ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលដំរង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ
លោកុប្បត្តិ 29:23 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ពេលយប់ ឡាបាន់ប្តូរយកលេអាជាកូនច្បងទៅឲ្យគាត់ នោះគាត់ក៏ចូលទៅឯនាង ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែដល់ពេលល្ងាច គាត់យកលេអាកូនស្រីរបស់គាត់ឲ្យយ៉ាកុប ហើយយ៉ាកុបក៏ចូលទៅឯនាង។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ នៅពេលយប់ លោកឡាបាន់បានយកនាងលេអាទៅឲ្យលោកយ៉ាកុប ហើយលោកក៏ចូលទៅឯនាង។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលល្ងាច គាត់នាំនាងលេអាទៅផ្សំដំណេកជាមួយលោកយ៉ាកុប។ អាល់គីតាប នៅពេលល្ងាច គាត់នាំលេអាទៅផ្សំដំណេកជាមួយយ៉ាកកូប។ |
ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលដំរង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ
តើគាត់មិនរាប់យើងទុកដូចជាអ្នកដទៃទេឬអី ដ្បិតគាត់បានលក់យើង ហើយស៊ីបង្ហិនប្រាក់បណ្តាការរបស់យើងអស់រលីងផង
កុំឲ្យទុកចិត្តអ្នកជិតខាង ក៏កុំឲ្យជឿមិត្រសំឡាញ់ផង សូម្បីតែនាងដែលឯងឱបនៅនាទ្រូងក៏ចូររក្សាបបូរមាត់ចំពោះនាងដែរ