គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
លេវីវិន័យ 3:9 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក៏ត្រូវយក១ចំណែកអំពីយញ្ញបូជា ដែលសំរាប់ជាដង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ នឹងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង នឹងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ត្រូវយកមួយចំណែកអំពីយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រីនោះ ទៅដុតថ្វាយដល់ព្រះយេហូវ៉ា គឺខ្លាញ់ និងកន្ទុយទាំងមូលដែលត្រូវកាត់ចេញត្រឹមឆ្អឹងខ្នង និងខ្លាញ់រុំអាការៈខាងក្នុង ហើយខ្លាញ់ទាំងអស់ដែលនៅជាប់ខាងក្នុង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ កន្ទុយទាំងមូលដែលកាត់ផ្ដាច់ចេញពីឆ្អឹងខ្នង ខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន អាល់គីតាប គូរបានមេត្រីភាពមួយចំណែក ត្រូវធ្វើជាគូរបានដុតជូនអុលឡោះតាអាឡា គឺខ្លាញ់កន្ទុយទាំងមូលដែលកាត់ផ្តាច់ចេញពីឆ្អឹងខ្នងខ្លាញ់ដែលនៅជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន |
គេនាំយកហឹបនៃព្រះយេហូវ៉ាចូលមកដាក់នៅកន្លែងរៀបចំ ត្រង់កណ្តាលត្រសាល ដែលដាវីឌបានដំឡើងសំរាប់ហឹបនោះ រួចទ្រង់ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះយេហូវ៉ា
រួចសាឡូម៉ូនក៏តើនឡើង ហើយមើល នោះជាសុបិននិមិត្តទេ ដូច្នេះ ទ្រង់យាងត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ក៏ឈរនៅចំពោះហឹបនៃសេចក្ដីសញ្ញារបស់ព្រះយេហូវ៉ា ហើយថ្វាយដង្វាយដុត នឹងដង្វាយមេត្រី រួចក៏ជប់លៀងបណ្តាពួកអ្នករាជការរបស់ទ្រង់គ្រប់គ្នា។
ឯយញ្ញបូជា ដែលសាឡូម៉ូនបានថ្វាយដល់ព្រះយេហូវ៉ា ទុកជាដង្វាយមេត្រី នោះគឺគោ២ម៉ឺន២ពាន់ នឹងចៀម១សែន២ម៉ឺន គឺយ៉ាងនោះហើយ ដែលស្តេច នឹងពួកកូនចៅអ៊ីស្រាអែលទាំងអស់គ្នា បានធ្វើបុណ្យឆ្លងព្រះវិហារនៃព្រះយេហូវ៉ា
នៅថ្ងៃនោះឯង ស្តេចទ្រង់បានញែកទីលានកណ្តាល ដែលនៅមុខព្រះវិហារនៃព្រះយេហូវ៉ា ចេញជាបរិសុទ្ធ ដ្បិតនៅទីនោះ ទ្រង់បានថ្វាយទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់នៃដង្វាយមេត្រី គឺដោយព្រោះអាសនាលង្ហិនដែលនៅចំពោះព្រះយេហូវ៉ានោះតូចពេក មិនល្មមនឹងដុតអស់ទាំងដង្វាយដុត នឹងដង្វាយម្សៅ ហើយខ្លាញ់របស់ដង្វាយមេត្រីផងបានទេ
គេនាំយកហឹបនៃព្រះមក ដាក់នៅកណ្តាលត្រសាល ដែលដាវីឌបានដំឡើងទុកសំរាប់ រួចក៏ថ្វាយដង្វាយដុត នឹងដង្វាយមេត្រី នៅចំពោះព្រះ
ត្រូវយកខ្លាញ់ចៀមនោះ ព្រមទាំងកន្ទុយ នឹងខ្លាញ់ដែលនៅជាប់នឹងអាការៈខាងក្នុង ហើយដុំថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់ដែលរុំនៅអង្គញ់នោះ ហើយនឹងស្មាស្តាំផង ដ្បិតនេះជាចៀមសំរាប់បុណ្យតាំងជាសង្ឃ
កូនអើយ ចូរប្រគល់ចិត្តឯងមកអញចុះ ហើយឲ្យភ្នែកឯងពេញចិត្តនឹងអស់ទាំងផ្លូវរបស់អញដែរ
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់ កាលណាព្រះជន្មទ្រង់បានត្រូវថ្វាយទុក្ខជាយញ្ញបូជាលោះបាបហើយ នោះទ្រង់នឹងបានឃើញពូជពង្សរបស់ទ្រង់ ហើយនឹងចំរើនព្រះជន្មទ្រង់ឲ្យយឺនយូរតទៅ ឯបំណងព្រះហឫទ័យនៃព្រះយេហូវ៉ា នោះនឹងជឿនឡើងដោយព្រះហស្តទ្រង់
នេះដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែលបាននាំអស់ទាំងយញ្ញបូជានៃគេ ដែលតែងថ្វាយនៅវាល មកថ្វាយដល់ព្រះយេហូវ៉ានៅមាត់ទ្វារត្រសាលជំនុំវិញ គឺមកឯសង្ឃ ដើម្បីនឹងថ្វាយទុកជាយញ្ញបូជានៃដង្វាយមេត្រីដល់ព្រះយេហូវ៉ា
រួចលោកយកខ្លាញ់កន្ទុយ នឹងខ្លាញ់ទាំងអស់ដែលរុំអាការៈខាងក្នុង នឹងស្រទាប់ថ្លើម អង្គញ់ទាំង២ នឹងខ្លាញ់របស់អង្គញ់នោះ ហើយនឹងស្មាខាងស្តាំមក
ពួកកូនក៏ជូនខ្លាញ់គោឈ្មោលនឹងចៀមឈ្មោល កន្ទុយ នឹងខ្លាញ់ដែលជាប់អាការៈខាងក្នុង ព្រមទាំងអង្គញ់ទាំង២ នឹងស្រទាប់ថ្លើមផង
ឯសត្វទាំងប៉ុន្មានសំរាប់ជាដង្វាយមេត្រី នោះគឺគោឈ្មោល២៤ ចៀមឈ្មោល៦០ ពពែឈ្មោល៦០ នឹងកូនចៀមឈ្មោល៦០ អាយុ១ខួប នេះហើយជាដង្វាយសំរាប់បុណ្យឆ្លងអាសនា ក្នុងពេលក្រោយដែលលាបប្រេងហើយ។
រួចត្រូវឲ្យអ្នកចុះទៅដល់គីលកាលមុនខ្ញុំ ខ្ញុំនឹងចុះទៅឯអ្នក ដើម្បីនឹងថ្វាយដង្វាយដុត ហើយនឹងយញ្ញបូជា ជាដង្វាយមេត្រី ចូរអ្នកអង់ចាំខ្ញុំ៧ថ្ងៃ ទាល់តែខ្ញុំបានទៅដល់អ្នក នោះខ្ញុំនឹងបង្ហាញពីការដែលអ្នកត្រូវធ្វើ។