ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លោកុ‌ប្បត្តិ 28:1 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អ៊ីសាក​ក៏​ហៅ​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ពី​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

អ៊ីសាក​ហៅ​យ៉ាកុប​មក​ឲ្យពរ រួច​បង្គាប់​គាត់​ថា​៖ “កុំ​យក​ប្រពន្ធ​ពី​ពួក​កូនស្រី​កាណាន​ឡើយ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ រួច​ផ្តាំ​ថា៖ «កូន​មិន​ត្រូវ​យក​ប្រពន្ធ​ពី​ពួក​ស្ត្រី​សាសន៍​កាណាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​អ៊ីសាក​បាន​ហៅ​លោក​យ៉ាកុប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន​ធ្វើ​ជា​ភរិយា​ទេ។

សូមមើលជំពូក

អាល់គីតាប

អ៊ីសា‌ហាក់​បាន​ហៅ​យ៉ាកកូប​មក​ឲ្យ​ពរ ហើយ​ហាម​ថា៖ «កូន​មិន​ត្រូវ​យក​ស្ត្រី​សាសន៍​កាណាន ធ្វើ​ជា​ភរិយាទេ។

សូមមើលជំពូក



លោកុ‌ប្បត្តិ 28:1
20 ការដាក់ឲ្យឆ្លើយតបគ្នា  

អញ​នឹង​ឲ្យ​ឯង​ស្បថ​នឹង​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ស្ថាន‌សួគ៌ ហើយ​ជា​ព្រះ​នៃ​ផែនដី​ថា ឯង​នឹង​មិន​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​កណ្តាល​គេ​នេះ​ឡើយ


ចៅហ្វាយ​ខ្ញុំ​ក៏​បាន​ឲ្យ​ខ្ញុំ​ស្បថ​ដោយ​មាន​ប្រសាសន៍​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ឲ្យ​កូន​អញ​ពី​ពួក​កូន​ស្រី​សាសន៍​កាណាន ដែល​អញ​នៅ​ស្រុក​គេ​នេះ​ឡើយ


គឺ​ត្រូវ​ឲ្យ​ឯង​ទៅ​ឯ​ស្រុក​អញ នឹង​យក​ប្រពន្ធ​ឲ្យ​អ៊ីសាក​ជា​កូន​អញ ពី​ញាតិ‌សន្តាន​អញ​វិញ


រួច​រៀប​ជា​ម្ហូប​យ៉ាង​ឆ្ងាញ់​តាម​ដែល​អញ​ចូល​ចិត្ត មក​ឲ្យ​អញ​ស៊ី​ម្តង ដើម្បី​ឲ្យ​អញ​ឲ្យ​ពរ​ដល់​ឯង ក្នុង​ពេល​មុន​ដែល​អញ​ស្លាប់


នោះ​រេបិកា​និយាយ​ទៅ​អ៊ីសាក​ថា ខ្ញុំ​មិន​ចង់​រស់​នៅ​ទៀត​ទេ ដោយ​ព្រោះ​កូន​ស្រី​នៃ​សាសន៍​ហេត​ទាំង​នេះ​បើ​កាល​ណា​យ៉ាកុប​យក​ប្រពន្ធ ក្នុង​ពួក​កូន​ស្រី​សាសន៍​ហេត ដូច​ជា​ពួក​កូន​ស្រី​ស្រុក​នេះ​ដែរ នោះ​តើ​ឲ្យ​ខ្ញុំ​នៅ​រស់​ធ្វើ​អ្វី​ទៀត។


រីឯ​អេសាវ​គាត់​ឃើញ​ថា អ៊ីសាក​បាន​ឲ្យ​ពរ​ដល់​យ៉ាកុប ព្រម​ទាំង​ឲ្យ​គាត់​ទៅ​ឯ​ស្រុក​ប៉ាដាន់-អើរ៉ាម ដើម្បី​នឹង​យក​ប្រពន្ធ​ពី​នោះ​មក ហើយ​ថា ក្នុង​ខណ​ដែល​ឲ្យ​ពរ​នោះ គាត់​ក៏​ផ្តាំ​ថា កុំ​ឲ្យ​ឯង​យក​ប្រពន្ធ​ក្នុង​ពួក​កូន​ស្រី​ស្រុក​កាណាន​ឡើយ


នោះ​ទើប​យើង​ខ្ញុំ​នឹង​ឲ្យ​កូន​ស្រី​របស់​យើង​ខ្ញុំ​ដល់​ពួក​ទ្រង់ ហើយ​នឹង​យក​កូន​ស្រី​របស់​ពួក​ទ្រង់​មក​វិញ​ដែរ ដូច្នេះ យើង​ខ្ញុំ​នឹង​អាស្រ័យ​នៅ​ជា​មួយ​នឹង​ទ្រង់ ហើយ​នឹង​ត្រឡប់​ទៅ​ជា​សាសន៍​តែ​១


ចូរ​អ្នក​រាល់​គ្នា​ភ្ជាប់​ញាតិ​ពន្ធ​នឹង​ពួក​យើង ដោយ​ឲ្យ​កូន​ក្រមុំ​របស់​អ្នក​រាល់​គ្នា​ដល់​ពួក​យើង ហើយ​យក​កូន​ក្រមុំ​របស់​ពួក​យើង​ទៅ​វិញ​ចុះ


នៅ​ទី​នោះ យូដា​ឃើញ​ស្រី​ក្រមុំ​ម្នាក់​របស់​សាសន៍​កាណាន ឈ្មោះ​ស៊ូអា គាត់​ក៏​យក​នាង​នោះ ហើយ​ចូល​ទៅ​ឯ​នាង


រួច​គាត់​ឲ្យ​ពរ​ដល់​យ៉ូសែប​ថា សូម​ឲ្យ​ព្រះ​ដែល​អ័ប្រា‌ហាំ​ជា​ជីតា នឹង​អ៊ីសាក​ជា​ឪពុក​អញ បាន​ដើរ​នៅ​ចំពោះ​ទ្រង់ ជា​ព្រះ​ដែល​បាន​ចិញ្ចឹម​អញ​គ្រប់​១​ជីវិត​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ


នោះ​ជា​ពូជ​អំបូរ​អ៊ីស្រាអែល​ទាំង​១២ គឺ​សេចក្ដី​នេះ​ហើយ​ដែល​ឪពុក​គេ​បាន​ពោល​ទុក ក្នុង​កាល​ដែល​ឲ្យ​ពរ​ដល់​គេ គាត់​ឲ្យ​ពរ​ដល់​គ្រប់​គ្នា តាម​ពរ​ដែល​គួរ​ឲ្យ​ដល់​គេ​រៀង​ខ្លួន។


នោះ​ពួក​កូន​ប្រុស​របស់​ព្រះ គេ​ឃើញ​កូន​ស្រី​របស់​មនុស្ស​ថា​ជា​ស្រស់​ល្អ ក៏​យក​ធ្វើ​ជា​ប្រពន្ធ​តាម​តែ​ចិត្ត​គេ​ទៅ


ចូរ​យក​ប្រពន្ធ ហើយ​បង្កើត​កូន​ប្រុស​កូន​ស្រី ព្រម​ទាំង​រក​ប្រពន្ធ​ឲ្យ​កូន​ប្រុស​ឯង ហើយ​លើក​កូន​ស្រី​របស់​ឯង​ឲ្យ​មាន​ប្ដី​ផង ដើម្បី​ឲ្យ​បាន​បង្កើត​កូន​ប្រុស​កូន​ស្រី​ដែរ ចូរ​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង​នៅ​ទី​នោះ កុំ​ឲ្យ​ថយ​ចំនួន​ឯង​ឡើយ


នេះ​ជា​ពរ​ដែល​ម៉ូសេ ជា​អ្នក​សំណប់​របស់​ព្រះ បាន​ឲ្យ​ដល់​ពួក​កូន​ចៅ​អ៊ីស្រាអែល មុន​ដែល​លោក​ស្លាប់


រីឯ​ពូជ​អំបូរ​ម៉ាន៉ាសេ​១​ចំហៀង​នោះ លោក​ម៉ូសេ​បាន​ចែក​មរដក​ឲ្យ​នៅ​ខាង​ស្រុក​បាសាន តែ​១​ចំហៀង​ទៀត យ៉ូស្វេ​បាន​ចែក​ឲ្យ​ជា​មួយ​នឹង​បង​ប្អូន​គេ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង​លិច​វិញ មួយ​ទៀត កាល​យ៉ូស្វេ​បាន​បើក​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​លំនៅ​គេ​វិញ នោះ​ក៏​ឲ្យ​ពរ ដោយ​ពាក្យ​ថា