លោកុប្បត្តិ 33:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះនៅថ្ងៃនោះឯង អេសាវក៏ត្រឡប់វិលតាមផ្លូវទៅឯស្រុកសៀរវិញទៅ ព្រះគម្ពីរខ្មែរសាកល ដូច្នេះនៅថ្ងៃនោះ អេសាវក៏ត្រឡប់ទៅវិញតាមផ្លូវរបស់គាត់ទៅសៀរ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃដដែលនោះ លោកអេសាវក៏វិលត្រឡប់តាមផ្លូវ ទៅឯស្រុកសៀរវិញទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃដដែលនោះ លោកអេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ អាល់គីតាប នៅថ្ងៃដដែលនោះ អេសាវវិលត្រឡប់ទៅស្រុកសៀរវិញ។ |
នោះអេសាវនិយាយថា បើដូច្នោះឲ្យអញទុកពួកអញខ្លះនៅជាមួយនឹងឯងដែរឬ តែគាត់ប្រកែកថា មិនថ្វីទេ សូមឲ្យខ្ញុំបានប្រកបដោយគុណបងចុះ
ហើយយ៉ាកុបគាត់ក៏ដើរដំណើរទៅដល់ស៊ុកូត រួចគាត់ធ្វើផ្ទះសំរាប់ខ្លួន នឹងក្រោលសំរាប់ហ្វូងសត្វ ហេតុនោះបានជាគាត់ហៅកន្លែងនោះថា ស៊ុកូត។
ដូច្នេះពួកមេលើសាសន៍ភីលីស្ទីនក៏ឡើងទៅបបួលនាងថា ចូរលួងលោមវាមើល ដែលវាមានកំឡាំងខ្លាំងម៉្លេះពីណាមក ហើយធ្វើដូចម្តេចឲ្យយើងឈ្នះវា ដើម្បីនឹងចាប់ចងបង្ក្រាបវាទៅបាន នោះយើងគ្រប់គ្នានឹងឲ្យប្រាក់១១០០ម្នាក់ដល់នាង