ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 34:22 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ដែល​គេ​នឹង​ព្រម​នៅ​ជា​មួយ​នឹង​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​១ នោះ​លុះ​ត្រា​តែ​កាល​ណា​ពួក​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មានតែ​ល័ក្ខខ័ណ្ឌមួយនេះ​ប៉ុណ្ណោះ ទើប​អ្នក​ទាំងនោះ​នឹង​ព្រម​តាម​ពួកយើង​ដើម្បី​រស់នៅ​ជាមួយ​ពួកយើង ហើយ​ក្លាយជា​ប្រជាជាតិ​តែមួយ គឺ​មនុស្សប្រុស​ទាំងអស់​ក្នុងចំណោម​ពួកយើង​ត្រូវ​ទទួលពិធីកាត់ស្បែក ដូចដែល​ពួកគេ​បាន​ទទួលពិធីកាត់ស្បែក​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ ដែល​គេ​នឹង​ព្រម​នៅ​ជា‌មួយ​យើង ហើយ​ត្រឡប់​ជា​សាសន៍​តែ​មួយ​នោះ លុះ​ត្រា​តែ​កាល​ណា​ប្រុសៗ​ទាំង​អស់​ខាង​យើង​បាន​កាត់​ស្បែក​ដូច​ជា​គេ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​ពួក​យើង​កាត់​ស្បែក​ដូច​ពួក​គេ​ដែរ។

សូមមើលជំពូក

អាល់គីតាប

ក៏​ប៉ុន្តែ ពួក​គេ​សុខ​ចិត្ត​រស់​នៅ​ជា​មួយ​យើង និង​ចូល​ជា​សាសន៍​តែ​មួយ​បាន ទាល់​តែ​ប្រុសៗ​ទាំង​អស់ ក្នុង​ចំណោម​ពួក​យើង​ខតាន់​ដូច​ពួក​គេ​ដែរ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 34:22
3 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​សេចក្ដី​សញ្ញា​របស់​អញ ដែល​ឯង នឹង​ពូជ​ឯង​ត្រូវ​កាន់​ចំពោះ​អញ​ត​រៀង​ទៅ​គឺ​ថា គ្រប់​ទាំង​ប្រុសៗ​ក្នុង​ពួក​ឯង ត្រូវ​តែ​កាត់​ស្បែក


មនុស្ស​ទាំង​នោះ​គេ​មាន​សេចក្ដី​មេត្រី​នឹង​យើង​ទេ ដូច្នេះ​ចូរ​ឲ្យ​គេ​អាស្រ័យ​នៅ​ក្នុង​ស្រុក​នឹង​ធ្វើ​ជំនួញ​ជួញ​ប្រែ​ចុះ ដ្បិត​មើល ស្រុក​នេះ​ធំ​ល្មម​ឲ្យ​គេ​នៅ​បាន ចូរ​យើង​យក​កូន​ស្រី​របស់​គេ​មក​ធ្វើ​ជា​ប្រពន្ធ ហើយ​ឲ្យ​កូន​ស្រី​របស់​ពួក​យើង​ទៅ​គេ​ដែរ


ដូច្នេះ តើ​ហ្វូង​គោ ទ្រព្យ​សម្បត្តិ នឹង​សត្វ​របស់​គេ​ទាំង​អស់​មិន​ត្រឡប់​មក​ជា​របស់​ផង​យើង​ទេ​ឬ​អី ចូរ​យើង​គ្រាន់​តែ​ព្រម​តាម​គេ​ប៉ុណ្ណោះ នោះ​គេ​នឹង​នៅ​ជា​មួយ​នឹង​យើង​ហើយ