ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 7:32 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​ឯង​រាល់​គ្នា​ថ្វាយ​ជា​ដង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​ដង្វាយ​លើក​ចុះ​ឡើង

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ស្មា​ស្តាំ​នៃ​អស់​ទាំង​យញ្ញ‌បូជា ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​តង្វាយ​មេត្រី នោះ​ត្រូវ​ប្រគល់​ដល់​សង្ឃ​ទុក​ជា​តង្វាយ​លើក​ចុះ​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ត្រូវ​រំលែក​ភ្លៅ​ស្ដាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ថ្វាយ​ជា​យញ្ញ‌បូជា​មេត្រី‌ភាព​នោះ ជូន​ទៅ​បូជា‌ចារ្យ​ផង​ដែរ។

សូមមើលជំពូក

អាល់គីតាប

ត្រូវ​រំលែក​ភ្លៅ​ស្តាំ​របស់​សត្វ​ដែល​អ្នក​រាល់​គ្នា​ធ្វើ​ជា​គូរបាន​មេត្រី​ភាព​នោះ ជូន​ទៅ​អ៊ីមុាំ​ផង​ដែរ។

សូមមើលជំពូក



លេវី‌វិន័យ 7:32
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ទ្រូង នឹង​ស្មា​របស់​ចៀម ដែល​សំរាប់​បុណ្យ​តាំង​អើរ៉ុន នឹង​កូន​លោក​ឡើង​ជា​សង្ឃ នោះ​ត្រូវ​ញែក​ជា​បរិសុទ្ធ ដោយ​យក​ទ្រូង​គ្រវី​ពី​ម្ខាង​ទៅ​ម្ខាង ហើយ​ដោយ​យក​ស្មា​លើក​ថ្វាយ​ចុះ​ឡើង


ឯ​ទ្រូង​ដែល​គ្រវី នឹង​ស្មា​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង នោះ​ត្រូវ​បរិភោគ​នៅ​ទី​កន្លែង​ដ៏​ស្អាត គឺ​ទាំង​បង ហើយ​នឹង​ពួក​កូន​ប្រុស​ស្រី​របស់​បង​ផង ដ្បិត​របស់​ទាំង​នោះ​បាន​ប្រទាន​មក​ទុក​ជា​ចំណែក​របស់​បង​ហើយ នឹង​ជា​ចំណែក​នៃ​ពួក​កូន​របស់​បង ពី​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី​ទាំង​ប៉ុន្មាន​របស់​ពួក​កូន​ចៅ​អ៊ីស្រាអែល​ផង


អ្នក​ណា​ក្នុង​ពួក​កូន​អើរ៉ុន​ដែល​ថ្វាយ​ឈាម​ហើយ​នឹង​ខ្លាញ់​នៃ​ដង្វាយ​មេត្រី នោះ​ត្រូវ​បាន​ស្មា​ស្តាំ​ជា​ចំណែក​ដល់​ខ្លួន


ដ្បិត​អញ​បាន​ញែក​ទ្រូង​ដែល​គ្រវី នឹង​ស្មា​ដែល​លើក​ចុះ​ឡើង​នោះ​ចេញ​ពី​យញ្ញ‌បូជា ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​ថ្វាយ​ដង្វាយ​មេត្រី ប្រគល់​ឲ្យ​ដល់​អើរ៉ុន​ដ៏​ជា​សង្ឃ នឹង​ពួក​កូន​លោក ទុក​ជា​ចំណែក​ដល់​គេ​ពី​ពួក​កូន​ចៅ​អ៊ីស្រាអែល​នៅ​អស់‌កល្ប‌ជានិច្ច​ហើយ


ហើយ​គ្រវី​ទ្រូង នឹង​ស្មា​ខាង​ស្តាំ ទុក​ជា​ដង្វាយ​គ្រវី នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ដូច​ជា​ម៉ូសេ​បាន​បង្គាប់​មក។


ហើយ​គ្រប់​ទាំង​ដង្វាយ​ដែល​ថ្វាយ​ដោយ​លើក​ចុះ​ឡើង ពី​ដង្វាយ​បរិសុទ្ធ​នៃ​ពួក​កូន​ចៅ​អ៊ីស្រាអែល ដែល​គេ​នាំ​យក​មក​ប្រគល់​ដល់​សង្ឃ នោះ​ត្រូវ​បាន​ជា​របស់​ផង​លោក


រួច​ត្រូវ​ឲ្យ​សង្ឃ​គ្រវី​របស់​ទាំង​នោះ ទុក​ជា​ដង្វាយ​គ្រវី​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា នេះ​ជា​របស់​បរិសុទ្ធ​សំរាប់​សង្ឃ​នោះ ព្រម​ទាំង​ទ្រូង ដែល​គ្រវី នឹង​ស្មា ដែល​លើក​ចុះ​ឡើង​ផង ក្រោយ​មក ទើប​អ្នក​ន៉ាសារីត​នោះ នឹង​ផឹក​ស្រា​ទំពាំង‌បាយ‌ជូរ​បាន។


នេះ​ជា​ចំណែក​ដែល​បណ្តាជន ជា​ពួក​អ្នក​ដែល​ថ្វាយ​យញ្ញ‌បូជា​ត្រូវ​ឲ្យ​ដល់​ពួក​សង្ឃ ទោះ​គោ ឬ​ចៀម​ក្តី នោះ​ត្រូវ​ឲ្យ​ស្មា ថ្គាម នឹង​ពោះ​ធំ​ផង


ដូច្នេះអ្នក​ធ្វើ​បាយ ក៏​យក​ស្មា នឹង​សាច់​ដែល​នៅ​ជាប់​នោះ មក​ដាក់​នៅ​មុខ​សូល រួច​សាំយូ‌អែល​ប្រាប់​ថា មើល នេះ​ជា​របស់​ដែល​បាន​បំរុង​ទុក​ឲ្យ​អ្នក អញ្ជើញ​ពីសា​ចុះ ដ្បិត​បាន​បំរុង​ទុក​ដល់​ពេល​កំណត់​សំរាប់​អ្នក ចាប់​តាំង​ពី​ខ្ញុំ​បាន​អញ្ជើញ​ពួក​ជន​មក ដូច្នេះ សូល​ក៏​បរិភោគ​ជា​មួយ​នឹង​សាំយូ‌អែល​នៅ​ថ្ងៃ​នោះ។