រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន នឹងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។
លេវីវិន័យ 8:2 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរនាំយកអើរ៉ុន នឹងពួកកូនលោក ព្រមទាំងសំលៀកបំពាក់ ប្រេងចាក់តាំង គោឈ្មោលស្ទាវ១ សំរាប់ជាដង្វាយលោះបាប ចៀមឈ្មោល២ នឹងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ចូរនាំអើរ៉ុន និងពួកកូនលោក ព្រមទាំងសម្លៀកបំពាក់ ប្រេងតាំង គោឈ្មោលស្ទាវមួយ សម្រាប់ជាតង្វាយលោះបាប ចៀមឈ្មោលពីរ និងកញ្ច្រែងនំបុ័ងឥតដំបែមកជាមួយផង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ចូរនាំអើរ៉ុន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់បូជាចារ្យ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់យញ្ញបូជារំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំប៉័ងឥតមេ អាល់គីតាប «ចូរនាំហារូន និងកូនប្រុសរបស់គាត់ទាំងអស់ ដោយយកសម្លៀកបំពាក់អ៊ីមុាំ ប្រេងសម្រាប់ធ្វើពិធីតែងតាំង ព្រមទាំងគោបាសម្រាប់ធ្វើគូរបានរំដោះបាប ចៀមឈ្មោលពីរ និងល្អីដែលដាក់នំបុ័ងឥតមេ |
រួចត្រូវឲ្យញែកអើរ៉ុន បងឯង ព្រមទាំងពួកកូនលោកផង ចេញពីពួកកូនចៅអ៊ីស្រាអែលមក ដើម្បីឲ្យគេបានធ្វើការងារជាសង្ឃនៅមុខអញ គឺទាំងអើរ៉ុន នឹងណាដាប អ័ប៊ីហ៊ូវ អេលាសារ ហើយនឹងអ៊ីថាម៉ារជាកូនលោក។
ឯពួកកូនរបស់អើរ៉ុន នោះត្រូវឲ្យឯងធ្វើអាវខ្លី នឹងខ្សែក្រវាត់ ព្រមទាំងឈ្នួតសំរាប់គេដែរ ដើម្បីជាកិត្តិយស នឹងជាភាពលំអដល់គេ
នឹងសំលៀកបំពាក់សំរាប់ការងារនៅទីបរិសុទ្ធ អស់ទាំងសំលៀកបំពាក់បរិសុទ្ធ សំរាប់អើរ៉ុនដ៏ជាសង្ឃ ហើយនឹងសំលៀកបំពាក់ទាំងអស់សំរាប់ឲ្យពួកកូនលោកធ្វើការងារជាសង្ឃ។
ឯសង្ឃត្រូវឲ្យពាក់អាវខ្លូតទេស ហើយស្លៀកខោខ្លូតទេស ទៅកើបផែះដែលភ្លើងបានឆេះដង្វាយនៅលើអាសនា ហើយដាក់នៅក្បែរអាសនាសិន
រួចម៉ូសេយកប្រេង ទៅចាក់លាបរោងឧបោសថ នឹងគ្រប់របស់ទាំងអស់ដែលនៅក្នុងរោងនោះ ញែកចេញជាបរិសុទ្ធ
លោកក៏នាំយកចៀមឈ្មោល ដែលសំរាប់ជាដង្វាយដុតមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
លោកក៏នាំយកចៀមទី២ដែលសំរាប់ពិធីតាំងជាសង្ឃមក ហើយអើរ៉ុននឹងពួកកូនទាំងប៉ុន្មានក៏ដាក់ដៃលើក្បាលចៀមនោះ រួចសំឡាប់ទៅ
ទ្រង់មិនចាំបាច់នឹងថ្វាយយញ្ញបូជាជារាល់ថ្ងៃ ដូចជាសំដេចសង្ឃ ដែលថ្វាយដោយព្រោះបាបខ្លួនជាមុនដំបូង រួចមកដោយព្រោះបាបរបស់ជនទាំងឡាយនោះទេ ដ្បិតទ្រង់បានថ្វាយយញ្ញបូជានោះ១ដងជាសំរេច គឺក្នុងកាលដែលទ្រង់ថ្វាយព្រះអង្គទ្រង់នោះឯង