Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 39:41 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

41 នឹង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ អស់​ទាំង​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន​ដ៏​ជា​សង្ឃ ហើយ​នឹង​សំលៀក‌បំពាក់​ទាំង​អស់​សំរាប់​ឲ្យ​ពួក​កូន​លោក​ធ្វើ​ការ‌ងារ​ជា​សង្ឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

41 សម្លៀក‌បំពាក់​សម្រាប់​ការ‌ងារ​នៅ​ទី​បរិសុទ្ធ សម្លៀក‌បំពាក់​បរិសុទ្ធ​សម្រាប់​សង្ឃ​អើរ៉ុន និង​សម្លៀក‌បំពាក់​សម្រាប់​ពួក​កូន​របស់​លោក ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​សង្ឃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

41 សម្លៀក‌បំពាក់​ពិធី​បុណ្យ​ដែល​សម្រាប់​ប្រើ​ក្នុង​ទីសក្ការៈ សម្លៀក‌បំពាក់​សក្ការៈ​របស់​មហា​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​របស់​លោក ដែល​ត្រូវ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។

សូមមើលជំពូក ចម្លង

អាល់គីតាប

41 សម្លៀក​បំពាក់​ពិធី​បុណ្យ ដែល​សម្រាប់​ប្រើ​ក្នុង​ទី​សក្ការៈ សម្លៀក​បំពាក់​សក្ការៈ​របស់​មូស្ទី​ហារូន និង​សម្លៀក​បំពាក់​កូន​ប្រុស​របស់​គាត់ ដែល​ត្រូវ​បំពេញ​មុខ​ងារ​ជា​អ៊ីមុាំ។

សូមមើលជំពូក ចម្លង




និក្ខមនំ 39:41
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ត្រូវ​ឲ្យ​ធ្វើ​សំលៀក‌បំពាក់​បរិសុទ្ធ សំរាប់​អើរ៉ុន បង​ឯង សំរាប់​ជា​កិត្តិយស ហើយ​នឹង​ភាព​លំអ


ត្រូវ​យក​ខ្សែ​ខៀវ​ចង​ក្រវិល​នៃ​ប្រដាប់​បាំង​ទ្រូង ភ្ជាប់​នឹង​ក្រវិល​អេផូឌ ដើម្បី​ឲ្យ​ប្រដាប់​បាំង​ទ្រូង​បាន​នៅ​លើ​ខ្សែ​អេផូឌ កុំ​ឲ្យ​របូត​ចេញ​ពី​អេផូឌ​ឡើយ


ឯ​ពួក​កូន​របស់​អើរ៉ុន នោះ​ត្រូវ​ឲ្យ​ឯង​ធ្វើ​អាវ​ខ្លី នឹង​ខ្សែ​ក្រវាត់ ព្រម​ទាំង​ឈ្នួត​សំរាប់​គេ​ដែរ ដើម្បី​ជា​កិត្តិយស នឹង​ជា​ភាព​លំអ​ដល់​គេ


អស់​ទាំង​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ គឺ​សំលៀក‌បំពាក់​បរិសុទ្ធ​សំរាប់​អើរ៉ុន ជា​អ្នក​ថ្វាយ​បូជា នឹង​អស់​ទាំង​សំលៀក‌បំពាក់ របស់​ពួក​កូន​ចៅ​លោក ដែល​សំរាប់​ការ‌ងារ​ជា​សង្ឃ


គេ​ក៏​ប្រើ​អស់​ទាំង​សំពត់​ពណ៌​ផ្ទៃ​មេឃ ពណ៌​ស្វាយ ពណ៌​ក្រហម ធ្វើ​ជា​សំលៀក‌បំពាក់​សំរាប់​ការ‌ងារ​ក្នុង​ទី​បរិសុទ្ធ នឹង​សំលៀក‌បំពាក់​សំរាប់​អើរ៉ុន ដូច​ជា​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ។


រនាំង​ទីលាន អស់​ទាំង​សសរ​នឹង​ជើង​របស់​សសរ រនាំង​សំរាប់​បាំង​មាត់​ទ្វារ​ទីលាន អស់​ទាំង​ខ្សែ​ចំរ៉ឹង ហើយ​គ្រឿង​ប្រដាប់​សំរាប់​រោង​ឧបោសថ ហើយ​សំរាប់​ត្រសាល​ជំនុំ​ទាំង​អស់​ផង


ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​ធ្វើ​អស់​ទាំង​ការ​នេះ​សំរេច តាម​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​ម៉ូសេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម