ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
លោកុប្បត្តិ 36:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូរេ១ កាថាម១ នឹងអាម៉ាលេក១ នោះជាពួកមេដែលកើតពីអេលីផាស នៅស្រុកអេដំម សុទ្ធតែកូនចៅរបស់អ័ដាទាំងអស់។ ព្រះគម្ពីរខ្មែរសាកល មេដឹកនាំកូរ៉ា មេដឹកនាំកាថាម និងមេដឹកនាំអាម៉ាលេក។ អ្នកទាំងនេះហើយ ជាមេដឹកនាំរបស់អេលីផាសនៅដែនដីអេដំ ពួកគេជាកូនចៅរបស់អ័ដា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូរេ កាថាម និងអាម៉ាឡេក។ អ្នកទាំងនេះជាពូជអំបូរដែលកើតពីអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែកូនចៅរបស់នាងអ័ដា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកកូរេ លោកកាថាម លោកអាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់នាងអដា។ អាល់គីតាប កូរេ កាថាម អាម៉ាឡេក។ អ្នកទាំងនេះត្រូវជាមេកន្ទ្រាញនៃអំបូរអេលីផាស នៅស្រុកអេដុម ហើយសុទ្ធតែជាកូនចៅរបស់អដា។ |
ឯធីមណាជាប្រពន្ធចុងរបស់អេលីផាសកូនអេសាវ នាងបង្កើតអាម៉ាលេកឲ្យអេលីផាស នោះសុទ្ធតែជាកូនចៅរបស់អ័ដាប្រពន្ធអេសាវទាំងអស់
នេះជាមេក្នុងពួកកូនចៅអេសាវទាំងប៉ុន្មាន គឺក្នុងកូនចៅអេលីផាសជាកូនច្បងរបស់អេសាវ មានថេម៉ាន១ អូម៉ារ១ សេផូរ១ កេណាស១
នេះជាមេក្នុងពួកកូនចៅរេហួល កូនអេសាវ គឺណាហាត់១ សេរ៉ាស១ សាំម៉ា១ ហើយនឹងមីសសា១ នោះជាពួកមេដែលកើតពីរេហួលនៅស្រុកអេដំម សុទ្ធតែជាកូនចៅរបស់បាសម៉ាតប្រពន្ធអេសាវទាំងអស់។
ពួកមេនៃសាសន៍អេដំមមានសេចក្ដីភាន់ភាំង អស់ទាំងមនុស្សខ្លាំងពូកែក្នុងសាសន៍ម៉ូអាប់ក៏មានសេចក្ដីភ័យញ័រ ហើយអស់ទាំងមនុស្សដែលនៅស្រុកកាណានក៏ស្លុតចិត្ត