ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




លេវី‌វិន័យ 11:13 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ក្នុង​បណ្តា​សត្វ​ហើរ​ទាំង​ប៉ុន្មាន​ក៏​ដែរ ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​រាប់​សត្វ​ទាំង​នេះ ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិភោគ​ឡើយ ដ្បិត​ជា​សត្វ​គួរ​ខ្ពើម​ហើយ គឺ​ខ្លែង​១ ស្ទាំង​១ ប្រមង់​១

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ក្នុង​បណ្ដា​សត្វ​ហើរ​ទាំង​ប៉ុន្មាន​ក៏​ដែរ អ្នក​រាល់​គ្នា​ត្រូវ​រាប់​សត្វ​ទាំង​នេះ ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម មិន​ត្រូវ​បរិ‌ភោគ​ឡើយ ដ្បិត​ជា​សត្វ​គួរ​ខ្ពើម​ហើយ គឺ​ខ្លែង​មួយ ស្ទាំង​មួយ ប្រមង់​មួយ

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ក្នុង​ចំណោម​សត្វ​ស្លាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែង‌ស្រាក

សូមមើលជំពូក

អាល់គីតាប

ក្នុង​ចំណោម​សត្វ​ស្លាប​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែង‌ស្រាក

សូមមើលជំពូក



លេវី‌វិន័យ 11:13
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ផ្លូវ​ច្រក​នោះ​គ្មាន​សត្វ​ហើរ​ណា​ដែល​ចាប់​រំពា​បាន​ស្គាល់​ទេ ឯ​ភ្នែក​រអាត​ក៏​មើល​មិន​ឃើញ​ផង


តើ​អ្នក​ណា​ផ្គត់‌ផ្គង់​អាហារ​ឲ្យ​ក្អែក ក្នុង​កាល​ដែល​កូន​វា​ស្រែក​សូម​ដល់​ព្រះ ហើយ​ហើរ​ចុះ​ឡើង ដោយ​ព្រោះ​ខ្វះ​អាហារ។


មើល អ្នក​នោះ​នឹង​ឡើង​មក​ដូច​ជា​ពពក ហើយ​រទេះ​ចំបាំង​របស់​គេ នឹង​ដូច​ជា​ខ្យល់​កួច ឯ​សេះ​របស់​គេ​ក៏​លឿន​ជាង​សត្វ​ឥន្ទ្រី វរ‌ហើយ​យើង ដ្បិត​យើង​ត្រូវ​វិនាស​ហើយ


ពិត​ប្រាកដ​ជា​រាស្ត្រ​របស់​អញ​គេ​ល្ងី‌ល្ងើ គេ​មិន​ស្គាល់​អញ​សោះ គេ​សុទ្ធ​តែ​ជា​កូន​វង្វេង‌វង្វាន់ ឥត​មាន​យោបល់​ឡើយ គេ​មាន​ប្រាជ្ញា​ខាង​ឯ​ផ្លូវ​ប្រព្រឹត្ត​អាក្រក់ តែ​គ្មាន​ចំណេះ​ខាង​ឯ​ការ​ល្អ​សោះ។


ដ្បិត​ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ដូច្នេះ​ថា មើល ខ្មាំង​សត្រូវ​នឹង​ហើរ​មក​ដូច​ជា​ឥន្ទ្រី ហើយ​នឹង​ត្រដាង​ស្លាប​ពី​លើ​ស្រុក​ម៉ូអាប់


ពួក​អ្នក​ដែល​ដេញ​តាម​យើង គេ​រហ័ស​ជាង​ឥន្ទ្រី​នៅ​លើ​អាកាស គេ​បាន​ដេញ​យើង​ឲ្យ​ទៅ​លើ​ភ្នំ ក៏​លប​ចាំ​យើង​នៅ​ទី​រហោ‌ស្ថាន


ចូរ​ផ្អឹប​ត្រែ​នៅ​មាត់​ឯង​ចុះ គេ​មក​ទាស់​នឹង​លំនៅ​នៃ​ព្រះ‌យេហូវ៉ា ដូច​ជា​ឥន្ទ្រី ពី​ព្រោះ​ពួក​អ៊ីស្រាអែល​បាន​ក្បត់​សញ្ញា​របស់​អញ ហើយ​បាន​រំលង​ច្បាប់​អញ​ផង


ត្រូវ​ឲ្យ​ខ្ពើម​ឆ្អើម​ចំពោះ​សត្វ​ទាំង​នោះ ហើយ​មិន​ត្រូវ​បរិភោគ​សាច់​វា​ឡើយ ក៏​ត្រូវ​រាប់​ខ្មោច​វា​ទុក​ជា​របស់​គួរ​ខ្ពើម​ដែរ


សត្វ​ណា​នៅ​ក្នុង​ទឹក​ដែល​គ្មាន​ព្រុយ ហើយ​នឹង​ស្រកា នោះ​ជា​សត្វ​គួរ​ខ្ពើម​ឆ្អើម​ដល់​ឯង​រាល់​គ្នា​ហើយ។


ត្មាត​១ ហើយ​រអាត​តាម​ពូជ​វា


ឯ​សេះ​របស់​គេ ក៏​លឿន​ជាង​ខ្លា​រខិន ហើយ​សាហាវ​ជាង​ឆ្កែ​ព្រៃ ដែល​ចេញ​នៅ​ពេល​ល្ងាច​ផង ពួក​ទ័ព​សេះ​របស់​គេ សំរុក​ចូល​ដោយ​ឥត​ញញើត អើ ពួក​ពល​សេះ​របស់​គេ​មក​ពី​ឆ្ងាយ គេ​លឿន​ដូច​ជា​ឥន្ទ្រី​ដែល​រហ័ស​ហើរ​ទៅ​ហែក​ស៊ី


នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​ឡើង​ក្រឡេក​ទៅ ឃើញ​មាន​ស្ត្រី​២​នាក់​ចេញ​មក មាន​ស្លាប​ដូច​ជា​កុក ដែល​ជក់​ដោយ​ខ្យល់ គេ​ក៏​លើក​រង្វាល់​នោះ​ឡើង នៅ​កណ្តាល​ផែនដី នឹង​ផ្ទៃ​មេឃ


ដ្បិត​ខ្មោច​មាន​នៅ​កន្លែង​ណា ឥន្ទ្រី​នឹង​ប្រជុំ​គ្នា​នៅ​កន្លែង​នោះ​ឯង។


ដ្បិត​ពី​ដើម យើង​រាល់​គ្នា​ក៏​ជា​មនុស្ស​ឥត​ប្រាជ្ញា រឹង‌ចចេស ហើយ​វង្វេង​ដែរ ទាំង​បំរើ​សេចក្ដី​ប៉ង‌ប្រាថ្នា នឹង​សេចក្ដី​សំរើប​ផ្សេងៗ ទាំង​រស់​នៅ​ដោយ​សេចក្ដី​គំរក់ នឹង​សេចក្ដី​ឈ្នានីស យើង​ក៏​គួរ​ខ្ពើម ហើយ​បាន​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក​ដែរ