Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 24:65 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

65 ហើយ​សួរ​ទៅ​បាវ​នោះ​ថា អ្នក​ណា​ន៏ ដែល​ដើរ​កាត់​វាល​ដំរង់​មក​ឯ​យើង​នោះ បាវ​នោះ​ឆ្លើយ​ថា នោះ​ហើយ​ជា​ចៅហ្វាយ​របស់​ខ្ញុំ រួច​នាង​យក​ស្បៃ​មក​បាំង​មុខ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

65 ហើយ​សួរ​បាវបម្រើ​នោះ​ថា​៖ “តើ​បុរស​ដែល​កំពុង​ដើរ​នៅ​ទីវាល​មក​ជួប​យើង​នោះ​ជា​នរណា​?”។ បាវបម្រើ​ក៏​ឆ្លើយថា​៖ “គាត់​ជា​ចៅហ្វាយ​របស់ខ្ញុំ”។ នាង​ក៏​យក​ស្បៃ​មក គ្របបាំង​ខ្លួននាង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

65 ហើយ​សួរ​ទៅ​អ្នក​បម្រើ​នោះ​ថា៖ «អ្នក​ដែល​ដើរ​កាត់​ទី​វាល​តម្រង់​មក​រក​យើង​នោះជា​អ្នក​ណា?» អ្នក​បម្រើ​នោះ​ឆ្លើយ​ថា៖ «គឺ​ចៅ‌ហ្វាយ​របស់​ខ្ញុំ»។ ដូច្នេះ នាង​ក៏​យក​ស្បៃ​មក​គ្រប​មុខ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

65 សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»

សូមមើលជំពូក ចម្លង

អាល់គីតាប

65 សួរ​អ្នក​បម្រើ​ថា៖ «អ្នក​ដែល​ឈរ​នៅ​តាម​វាល ហើយ​កំពុង​តែ​ដើរ​មក​រក​យើង​នោះ​ជា​នរណា?»

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 24:65
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ទ្រង់​ក៏​មាន​បន្ទូល​ទៅ​សារ៉ា​ថា មើល អញ​ឲ្យ​ប្រាក់​១​ពាន់​ដល់​បង​នាង សំរាប់​នឹង​បាំង​ភ្នែក​នៃ​អស់​អ្នក​ដែល​នៅ​ជា​មួយ​នឹង​នាង គឺ​យ៉ាង​នោះ​ដែល​បាន​បន្ទោស​ដល់​សារ៉ា


ឯ​រេបិកា​ក៏​ងើប​ភ្នែក​ឡើង​ដែរ កាល​បាន​ឃើញ​អ៊ីសាក នោះ​ក៏​លោត​ចុះ​ពី​លើ​អូដ្ឋ​មក


បាវ​នោះ​ក៏​រៀប‌រាប់​ប្រាប់​អ៊ីសាក ពី​គ្រប់​ទាំង​ការ​ដែល​គាត់​បាន​ធ្វើ


ដូច្នេះ​នាង​ដោះ​សំលៀក‌បំពាក់​កាន់​ទុក្ខ​ចេញ រួច​ក៏​យក​ស្បៃ​មក​គ្រលុំ​ខ្លួន​បាំង​មុខ ទៅ​អង្គុយ​នៅ​ត្រង់​ផ្លូវ​ចូល​ទៅ​ភូមិ​អេណែម​តាម​ផ្លូវ​ទៅ​ឯ​ធីមណា ដ្បិត​នាង​ឃើញ​ថា​សេឡា​បាន​ធំ​ហើយ តែ​មិន​ទាន់​ឲ្យ​នាង​ទៅ​ធ្វើ​ជា​ប្រពន្ធ​នៅ​ឡើយ


កញ្ចក់ អាវ​សារូ មួក នឹង​ក្រមា​របស់​គេ​ចេញ


ចូរ​យក​ត្បាល់​កិន ហើយ​កិន​ម្សៅ​ទៅ ត្រូវ​ឲ្យ​ដោះ​ស្បៃ​ឯង​ចេញ ហើយ​បក​សំលៀក​ឯង​ចុះ ចូរ​សើយ​សំពត់​ឯង​ឡើង​លុយ​កាត់​ទន្លេ​ទៅ


ហេតុ​នោះ​ត្រូវ​ឲ្យ​ពួក​ស្ត្រី​មាន​ទី​សំគាល់​ពី​អំណាច​របស់​ប្ដី នៅ​លើ​ក្បាល​ខ្លួន ដោយ​ព្រោះ​ពួក​ទេវតា


ឯ​ពួក​ស្រីៗ នោះ​ខ្ញុំ​ក៏​ចង់​ឲ្យ​គេ​តែង​ខ្លួន​តាម​បែប​គួរ​សម ឲ្យ​ចេះ​អៀន​ខ្លួន ហើយ​ដឹង​ប្រមាណ​ខ្លួន មិន​មែន​ជា​អ្នក​តែង​ខ្លួន ដោយ​ក្រង​សក់ ឬ​ពាក់​មាស កែវ‌មុក្តា ឬ​សំលៀក‌បំពាក់​យ៉ាង​ថ្លៃ​ពេក​នោះ​ឡើយ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម