ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​ឯង នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​ពី​នោះ​ក្នុង​ពួក​កូន​ស្រី​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​ឯង​វិញ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ចូរ​ក្រោកឡើង​ទៅ​ប៉ាដាន់-អើរ៉ាម ទៅឯ​ផ្ទះ​បេធូអែល​ឪពុក​របស់​ម្ដាយ​ឯង ហើយ​យក​ប្រពន្ធ​ពី​ទីនោះ​សម្រាប់​ខ្លួនឯង គឺ​ពី​ពួក​កូនស្រី​របស់​ឡាបាន់​បងប្រុស​របស់​ម្ដាយ​ឯង​ចុះ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ចូរ​រៀបចំ​ខ្លួន​ឡើង​ទៅ​ឯ​ផ្ទះ​បេធូ‌អែល ជា​ជីតា​ខាង​ម្តាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​យក​ប្រពន្ធ​នៅ​ទី​នោះ ពី​ពួក​កូន​ស្រី​របស់​ឡាបាន់ ឪពុក​ធំ​ខាង​ម្តាយ​របស់​កូន​វិញ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្ដាយ​របស់​កូន នៅ​ប៉ាដាន់-‌អើរ៉ាម ហើយ​រក​ប្រពន្ធ​ពី​ចំណោម​កូន​ស្រី​របស់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។

សូមមើលជំពូក

អាល់គីតាប

ចូរ​កូន​ធ្វើ​ដំណើរ​ទៅ​ស្រុក​ជីតា​ខាង​ម្តាយ​របស់​កូន នៅ​ប៉ាដាន់-អើរ៉ាម ហើយ​រក​ប្រពន្ធ ពី​ចំណោម​កូន​ស្រី​របស់​ឡាបាន់ ដែល​ត្រូវ​ជា​ឪពុក​ធំ​របស់​កូន​នោះ​វិញ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:2
16 ការដាក់ឲ្យឆ្លើយតបគ្នា  

បាវ​នោះ​ក៏​យក​អូដ្ឋ​១០​ពី​ហ្វូង​អូដ្ឋ​របស់​ចៅហ្វាយ​ខ្លួន​ចេញ​ទៅ ពី​ព្រោះ​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​របស់​ចៅហ្វាយ​គាត់ ក៏​នៅ​ក្រោម​អំណាច​គាត់​ទាំង​អស់ គាត់​ក្រោក​ឡើង​ទៅ​ឯ​ស្រុក​អើរ៉ាម​ដែល​នៅ​កណ្តាល​ទន្លេ​ទាំង​២ គឺ​ដល់​ទី​ក្រុង​របស់​ណាឃរ


រេបិកា​មាន​បង​ប្រុស​១​ឈ្មោះ​ឡាបាន់ ហើយ​ឡាបាន់​ក៏​រត់​ទៅ​ឯ​បាវ​នោះ​នៅ​ឯ​ក្រៅ​ត្រង់​អណ្តូង


គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ


នោះ​ឡាបាន់ នឹង​បេធូ‌អែល​ក៏​ឆ្លើយ​ថា ការ​នេះ​សំរេច​តែ​ពី​ព្រះ‌យេហូវ៉ា​ទេ ទោះ​បើ​យើង​ឆ្លើយ​នឹង​អ្នក ជា​អាក្រក់ ឬ​ល្អ​ក៏​ពុំ​បាន​ដែរ


ឯ​អ៊ីសាក កាល​យក​រេបិកា​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​អ្នក​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ដែល​នាង​ជា​ប្អូន​ឡាបាន់​មក​ធ្វើ​ជា​ប្រពន្ធ នោះ​គាត់​មាន​អាយុ​៤០​ឆ្នាំ​ហើយ


នោះ​អ៊ីសាក​ឲ្យ​យ៉ាកុប​ទៅ គាត់​ក៏​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដល់​ឡាបាន់​ជា​កូន​បេធូ‌អែល​សាសន៍​អើរ៉ាម ជា​បង​រេបិកា​ដែល​ជា​ម្តាយ​យ៉ាកុប ហើយ​នឹង​អេសាវ។


យ៉ាកុប​ក៏​ដើរ​ដំណើរ ទៅ​ដល់​ស្រុក​របស់​ពួក​មនុស្ស​ពី​ទិស​ខាង​កើត


នាំ​ហ្វូង​សត្វ​របស់​គាត់​ទាំង​អស់ នឹង​ទ្រព្យ​ដែល​បាន​ប្រមូល​ទាំង​ប៉ុន្មាន គឺ​ជា​ហ្វូង​សត្វ​ដែល​បាន​ពី​កាល​នៅ​ប៉ាដាន់-អើរ៉ាម ដើម្បី​ទៅ​ឯ​អ៊ីសាក ឪពុក​ខ្លួន នៅ​ស្រុក​កាណាន​វិញ


ទូលបង្គំ​មិន​គួរ​ឲ្យ​បាន​អស់​ទាំង​សេចក្ដី​សប្បុរស នឹង​អស់​ទាំង​សេចក្ដី​ស្មោះ‌ត្រង់​ដែល​ទ្រង់​បាន​ផ្តល់​មក​ទូលបង្គំ​ជា​អ្នក​បំរើ​ទ្រង់​ទេ ដ្បិត​ទូលបង្គំ​បាន​ឆ្លង​ទន្លេ​យ័រដាន់​នេះ មាន​តែ​ដំបង​១​ប៉ុណ្ណោះ តែ​ឥឡូវ​នេះ ទូលបង្គំ​បាន​កើត​ជា​២​ពួក​ហើយ


កាល​យ៉ាកុប​បាន​ចេញ​ពី​ស្រុក​ប៉ាដាន់-អើរ៉ាម​មក នោះ​គាត់​ទៅ​ដល់​ស៊ីគែម នៅ​ស្រុក​កាណាន ដោយ​សុខ‌សាន្ត ហើយ​ក៏​ដំឡើង​ត្រសាល​នៅ​មុខ​ទី​ក្រុង​នោះ


កាល​យ៉ាកុប​បាន​ត្រឡប់​មក​ពី​ប៉ាដាន់-អើរ៉ាម​ហើយ នោះ​ព្រះ‌ទ្រង់​លេច​មក​ឯ​គាត់​ម្តង​ទៀត ព្រម​ទាំង​ប្រទាន​ពរ​ដល់​គាត់


នោះ​សុទ្ធ​តែ​ជា​កូន​ចៅ​របស់​លេអា​ដែល​នាង​បាន​បង្កើត​ឲ្យ​យ៉ាកុប​នៅ​ស្រុក​ប៉ាដាន់-អើរ៉ាម ព្រម​ទាំង​ឌីណា​ជា​កូន​ស្រី​ផង ពួក​កូន​ប្រុស​កូន​ស្រី​ទាំង​នោះ​មាន​៣៣​នាក់។


ឯ​ស្រុក​កាឡាត​គេ​អាក្រក់​ទទេ ក៏​សុទ្ធ​តែ​ឥត​ប្រយោជន៍​ទាំង​អស់ នៅ​ត្រង់​គីលកាល គេ​ថ្វាយ​គោ​ជា​យញ្ញ‌បូជា អស់​ទាំង​អាសនា​របស់​គេ ប្រៀប​ដូច​ជា​ដុំ​ដី នៅ​ក្នុង​គន្លង​ស្រែ​ចំការ


ចំណែក​ឯ​យ៉ាកុប​លោក​បាន​រត់​ទៅ​ដល់​ស្រុក​អើរ៉ាម អ៊ីស្រាអែល​បាន​បំរើ​គេ ឲ្យ​បាន​ប្រពន្ធ គឺ​បាន​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​ហ្វូង​ចៀម​ឲ្យ​បាន​ប្រពន្ធ​នោះ