លេវីវិន័យ 14:16 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយជ្រលក់ម្រាមដៃស្តាំ ទៅក្នុងប្រេងដែលនៅក្នុងបាតដៃ ប្រោះ៧ដងនៅចំពោះព្រះយេហូវ៉ា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយជ្រលក់ម្រាមដៃស្តាំទៅក្នុងប្រេង ដែលនៅក្នុងបាតដៃ ប្រោះប្រាំពីរដងនៅចំពោះព្រះយេហូវ៉ា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ រួចយកម្រាមដៃស្ដាំរបស់លោកជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់លោក ហើយប្រោះប្រាំពីរដងនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ អាល់គីតាប រួចយកម្រាមដៃស្តាំរបស់គាត់ជ្រលក់ទៅក្នុងប្រេង ដែលស្ថិតនៅក្នុងបាតដៃឆ្វេងរបស់គាត់ ហើយប្រោះប្រាំពីរដងនៅចំពោះមុខអុលឡោះតាអាឡា។ |
ឯប្រេងដែលសល់នៅបាតដៃ នោះត្រូវយកខ្លះទៅលាបនៅទងត្រចៀកស្តាំ នឹងមេដៃស្តាំ ហើយនឹងមេជើងស្តាំរបស់អ្នកដែលត្រូវញែកជាស្អាតនោះ ត្រង់កន្លែងដែលបានលាបឈាមនៃដង្វាយ ដែលថ្វាយដោយព្រោះការរំលងដែរ
រួចជ្រលក់ម្រាមដៃចុះក្នុងឈាមរលាស់៧ដងនៅចំពោះព្រះយេហូវ៉ា ត្រង់ខាងមុខវាំងននទីបរិសុទ្ធ
ហើយក៏យកទៅប្រោះលើអាសនា៧ដង លោកចាក់លាបអាសនា នឹងប្រដាប់អាសនាទាំងប៉ុន្មាន ព្រមទាំងចានក្លាំ នឹងជើងនៃចាននោះផង ដើម្បីនឹងញែកចេញជាបរិសុទ្ធ
ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ