នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។
លោកុប្បត្តិ 36:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសាវគាត់យកប្រពន្ធក្នុងពួកកូនស្រីស្រុកកាណាន គឺអ័ដា ជាកូនអេឡូន សាសន៍ហេត ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនសាសន៍ហេវី ព្រះគម្ពីរខ្មែរសាកល អេសាវបានយកប្រពន្ធពីស្រីកាណាន គឺអ័ដាកូនស្រីរបស់អេឡូនជនជាតិហេត និងអ័ហូលីបាម៉ាដែលជាកូនស្រីរបស់អ័ណា និងជាចៅស្រីរបស់ស៊ីបៀនជនជាតិហេវី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាវបានយកប្រពន្ធពីពួកកូនស្រីស្រុកកាណាន គឺនាងអ័ដា ជាកូនស្រីរបស់អេឡូន សាសន៍ហេត នាងអ័ហូលីបាម៉ា កូនស្រីរបស់អ័ណា អ័ណាជាកូនប្រុស របស់ស៊ីបៀន សាសន៍ហេវី ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកអេសាវបានយកស្រីៗសាសន៍កាណានមកធ្វើជាភរិយា គឺមាននាងអដា ជាកូនរបស់លោកអេឡូន ជនជាតិហេត នាងអហូលីបាម៉ា ជាកូនរបស់លោកអណា ហើយត្រូវជាចៅរបស់លោកស៊ីបៀន ជនជាតិហេវី អាល់គីតាប អេសាវបានយកស្រីៗសាសន៍កាណាន មកធ្វើជាភរិយា គឺមានអដា ជាកូនរបស់អេឡូន ជនជាតិហេត អហូលីបាម៉ា ជាកូនរបស់អណា ហើយត្រូវជាចៅរបស់ស៊ីបៀន ជនជាតិហេវី |
នោះរេបិកានិយាយទៅអ៊ីសាកថា ខ្ញុំមិនចង់រស់នៅទៀតទេ ដោយព្រោះកូនស្រីនៃសាសន៍ហេតទាំងនេះបើកាលណាយ៉ាកុបយកប្រពន្ធ ក្នុងពួកកូនស្រីសាសន៍ហេត ដូចជាពួកកូនស្រីស្រុកនេះដែរ នោះតើឲ្យខ្ញុំនៅរស់ធ្វើអ្វីទៀត។
នោះគាត់ទៅឯអ៊ីសម៉ាអែល យកនាងម៉ាហាឡាត់ ប្អូននេបាយ៉ូត ជាកូនអ៊ីសម៉ាអែល ចៅអ័ប្រាហាំមកធ្វើជាប្រពន្ធថែមទៀត។
ហើយអ័ហូលីបាម៉ា ជាកូនអ័ន៉ាដែលជាកូនស៊ីបៀនប្រពន្ធអេសាវ នាងបង្កើតយេអ៊ូស យ៉ាឡាម នឹងកូរេឲ្យអេសាវ។
នេះជាកូនចៅស៊ីបៀន គឺអៃយ៉ា ហើយអ័ន៉ា គឺអ័ន៉ានេះដែលប្រទះឃើញក្បាលទឹកក្តៅនៅទីរហោស្ថាន ក្នុងកាលដែលកំពុងតែឃ្វាលលារបស់ស៊ីបៀនជាឪពុកខ្លួន
នោះគាត់និយាយថា កាណានត្រូវបណ្តាសាហើយ វានឹងត្រូវធ្វើជាអ្នកបំរើដល់ពួកបាវរបស់បងប្អូនវា