នឹងសត្វជំនិះផ្សេងៗ មកដល់កន្លែងដែលពួកនាយកទាំងនោះតាំងនៅ តាមដែលលោកបង្គាប់រៀងខ្លួន។
ស៊ីតរ៉ាយ ដែលនៅស្រុកសារ៉ុន ជាអ្នកត្រួតលើហ្វូងសត្វ ដែលរកស៊ីនៅស្រុកសារ៉ុន ហើយសាផាត កូនអ័ឌឡាយ ជាអ្នកត្រួតលើហ្វូងសត្វ ដែលនៅច្រកភ្នំទាំងប៉ុន្មាន
ត្រូវឲ្យឯងរាល់គ្នាកាន់តាមអស់ទាំងច្បាប់របស់អញ មិនត្រូវឲ្យសត្វឯងជាន់សត្វញីណាខុសពូជគ្នាឡើយ ក៏មិនត្រូវព្រោះពូជ២យ៉ាងនៅស្រែចំការឯងដែរ ហើយមិនត្រូវស្លៀកពាក់អ្វី ដែលលាយដោយអំបោះ២យ៉ាងឡើយ
ឯសេចក្ដីវេទនារបស់សេះ លាកាត់ អូដ្ឋ លា នឹងសត្វទាំងអស់ ដែលនៅក្នុងទីបោះទ័ព នឹងបានដូច្នោះដែរ គឺដូចជាអាសន្នរោគ។
(ពីដើមសាសន៍អេមីមបាននៅស្រុកនោះ ជាសាសន៍មានគ្នាច្រើន ហើយមានមាឌធំខ្ពស់ ដូចជាសាសន៍អ័ណាក់